កម្ពុជានាំចេញផលិតផលកសិកម្ម

កម្ពុជានាំចេញផលិតផលកសិកម្មទៅវៀតណាមកាន់តែច្រើន នៅអំឡុងវិបត្តិកូវីដ-១៩


ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩យ៉ាណាក្តី ការនាំចេញកសិផលកសិកម្មរបស់កម្ពុជា នៅតែមានសន្ទុះខ្លាំងដដែលទេ។ ដ្បិតថាកន្លងមកកម្ពុជា បានជួបបញ្ហាមួយចំនួន ក្នុងការដឹកជញ្ជូនផលិតផលមួយចំនួន ទៅកាន់ទីផ្សារអន្តរជាតិ ដោយសារកង្វះទូតឺន័រក៏ដោយ និង តម្លៃដឹកជញ្ជូនឡើងថ្លៃក៏ដោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ ស្ថិតក្នុងអំឡុងពេលកូវីដ-១៩រាតត្បាតនេះ ប្រទេសវៀតណាម បានក្លាយជាទីផ្សារកាន់តែធំសម្រាប់កម្ពុជា ក្នុងការនាំចេញផលិតផលកសិកម្ម។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏មានអមផងដែរនូវវេទិកាពិភាក្សា ស្តីពី«ការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម» ដែលបានលើកឡើង ពីបញ្ហាប្រឈមរបស់កសិករ ឬសហគមន៍កសិកម្ម ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ។

ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​នៅ​ក្នុង​សារព័ត៌មាន​វៀតណាម VN Express ថា កម្ពុជា បាន​នាំ​ចេញ​ផលិតផល​កសិកម្ម ក្នុង​បរិមាណ​ច្រើន​ទៅ​កាន់​ប្រទេស​វៀតណាម នៅ​ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០២១​នេះ​។ ដោយ​ក្នុង​រយៈពេល​៨​ខែ កន្លង​មកនេះ កម្ពុជា​បាន​នាំ​ចេញ​ស្រូវ​ទៅ​វៀតណាម​ជិត ២,៤​លាន​តោន មានការ​កើនឡើង​ប្រមាណ​៨៦% ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ដោយឡែក ការ​នាំ​ចេញ​ដំឡូង​មី​ស្រស់ ជាង ៣៥​ម៉ឺន​តោន ស្មើនឹង​ជិត ៧៦% នៃ​បរិមាណ​នាំ​ចេញ​ដំឡូង​មី​ស្រស់​សរុប​។ រីឯ គ្រាប់ស្វាយចន្ទី​វិញ កម្ពុជា​បាន​នាំ​ចេញ​ទៅ​វៀតណាម​ជិត​៨៧​ម៉ឺន​តោន ស្មើនឹង​ជាង​៩៩ %​នៃ​បរិមាណ​នាំ​ចេញ​សរុប និង​ម្រេច​នាំ​ចេញ​ទៅ​វៀតណាម​មាន​ដល់​ទៅ​ជាង​២​ម៉ឺន​៤​ពាន់​តោន ឬ​ជិត​១០០%​នៃ​បរិមាណ​សរុប​។

ក្រៅពី​ផលិតផល​សំខាន់​ៗ​ខាងលើ កម្ពុជា ក៏​បាន​ន​ចេញ សណ្តែកសៀង​,​គ្រាប់ពោត និង​ផ្លែ​ឈើ មួយ​ចំនួន​ទៀត​ផង​ដែរ​។

អ្នកជំនាញ ក្នុង​វិស័យ​កសិកម្ម យល់​ថា អំឡុង​វិបត្តិ​កូ​វី​ដ​-១៩ កម្ពុជា បាន​ជួប​បញ្ហា​កង្វះ​មធ្យោបាយ​ដឹក​ជញ្ជូន​ទំនិញ ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ទើប​កម្ពុជា បង្វែរ​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម គួប​ផ្សំ​ប្រទេស​វៀតណាម​មាន​តម្រូវ​ខ្ពស់ ទើប​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ការ​នាំ​ចេញ​កសិផល​របស់​កម្ពុជា មានការ​កើនឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់​។

លោក ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា បាន​កត់សម្គាល់​ឃើញ​ថា ប្រទេស​វៀតណាម ជាទី​ផ្សារ​ធំ​របស់​កម្ពុជា ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម ព្រោះ​លោក​យល់​ថា វៀតណាម ជា​ប្រទេស​មាន​ភាព​ជឿនលឿន​ជាង​កម្ពុជា លើ​ផ្នែក​វិស័យ​កែ​ច្នៃ និង​មាន​តម្រូវការ​ខ្ពស់ ទើប​ធ្វើ​ឱ្យ​កំណើន​នៃ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម កម្ពុជា ទៅ​កាន់​ទីផ្សារ​វៀតណាម កើនឡើង​យ៉ាង​គំហុក​យ៉ាង​ដូច្នេះ​។ អ្នកជំនាញ​រូប​នេះ យល់​ឃើញ​ទៀត​ថា ដំណើរការ​នៃ​ការ​នាំ​ចេញ ទៅ​កាន់​ប្រទេស​វៀតណាម ហាក់​មាន​ភាព​ងាយស្រួល ជាង​ប្រទេស​ដទៃ ដូច​ជា​ប្រទេស​ថៃ ជាដើម​។

យោង​តាម​របាយការណ៍​នាំ​ចេញ​ផលិតផល​កសិកម្ម របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា ក្នុង​រយៈពេល ៨​ខែ ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​ផលិតផល​កសិកម្ម សរុប​ជាង ៥​លាន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​គិត​ជា​ទឹកប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសចិន នឹងមកទស្សនកិច្ចនៅកម្ពុជាឆាប់ៗនេះ តើកម្ពុជានឹងចំណេញអ្វីខ្លះ?

ព័ត៌មាន
បើមិនមានអ្វីប្រែប្រួលទេ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាសប្ដាហ៍ក្រោយន…

CSX ចំហទ្វារកាន់តែធំសម្រាប់ SME ជាមួយនឹងលក្ខខណ្ឌបន្ធូរបន្ថយច្រើន

ព័ត៌មាន
អគ្គនាយកផ្សារមូលបត្រកម្ពុជាបានអះអាងថា ក្រុមហ៊ុនស្ថិតក្នុងវិស័យសហគ្រាសខ្នាតតូច និងមធ្យម ដែលមានដើមទុនក្រោម៥០ម៉ឺនដុល្លារអាមេរិក ក៏អាចចុះបញ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ