មេដឹកនាំនៅតំបន់ដុនបាសសុំទ័ពបន្ថែមពីរុស្សី ខណៈដែលអាឡឺម៉ង់បង្ហាញជំហរមិនច្បាស់លាស់

មេដឹកនាំបំបែកខ្លួននៅតំបន់ដុនបាស អំពាវនាវឱ្យវិមានក្រឹមឡាំងបញ្ចូនទ័ពឲ្យខ្លួនបន្ថែមទៀត ដើម្បីទប់ទល់ទាហ៊ានអ៊ុយក្រែន


វិមានក្រឹមឡាំងបានថ្លែងកាលពីថ្ងៃច័ន្ទទី ១៣ ថា គោលដៅសំខាន់របស់ប្រទេសរុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែនគឺ ដើម្បីការពារអធិបតេយ្យភាពនៃសាធារណជនដូណេតស្គ៍ (Donetsk) និង លូហានស្គ៍ (Luhansk) ដែលបំបែកខ្លួនចេញពីអ៊ុយក្រែន ហើយថ្មីៗនេះ មេដឹកនាំបំបែកខ្លួននៅតំបន់ដូណេតស្គ៍ (Donetsk) ក៏បានស្នើសុំទីក្រុងមូស្គូបញ្ចូនទ័ពឲ្យខ្លួនបន្ថែមទៀត ដើម្បីប្រយុទ្ធវាយប្រហារកងទ័ពអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters)។
មេដឹកនាំបំបែកខ្លួននៅតំបន់ដុនបាស អំពាវនាវឱ្យវិមានក្រឹមឡាំងបញ្ចូនទ័ពឲ្យខ្លួនបន្ថែមទៀត ដើម្បីទប់ទល់ទាហ៊ានអ៊ុយក្រែន

លោក ដេ​នី​ស ភូ​ស៊ី​លី​ន (Denis Pusilin) ជា​មេដឹកនាំ​នៃ​តំបន់​បំបែក​ខ្លួន​ដូ​ណេ​ត (Donetsk) ដែល​គាំទ្រ​ដោយ​រុ​ស្ស៊ី​នោះ បាន​និយាយ​នៅ​ព្រឹក​ថ្ងៃ​ទី ១៣​មិថុនា​ថា នៅ​ក្នុង​តំបន់​របស់​ខ្លួន​កំពុង​មានការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​កងទ័ព​អ៊ុយ​ក្រែ​ន​។ ហើយ​លោក​បាន​និយាយ​ថា "​កងកម្លាំង​ទាំងអស់​របស់​លោក និង​កងទ័ព​សម្ព័ន្ធមិត្ត​ឯទៀត នឹង​រួម​គ្នា​ជាមួយ​យោធា​រុ​ស្ស៊ី ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​តទល់​នឹង​សត្រូវ​"​។ មេដឹកនាំ​តំបន់​បំបែក​ខ្លួន​នេះ ក៏​បាន​ស្នើ​ឲ្យ​ទីក្រុង​ម៉ូ​ស្គូ​បញ្ជូនទាហាន​មក​បន្ថែម​ទៀត ដើម្បី​ឲ្យ​ខ្លួន​ប្រយុទ្ធ​ជាមួយនឹង​កងទ័ព​អ៊ុយ​ក្រែ​ន​។

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌី​មី​ទ្រី ពេ​ស្កូវ (Dmitry Peskov) ដែល​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ក្នុងស្រុក​រុ​ស្សី បាន​និយាយ​ថា "​និយាយ​រួមការ​ការពារ​សាធារណរដ្ឋ​ទាំង​ពីរ គឺជា​គោលដៅ​សំខាន់​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​ទីក្រុង​ម៉ូ​ស្គូ​" ។

សូម​រំឭក​បន្ដិច​ថា តំបន់​ដូ​ណេ​ត​ស្គ៍ (Donetsk) និង​លូ​ហាន (Luhansk) គឺជា​តំបន់​បំបែក​ខ្លួន​ពី​តំបន់ Donbas នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​គាំទ្រ​ដោយ​រុ​ស្ស៊ី ហើយ​ទីក្រុង​ម៉ូ​ស្គូ​ប្រាប់​ថា តំបន់​ទាំង​ពីរ​នោះ​កំពុង​ប្រយុទ្ធ ដើម្បី​រំដោះខ្លួន​ទាំងស្រុង​ចេញ​ការ​គ្រប់គ្រង​របស់​ទីក្រុង​បស់​កៀវ​។

លើស​ពី​នេះ ប្រទេស​រុ​ស្ស៊ី​ថែម​ទាំង​បាន​ទទួលស្គាល់​តំបន់​ទាំង​ពីរ​នេះ​ជា​រដ្ឋ​ឯករាជ្យ​ទៀត​ផង មុន​ការ​ចូល​ឈ្លានពាន​ទៅ​លើ​អ៊ុយ​ក្រែ​ន​។ មែនទែន​ទៅ ក្រុម​បំបែក​ខ្លួន​នេះ បាន​វាយ​ប្រយុទ្ធ និង​បាន​កាន់កាប់​ទឹកដី​ដ៏​ធំ​មួយ​ចំណែក​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ឆ្នាំ ២០១៤ មក​។

ទោះជា​យ៉ាងណា​នេះ​ក្តី ខណៈ​ពេល​ដែល​ស្ថាន​ការ​សង្គ្រាម​រវាង​រុ​ស្សី និង​អ៊ុយ​ក្រែ​ន​នៅ​តែ​មិន​ទាន់​ដឹង​ឈ្នះ​ចាញ់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក ហ្សេ​លេ​ន​ស្គី បាន​ស្នើ​សុំ​ឱ្យ​អធិការបតី​អា​ល្លឺ​ម៉​ង់ ដែល​ទើប​ចូល​កាន់​តំណែង លោក អូ​ឡា​ហ្វ ឆូ​ល​ហ្ស៍ (OlaF Scholz) ឲ្យ​បង្ហាញ​នូវ​ជំហរ​គាំទ្រ​របស់​ខ្លួន ដោយ​ឥត​លាក់លាម​ជាមួយ​ទីក្រុង​កៀវ ដោយ​មិន​គួរ​មានការ​ការ​ព្រួយបារម្ភ​អំពី​ផលវិបាក នៃ​ទំនាក់ទំនង​ជាមួយ​រុ​ស្សី​នោះ​ទេ​។

លោក ហ្សេ​លេ​ន​ស្គី ដែល​បាន​ធ្វើ​សេចក្តីអធិប្បាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អា​ឡឺ​ម៉​ង់​មួយ​ថា អធិការបតី​អា​ល្លឺ​ម៉​ង់ អាច​នឹង​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​កៀវ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម​មក​។

លោក​ហ្សេ​លេ​ន​ស្គី​បាន​មាន​ប្រសាសន៍​ថា "​លោក ឆូ​ល​ហ្ស៍ ដែល​ជា​អធិការបតី​អា​ល្លឺ​ម៉​ង គួរតែ​បង្ហាញ​ពី​ភាព​ប្រាកដប្រជា​ក្នុង​ការ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​" ។ លោក​ថែម​ទាំង​បាន​ចោទសួរ លោក ឆូ​ល​ហ្ស៍ និង​រដ្ឋាភិបាល​របស់​អា​ល្លឺ​ម៉​ង់​ថា តើ​ពិតជា​មិន​អាច​សំរេច​យក​បាន​ទេ​ឬ រវាង​អ៊ុយ​ក្រែ​ន និង​ទំនាក់ទំនង​ជាមួយ​រុ​ស្ស៊ី​"​។

ទោះបី​យ៉ាងណា កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​លោក អូ​ឡា​ហ្វ ឆូ​ល​ហ្ស៍ (OlaF Scholz) បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប្រទេស​អា​ឡឺ​ម៉​ង់​បាន​បញ្ជូន​ប្រព័ន្ធ​កាំភ្លើង​ធំ​ចល័ត​ទំនើប​បំផុត​របស់​ពិភពលោក​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​រួច​ហើយ ដោយ​បន្ថែម​ថា តែ​វា​ត្រូវ​ចំណាយពេល ដើម្បី​ឲ្យ​អា​ឡឺ​ម៉​ង់​បណ្តុះបណ្តាល​កងទ័ព​អ៊ុយ​ក្រែ​ន​ឱ្យ​ចេះ​ប្រើ​វា​សិន​៕

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

None



អត្ថបទបន្ទាប់


ការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung នៅចិនរងការរំខានពីការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្តដឹកទំនិញនៅកូរ៉េខាងត្បូង

ការផលិតបន្ទះឈីបរបស់ក្រុមហ៊ុន Samsung Electronics Co Ltd នៅក្នុងប្រទេសចិនប្រឈមនឹងការរំខានពីការធ្វើកូដកម្មរបស់ក្រុមអ្នកបើករថយន្តដឹកទំនិញ…

វៀតណាមនឹងដំឡើងប្រាក់ឈ្នូលអប្បបរមា ៦% បន្ថែមទៀតសម្រាប់កម្មករនយោជិតនៅខែក្រោយ

ប្រទេសវៀតណាមនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាជាមធ្យម ៦% ក្នុងខែកក្កដាខាងមុខនេះសម្រាប់កម្មករនិយោជិតរោងចក្រ ដែលនេះ គឺជាការកើនឡើងលើកដំបូង ក្រោយខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ