ភាពក្ស័យធនសម្រាប់អាជីវកម្មខ្នាតតូចមួយចំនួននៅប្រទេសជប៉ុន

មានសញ្ញាជាច្រើនបង្ហាញពីការកើនឡើងនៃភាពក្ស័យធនសម្រាប់អាជីវកម្មខ្នាតតូចមួយចំនួននៅប្រទេសជប៉ុន


សហព័ន្ធសាជីវកម្មធានាឥណទានរបស់ជប៉ុន និយាយថាបន្ទាប់ពីត្រូវបានគាំទ្រដោយការផ្តល់ហិរញ្ញវត្ថុនៅអំឡុងសម័យកូវីដ១៩ក្នុងអត្រាការប្រាក់ទាបនោះ ឥឡូវនេះមានសញ្ញាមួយចំនួនបង្ហាញថា ចំនួនអាជីវកម្មខ្នាតតូចកាន់តែច្រើនឡើងនៅក្នុងប្រទេសជប៉ុនកំពុងធ្វើដំណើរឆ្ពោះទៅរកភាពក្ស័យធន ខណៈដែលអតិផរណា និងការចំណាយលើពលកម្មកាន់តែខ្ពស់បានជំរុញឱ្យមានការត្បិតត្បៀតហិរញ្ញវត្ថុកាន់តែខ្លាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
មានសញ្ញាជាច្រើនបង្ហាញពីការកើនឡើងនៃការក្ស័យធនសម្រាប់អាជីវកម្មខ្នាតតូចនៅប្រទេសជប៉ុន

សហព័ន្ធសាជីវកម្មធានាឥណទានរបស់ជប៉ុនបាននិយាយថា ក្នុងអំឡុងត្រីមាសទី២ អាជីវកម្មខ្នាតតូចនិងមធ្យមមួយចំនួនបានងាកទៅរកសមាគមធានាឥណទាននេះក្នុងចំនួនជិត១ម៉ឺនករណីដើម្បីទូទាត់បំណុលប្រាក់កម្ចីពួកគេដោយបានកើនឡើង៧០%បើធៀបទៅនឹងឆ្នាំមុន ហើយគ្រាន់តែក្នុងខែមិថុនាតែមួយប៉ុណ្ណោះ គឺករណីខាងលើនេះបានកើនឡើងរហូតដល់ជាង៨០%បើធៀបនឹងឆ្នាំមុន។
ចំនួននៃការសងបំណុលកាន់តែកើនឡើងតាមរយៈកម្ចីពីសមាគមខាងលើនេះគឺជាសូចនាករឈានមុខគេមួយដែលបង្ហាញពីការបរាជ័យនៃអាជីវកម្មមួយចំនួននៅប្រទេសជប៉ុន ហើយករណីបែបនេះបានកើនឡើងរយៈពេល ៧ត្រីមាសជាប់ៗគ្នាតែម្ដង។
នៅក្នុងឆ្នាំសារពើពន្ធដែលបិទបញ្ចប់ត្រឹមខែមីនាឆ្នាំ២០២៣ ករណីបែបនេះបានកើនឡើង៤៥% គឺឡើងដល់ជាង៣ម៉ឺនករណី ពោលគឺមិនមែនតាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ កាលពី៣ឆ្នាំមុននោះឡើយ។

កាលពីចុងខែធ្នូ ឆ្នាំ២០២២ ការផ្ដល់ប្រាក់ម្ចីដល់អាជីវកម្មខ្នាតតូចពីគ្រឹះស្ថានហិរញ្ញឯកជន និងរដ្ឋដែលមិនទាន់សងមានចំនួនជាង ២ពាន់ពាន់លានដុល្លារ ដោយបានកើនឡើងពីចំនួនជាង ៣១៤ ពាន់លានដុល្លារចាប់ពីខែធ្នូ ឆ្នាំ២០១៩ គឺមុនពេលជំងឺកូវីដ និងមុនពេលនៃការបន្តកម្មវិធីជំនួយហិរញ្ញវត្ថុទៅទៀត។
ចាប់តាំងពីរដ្ឋាភិបាលបានបើកចំហសេដ្ឋកិច្ចជាថ្មីមក ប្រាក់ចំណូលបានស្ទុះងើបឡើងវិញជាពិសេសនៅក្នុងវិស័យភោជនីយដ្ឋាន ទេសចរណ៍ និងវិស័យសេវាកម្មផ្សេងទៀត ប៉ុន្តែអាជីវកម្មក្នុងវិស័យបែបនេះមិនអាចទទួលបានប្រាក់ចំណេញដូចកាលពីមុននោះទេ ដោយសារតែការចំណាយលើការផ្គត់ផ្គង់ និងកម្លាំងពលកម្មកាន់តែខ្ពស់។
ហើយអាជីវកម្មទាំងអស់នេះនៅតែត្រូវសងបំណុលដែលចេះតែកើនឡើងបណ្តាលឱ្យមានភាពតានតឹងផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនអាជីវកម្មទាំងនេះកាន់តែកើនឡើង៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


គណបក្សភឿថៃនិងគណបក្សភូមិចៃថៃ ប្រកាសពីវឌ្ឍនភាពក្នុងការបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ

គណបក្សភឿថៃដែលមាន១៤១អសនៈ និងគណបក្សភូមិចៃថៃដែលមាន៧១ អសនៈនៅក្នុងសភាកាលពីល្ងាចថ្ងៃចន្ទកន្លងទៅ បានប្រកាសពីវឌ្ឍនភាពក្នុងការបង្កើតរដ្ឋាភិបាលចម្រ…

សហរដ្ឋអាមេរិកត្រូវការក្រុមបច្ចេកវិទ្យាមួយ ដើម្បីទប់ទល់នឹង«សង្គ្រាមនយោបាយ»ដែលប្រទេសចិនកំពុងលេង!

មជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានចេញផ្សាយរបាយការណ៍យុទ្ធសាស្ត្រថ្មីមួយរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ