ការអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រ

រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង អភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រផ្សេងទៀតទៅជារបៀងសេដ្ឋកិច្ច ពហុបំណង និងប្រទាក់ក្រឡា


រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្ដជំរុញមហិច្ឆតារបស់ខ្លួនក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ខណៈបច្ចុប្បន្នក្រុមការងារបច្ចេកទេសអន្តរក្រសួងកំពុងដុតដៃដុតជើងក្នុងការសម្របសម្រួលរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឲ្យស្របតាមចក្ខុវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏មានគោលដៅនឹងអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រផ្សេងទៀតឲ្យក្លាយទៅជារបៀងសេដ្ឋកិច្ច ពហុបំណង និងប្រទាក់ក្រឡាផងដែរ។
រាជរដ្ឋាភិបាលប្តេជ្ញាអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និង អភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រផ្សេងទៀតទៅជារបៀងសេដ្ឋកិច្ច ពហុបំណង និងប្រទាក់ក្រឡា
ដោយ

ជាក់ស្ដែង នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅទីរួមខេត្តកំពត, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្របសម្រួលរៀបចំផែនការមេអភិវឌ្ឍ ខេត្តព្រះសីហនុ​ទៅជា តំបន់សេដ្ឋកិច្ច គំរូពហុបំណង (ក.ប.ស.ផ.) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ប.ស.ផ. ដោយមានការចូលរួមពីវិទ្យាស្ថាន ​នគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) និងតំណាង​ ២៧ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស អភិបាលនៃគណៈ អភិបាលខេត្តជាប់ឆ្នេរសមុទ្រទាំងបួន ដើម្បីពិនិត្យ និងផ្តល់មតិយោបល់ បច្ចេកទេសកម្រិតម៉ាក្រូ លើខ្លឹមសាររបាយការណ៍នៃ ផែនការមេ​អភិវឌ្ឍខេត្ត​ព្រះសីហនុ​​ឲ្យទៅជាតំបន់​​សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តា ខេត្តជាប់ឆ្នេរសមុទ្រ កម្ពុជាទៅជារបៀង​សេដ្ឋកិច្ច​ពហុបំំណង និងប្រទាក់ក្រឡា ។​

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ប.ស.ផ.

គម្រោងផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង បានទទួល ការណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការពង្រីក វិសាលភាព ផែនការមេនេះទៅជា “ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរ សមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំំណង និងប្រទាក់ក្រឡា”​ ដោយបញ្ចូលខេត្ត​ជាប់ឆ្នេរសមុទ្របីទៀត រួមមាន ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ដើម្បីជួយតម្រង់ទិស​ការអភិវឌ្ឍបណ្ដាខេត្តនៅតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងបួន ឱ្យមានភាពប្រទាក់ក្រឡា បំពេញឱ្យគ្នាទៅវិញទៅមក និងប្រកបដោយបរិយាបន្ន ។​

ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា កិច្ចប្រជុំ ក.ប.ស.ផ. លើកទី៧នេះ មានគោលបំណងប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ លើសេចក្ដីព្រាងរបាយការណ៍ផែនការមេអភិវឌ្ឍផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ទៅជា​តំបន់សេដ្ឋកិច្ចពិ​សេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀង សេដ្ឋកិច្ចពហុបំំណង និងប្រទាក់ក្រឡា និងជាពិសេសផ្ដោតលើខ្លឹមសារកម្រិតម៉ាក្រូ ដូចជា ចក្ខុវិស័យ ទិសដៅ មុខងារ​ និងវិស័យអាទិភាពរបស់ខេត្តនីមួយៗ ដែលតម្រូវឱ្យ មានការឯកភាពជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រ កម្ពុជាទៅជា របៀងសេដ្ឋកិច្ចពហុបំំណង និងប្រទាក់ក្រឡា គឺជាយុទ្ធសាស្ត្រជាតិ ក្នុងការជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈសសរស្តម្ភ ចំនួន០៦គឺ ឧស្សាហកម្ម, ធនធានមនុស្សនិងបច្ចេកវិទ្យា, ដឹកជញ្ជូន, ហេដ្ឋារចនាសម្ព័ន្ធ, អេកូឡូស៊ី, និងសេវាសាធារណៈ ។

ជារួម, សេចក្ដីព្រាងរបាយការណ៍នៃផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀងសេដ្ឋកិច្ចពហុបំំណង និង ប្រទាក់ក្រឡា ផ្តោតលើ ទិសដៅ, យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ថ្នាក់ជាតិ, និងមានភាពប្រទាក់ក្រឡា​ ទៅនឹងផែនការអភិវឌ្ឍ តាមវិស័យ ដោយគិតគូរទាំងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, និន្នាការសកល, ការអភិវឌ្ឍឧស្សាហកម្ម, ទីផ្សារកំលាំងពលកម្ម, គំរូអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ប្រព័ន្ធសេវាសាធារណៈ, ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ទេសចរណ៍និងជីវចម្រុះ, ការរស់នៅនិងសុខមាលភាព, ការរចនាទីក្រុង,​ ការគ្រប់គ្រងការប្រើប្រាស់ដី, ការគ្រប់គ្រងខ្សែក្រវាត់បៃតង, និងក្របខ័ណ្ឌស្ថាប័នដើម្បីអនុវត្ត ។ ការអភិវឌ្ឍវិស័យទាំងអស់នេះ នឹងក្លាយជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំនាពេលអនាគត ស្របតាម ចក្ខុវិស័យកម្ពុជា ដើម្បីឈានទៅសម្រេចបានជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ​២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។

ជាលទ្ធផល, អង្គប្រជុំ​បានពិភាក្សា និងផ្តល់មតិយោបល់លើខ្លឹមសារសំខាន់​ៗ ក្នុងន័យបំពេញបន្ថែម លើផ្នែកទិន្នន័យពាក់ព័ន្ធ និងទិសដៅអភិវឌ្ឍ ដែលមានភាពបន្ស៊ីគ្នាកាន់តែខ្លាំងទាំងកម្រិត គោលនយោបាយជាតិ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ ។​ មតិយោបល់ទាំងនេះ នឹងត្រូវបានបូកសរុប និងកែសម្រួលដើម្បីដាក់ជូន គណៈកម្មាធិការអន្តរក្រសួងសម្របសម្រួលផែនការមេ ដើម្បីពិនិត្យ និងផ្ដល់មតិយោបល់បន្ថែម ​មុនដាក់ជូន រាជរដ្ឋាភិបាលអនុម័តនាពេលឆាប់ៗខាងមុខនេះ ។​

ជាកិច្ចបញ្ចប់, អង្គប្រជុំទាំងមូលបានបង្ហាញនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមការងារ បច្ចេកទេសអន្តរក្រសួង និងក្រុមការងាររបស់វិទ្យាស្ថាន UPDIS ដែលបានខិតខំរៀបចំ សេចក្ដីព្រាង របាយការណ៍ផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តា ខេត្តជាប់ឆ្នេរសមុទ្រកម្ពុជាទៅជារបៀង សេដ្ឋកិច្ចពហុបំំណង និង ប្រទាក់ក្រឡា ។ បន្ថែមពីនេះ អង្គប្រជុំក៏សង្ឃឹមថា ផែនការមេនេះ នឹងជួយគាំទ្រការអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ ទាំងបួន ក៏ដូចជាការអភិវឌ្ឍប្រទេសកម្ពុជា ជារួមផងដែរ ។

None



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិនអាស៊ាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា កម្ពុជាគឺជាដៃគូដ៏រស់រវើក និងទាក់ទាញមួយក្នុងសហគមន៍អាស៊ាន ហើយកម្ពុជា បានត្រ…

តើការនាំចេញ និងការបញ្ជាទិញផលិតផលវាយនភណ្ឌកម្ពុជា នៅ៣ខែមកនេះ មានស្ថានភាពបែបណា?

វិស័យវាយនភណ្ឌកាត់ដេរ គឺជាវិស័យមួយស្ថិតក្នុងវិស័យចំនួន៣ ដែលអ្នកជំនាញសេដ្ឋកិច្ចអះអាងថា មានភាពធន់ និងធានាដល់ស្ថិរភាពក្នុងការជួយទ្រទ្រង់ដំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ