ផលិតផលទេសចរណ៍

ខេត្តព្រះសីហនុ កំពុងសិក្សាគម្រោងបង្កើតសារមន្ទីរសង្គ្រាមក្រោមបាតសមុទ្រ ដើម្បីទាក់ទាញទេសចរ


មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុ បានអះអាងថា រដ្ឋបាលខេត្ត និងសហការជាមួយក្រុមជំនាញខាងមុជទឹកនៅបាតសមុទ្រ «ខ្មែរ ដាយវ៍ គ្រុប (Khmer Dive Group)» កំពុងសិក្សាគម្រោងរៀបចំឲ្យមានសារមន្ទីរសង្គ្រាមបាតសមុទ្រ នៅទីតាំងប្រជុំកោះតាគៀវ ក្បែរទឹកដីរាម ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចមុជទឹកចុះចូលទៅមើលពីភាពស្រស់ស្អាតរបស់ផ្កាថ្ម និងយុទ្ធោបករណ៍ ឬហៅថាគ្រឿងសម្ភារៈសម្រាប់ធ្វើសង្គ្រាមមួយចំនួន សល់ពីសម័យសង្គ្រាម ដែលបានធ្លាក់ចូលទៅក្នុងបាតសមុទ្រនោះ។
ខេត្តព្រះសីហនុ គ្រោងបង្កើតសារមន្ទីរសង្គ្រាមក្រោមបាតសមុទ្រ ដើម្បីទាក់ទាញទេសចរ
ដោយ

សារមន្ទីរសង្គ្រាមបាតសមុទ្រនេះ អាចនិយាយបានថា នឹងក្លាយជា​ផលិតផល​ទេសចរណ៍ថ្មីមួយទៀតរបស់​កម្ពុជា សម្រាប់​បម្រើដល់ភ្ញៀវទេសចរអន្តរជាតិ។

ឯកឧត្តម ឡុង ឌី​ម៉​ង់ ​អភិបាលរង​ខេត្ត​ព្រះសីហនុ​ បានគូសបញ្ជាក់ថា នៅ​ប្រជុំ​កោះ​តា​គៀវ ​ក្បែរ​ទឹកដី​រាម​កន្លងមក​មាន មានការរុករករកឃើញថា មាន​យុទ្ធោបករណ៍ ឬគ្រឿងសម្ភារៈសម្រាប់​ធ្វើសង្គ្រាមមួយចំនួនដែល​សល់​ពី​សង្គ្រាមលោកលើកទី​២ ដូចជា យន្តហោះ​សង្គ្រាម និង​យន្តហោះ​ចម្បាំងនានា ​ដែល​បាន​ធ្លាក់​ចូលក្នុង​បាតសមុទ្រ។ ដូច្នេះហើយ រដ្ឋបាលខេត្ត​ព្រះសីហនុ ​បានសហការ​ជាមួយ​ក្រុម​មុជទឹក​នៅ​បាតសមុទ្រ​ខ្មែរ (Khmer Dive Group) ចង់ប្រែក្លាយកន្លែងនេះ​ទៅជាទី​តាំង​មួយ ដើម្បីរៀបចំ​ឱ្យទៅជា​សារមន្ទីរ​សង្គ្រាម​បាតសមុទ្រ សម្រាប់ទេសច​រ ដែ​ល​ចង់ទៅ​កម្សាន្ត​នៅក្នុង​បាត​មុ​ទ្រ​អាច​មុជទឹក​ចុះទៅ​មើល​ផ្កាថ្ម និងយុទ្ធោបករណ៍ទាំងនោះ​​។

បើតាមមន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុរូបនេះ គម្រោងសារមន្ទីរ​សង្គ្រាម​បាតសមុទ្រនេះ គឺមិនមានការសាងសង់អ្វីបន្ថែមនោះទេ ដោយរក្សានៅស្ថានភាពដដែលនៅទីតាំងដែលមានយុទ្ធោបករណ៍មួយចំនួនដែលបានធ្លាក់នៅក្នុងបាតសមុទ្រនោះស្រាប់តែម្តង ហើយបច្ចុប្បន្ន គម្រោង​សារមន្ទីរ​សង្គ្រាម​បាតសមុទ្រនេះ កំពុងស្ថិតក្នុងការសិក្សាគម្រោងផងដែរ។

បើតាម ឯកឧត្តម ឡុង ឌី​ម៉​ង់ គម្រោងរៀបចំ​សារមន្ទីរ​សង្គ្រាម​បាតសមុទ្រនេះ នឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយទៀតរបស់កម្ពុជា​ ហើយក្នុងនាមលោកក៏ជាអ្នកមុជទឹកនៅបាតសមុទ្រម្នាក់​ផងដែរនោះ ឯកឧត្តម លើកទឹកចិត្តឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ និងយុវជន​ទាំងអស់​អាច​ហាត់រៀនមុជទឹក ដើម្បី​អាចមុជទឹក​ចុះ​ទៅ​មើល​ទេសភាព​នៅបាតសមុទ្រ ដែលជាសម្បត្តិ និងធនធានធម្មជាតិដ៏ល្អរបស់កម្ពុជា។

ពាក់ព័ន្ធនឹងការហាត់រៀនមុជទឹក (Diving) នេះដែរ ឯកឧត្តម ឡុង ឌី​ម៉​ង់ បានបញ្ជាក់ឱ្យដឹងថា ​ខាងក្រុម​មុជទឹក​នៅ​បាតសមុទ្រ​ខ្មែរ (Khmer Dive Group) នឹងធ្វើការបង្ហាត់បង្រៀនផ្ទាល់ ហើយបន្ទាប់ពីសិក្សារគម្រោងចប់ហើយនោះ ប្រសិនជាមានការជួយឧបត្ថមពីម្ចាស់គម្រោងណាមួយនោះ ក៏នឹងអាចកាត់បន្ថយដល់ការចំណាយទៅលើថ្លៃរៀនមុជទឹក និងឧបករណ៍មុជទឹកមួយចំនួនផងដែរ។

បច្ចុប្បន្នការចុះមុជទឹកនៅបាតសមុទ្រដើម្បីមើលផ្ការថ្ម និងជីវចម្រុះ​នានានៅបាតសមុទ្រ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបទេស ខណៈភ្ញៀវទេសចរជាតិមួយចំនួន ក៏កំពុងងាកមកចាប់អារម្មណ៍ជាមួយការមុជទឹកនៅបាតសមុទ្រនេះផងដែរ។ យ៉ាងណាមិញ ​នៅ​ខេត្ត​ព្រះសីហនុ​ នាពេលបច្ចុប្បន្ន ទីតាំងបាតសមុទ្រដែលមាន​ផ្កាថ្ម​ស្អាតៗច្រើន មានដូចជានៅតាមប្រជុំកោះរ៉ុង កោះតាង កោះ​ពូ​លូ​វ៉ៃ និងកោះ​តា​គៀវជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូរ៉េខាងត្បូង និងអាមេរិក ចែករំលែកផែនការនុយក្លេអ៊ែរ ដើម្បីទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង

ព័ត៌មាន
សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានសន្យាផ្តល់ព័ត៌មានកាន់តែស៊ីជម្រៅអំពីគម្រោងនុយក្លេអ៊ែររបស់ខ្លួន ឱ្យសម្ព័ន្ធមិត្តកូរ៉េខាងត្បូងបានដឹង ដើម្បីទប់ទល…

គម្រោងអភិវឌ្ឍទីក្រុងរាមតម្លៃ ១៦ពាន់លានដុល្លារកំពុងបង្កើនល្បឿនសាងសង់ឡើងវិញ ក្រោយរាំងស្ទះដោយសារកូវីដ១៩

ព័ត៌មាន
គម្រោងយក្ស Bay of Lights ឬគម្រោងទីក្រុងរាម តម្លៃ១៦ពាន់លានដុល្លារអាមេរិក នៅក្នុងខេត្តព្រះសីហនុ កំពុងចាប់ផ្ដើមបង្កើនល្បឿនការងារសាងសង់របស់ខ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ