សេដ្ឋកិច្ច

កម្ពុជា​នឹង​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ​​ឲ្យ​ដូច​តំបន់​ Shenzhen នៅចិន


រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​ទាំង​មូល​ក្លាយ​ជា​តំបន់​ឧស្សាហកម្ម​គំរូ​ពិសេស​មួយ​របស់​ប្រទេស ដែល​នឹង​យក​លំនាំ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​​ពិសេស «សេនចេន» (Shenzhen) របស់​ប្រទេស​ចិន។ ខេត្ត​ដែល​ជាប់​សមុទ្រ​មួយ​នេះ មាន​អំណោយ​ផល​ទីតាំង​ភូមិសាស្រ្ត​ដ៏​ធំធេង​សម្រាប់​កម្ពុជា ក្នុង​ការ​ផ្សារ​ភ្ជាប់​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៅ​ក្នុង​តំបន់ ។
តំបន់​ឧស្សាហកម្ម​ជឿនលឿន Shenzhen នៅ​ប្រទេស​ចិន ដែល​កម្ពុជា​គ្រោង​នឹង​ប្រែ​ក្លាយ​ខេត្ត​ព្រះសីហនុ​ឲ្យ​ដូច​តំបន់​នេះ។ រូបភាព៖ Wikipedia
ដោយ

គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​នៅ​ខេត្ត​ព្រះសីហនុ​មួយ​នេះ បាន​ដាក់​ចូល​ជា​ផែនការ​អាទិភាព​របស់​រដ្ឋាភិបាល​រួច​ហើយ ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥-​២០២៥។  

រដ្ឋាភិបាល​រំពឹង​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ នឹង​រួម​ចំណែក​ជំរុញ​ប្រភេទ​ឧស្សាហកម្ម​នៅ​កម្ពុជា​កាន់​តែ​ចម្រុះ​ឡើង បន្ថែម​ពី​លើ​ប្រភេទ​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ​ដែល​មាន​ស្រាប់។ 

ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ធ្លាប់​អះអាង​ថា រដ្ឋាភិបាល​បាន​យល់​ឃើញ​ពី​អត្ថប្រយោជន៍​ក្នុង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច ជា​ពិសេស បាន​ស្ញប់ស្ញែង​ពី​ការ​អនុវត្ត​យ៉ាង​ជោគជ័យ​របស់​ប្រទេស​ចិន​ដែល​បាន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស សេនចេន ហើយ​ធ្វើ​ឲ្យ​វិស័យ​ឧស្សាហកម្ម​រីក​ចម្រើន​យ៉ាង​ខ្លាំង។ 

ឯកឧត្តម​បន្តថា ខេត្តព្រះសីហនុ​គឺ​ជា​ទីតាំង​ដែល​ល្អ​ឥត​ខ្ចោះ ដើម្បី​ឲ្យ​កម្ពុជា​អាច​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ដោយ​ជោគជ័យ។


គួរអានផងដែរ៖ ការ​ហូរចូល​ជន​ជាតិ​ចិន​ដ៏​គំហុក​នៅ​ខេត្ត​ព្រះសីហនុ​​ជំរុញ​ឲ្យ​ទំនិញ​និង​សេវាកម្ម​ឡើង​ថ្លៃ
អ្នក​លក់​ដូរ​បន្តិច​បន្តួច​ចិញ្ចឹម​ជីវិត​នៅ​លើ​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ។

តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ជា​ទីតាំង​វិនិយោគ​ដែល​បង្កើត​ឡើង​សម្រាប់​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស ដែល​ជា​ទូទៅ​រដ្ឋាភិបាល​បាន​ផ្តល់​លក្ខខណ្ឌ​លើក​ទឹក​ចិត្ត​ផ្សេងៗ​ដូចជា ការ​អនុគ្រោះ​ពន្ធ ការ​បម្រើ​ជូន​សេវា​ច្រក​ចេញ​ចូល​តែ​មួយ ការ​សម្រួល​បែបបទ​នាំ​ចេញ នាំ​ចូល​ទំនិញ ការ​សម្រួល​បែប​បទ​រដ្ឋបាល​នានា និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​ជាច្រើន​ដើម្បី​ជំរុញ​សកម្មភាព​វិនិយោគ។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ដែល​ជា​ផែនទី​ចង្អុល​ផ្លូវ​ដ៏​ថ្មី​សន្លាង​មួយ​សម្រាប់​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា។

ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​សម្រាប់​វិស័យ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម ការ​បន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស ការ​យក​ចិត្ត​ទុកដាក់​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​គំរូ​នៅ​ខេត្ត​ព្រះសីហនុ សុទ្ធសឹង​ជា​យុទ្ធសាស្រ្ត​អាទិភាព​របស់​រដ្ឋាភិបាល​ក្នុង​គោល​នយោបាយ​នេះ៕




អត្ថបទបន្ទាប់


២៣ឆ្នាំ​ចុង​ក្រោយនេះ តើ​ខ្មែរ​ជំពាក់​បំណុល​បរទេស​ប៉ុន្មាន?

នៅ​ក្នុង​រយៈ​ពេល ២៣​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​បាន​បន្ត​ជំពាក់​បំណុល​បរទេស​កើន​ដល់​ជាង ៨​ពាន់​៣០៩​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ ចំនួ…

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​រំពឹងរក​ចំណូលបាន​ជាង​៥៥​លាន​ដុល្លារ​ក្នុង​ឆ្នាំនេះ

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ បាន​ធ្វើការ​ព្យាករណ៍​ឲ្យ​ដឹង​ថា ស្ថាប័ន​រដ្ឋ​ឯករាជ្យ​មួយ​នេះ នឹង​រក​ចំណូល​បាន​ពី​ការ​ដឹក​ជញ្ជូន​ទំនិញ​ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ