ប្រទេសថៃ

ថៃដាក់ចេញនូវវិធានការរឹតបន្ដឹងថ្មីលើគណបក្សនយោបាយ


គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) របស់ប្រទេសថៃបានព្រមានចាត់វិធានការលើគណបក្សប្រជានិយមមួយចំនួនដែលបានស្រែកអួតក្ដែងៗពីគោលនយោបាយគណបក្សរបស់ខ្លួនដោយបាននិយាយថា គណបក្សទាំងនេះ ត្រូវតែបញ្ជាក់ឱ្យច្បាស់ពីប្រភពថវិកាដែលបានចំណាយសម្រាប់គោលនយោបាយគណបក្សរបស់ពួកគេ បើមិនដូច្នេះទេពួកគេនឹងត្រូវរងការផាកពិន័យរហូតដល់ ៥០ ម៉ឺនបាតប្រហែលជាង ១៤ ០០០ ដុល្លារ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
វិធានការរឹតបន្ដឹងថ្មីលើគណបក្សនយោបាយប្រទេសថៃ រូបភាពបាងកកប៉ុស្តិ៍

វិធាន​ការ​រឹតបន្ដឹងថ្មី​លើគណបក្សនយោបាយមុនការបោះឆ្នោតចូលមកដល់នេះ ​បាន​ធ្វើ​ឡើងនៅពេលដែល​គណបក្ស​រួម​​ថៃសាង​ជាតិ​ (United Thai Nation_UTN) ​បានបង្ហាញ​ពី​គោលនយោបាយធ្វើ​យុទ្ធ​នាការ​មួយចំនួន​​ពាក់ព័ន្ធនឹងការចែក​សាច់ប្រាក់​ដល់​អ្នកបោះឆ្នោត​នៅមុន​ការបោះឆ្នោត​សកល​ ដែលគ្រោង​​នឹង​ធ្វើ​​នៅថ្ងៃទី១៧ ​ខែឧសភា​។

ប្រភពមួយនៅគណៈកម្មាធិការរៀប​ចំ​ការ​​បោះឆ្នោត​​​បាននិយាយថា ​គណបក្ស​នយោ​បាយ​អាចបង្ហា​ញ​ពី​គោលនយោបាយធ្វើ​យុទ្ធ​នាការ ​​ដែលមិនទាម​ទារ​ឱ្យ​ចែក​​សាច់​​ប្រាក់​​​​ដរាបណា​​ពួកគេ​​​អនុវត្ត​ត្រឹម​ត្រូវ​​តាម​នីតិ​វិធី​​​ច្បាប់​។​

ប៉ុន្តែ​គោល​នយោបាយ​ប្រជា​និយម​​​​ដែល​ចង់ផ្ដល់​​​សាច់​​ប្រាក់ជា​​ច្រើន​នោះ ​​ត្រូវ​តែ​​អនុវត្ត​តាម​​បទប្បញ្ញត្តិ​ដែល​បាន​​ចេញ​​​ដោយ​គណៈកម្មាធិការ​រៀបចំការបោះឆ្នោត ​ស្រប​តាម​មាត្រា ៥៧ និង ​៧៤ នៃ​​ច្បាប់​​ស្ដីពី​​ការ​បោះ​ឆ្នោត​​សមាជិក​សភា។​

នៅក្រោមបទប្បញ្ញត្តិនេះ​ គណបក្ស​ត្រូវជូនដំណឹង​ដល់​​គណៈកម្មាធិការរៀបចំការបោះឆ្នោត ​អំពី​ចំនួន​ប្រាក់ ដែល​ត្រូវការ​ចំណាយ​ ដើម្បីផ្តល់មូលនិធិ​ដល់​គោលនយោបាយទាំងនោះ​ព្រម​ទាំង​​បញ្ជាក់​ពីប្រភព​នៃ​ប្រាក់​ទាំង​នោះ​ឱ្យ​បាន​ច្បាស់​លាស់​​។

​គណបក្ស​​​ត្រូវតែបញ្ជាក់ដែរ​ថា ​គោលនយោបាយរបស់ពួកគេមាន​តម្លៃសម​នឹង​​អនុវត្ត​​ ​ហើយនឹង​ផ្តល់ប្រយោជន៍​ដល់សាធារណជន​​ក៏ដូចជា​បង្ហាញពីហានិភ័យ​ និង​ផលប៉ះពាល់ប្រកប​ដោយ​សក្ដានុពល​​របស់ពួកគេ​។ ជាង​នេះ​​ទៀត​ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មិនត្រូវ​ផ្ទុយ​នឹង​គោលនយោបាយ​គណបក្ស​ដូច​មាន​ចែង​ក្នុង​មាត្រា ៧៤ នៃ​ច្បាប់​បោះឆ្នោតនេះ​​ឡើយ​។

អ្នកបំពានមាត្រា ៥៧ នឹង​ត្រូវ​ប្រឈមមុខ​នឹងការពិន័យជាប្រាក់រហូតដល់​ជាង ១៤ ០០០ ដុល្លារ​ និងពិន័យជាប្រាក់ប្រចាំថ្ងៃ​ប្រហែល​ជាង ២៨៧​ ដុល្លារ​ ហើយ​គណ​បក្ស​ដែល​បំពាន​លើមាត្រា ៧៤ នឹង​ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ១០​ ឆ្នាំ និង​/​ឬពិន័យជាប្រាក់​ពីជាង៥រយ​ទៅជាង​៥ពាន់​ដុល្លារ​​ព្រមទាំងត្រូវព្យួរសិទ្ធិបោះឆ្នោតរបស់ពួកគេ​រយៈពេល ២០​ ឆ្នាំ។

ប្រភពនេះ​បានបន្ថែមថា គណៈកម្មាធិការ​ EC ​នឹងបញ្ជូន​មន្ត្រីសម្ងាត់​​ទៅចូល​រួម​ធ្វើ​ការ​អង្កេត​ការឃោសនាបោះឆ្នោតរបស់គណបក្ស និង​រាយការណ៍ពីសកម្មភាព​របស់​ពួកគេ​ប្រាប់​គណៈ កម្មាធិការ​ EC ​។




អត្ថបទបន្ទាប់


ឥណ្ឌា និងអូស្ត្រាលី មានគោលដៅជំរុញពាណិជ្ជកម្មរ៉ែដ៏សំខាន់របស់ខ្លួនឲ្យកាន់តែខ្លាំងក្លា

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌាលោក Piyush Goyal បាននិយាយកាលពីថ្ងៃសៅរ៍ ទី ១១ មីនា ថា ប្រទេសឥណ្ឌា និងអូស្ត្រាលីមានបំណងពង្រីកពាណិជ្ជកម្មក្នុង…

អាស៊ីអាគ្នេយ៍នឹងក្លាយជាតំបន់ ដែលមានមូលដ្ឋានសេដ្ឋកិច្ចល្អបំផុតលើពិភពលោកនាឆ្នាំ២០២៣

ព័ត៌មាន
ប្រជាជាតិនៅតំបន់អាស៊ីអគ្នេយ៍ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រជាជាតិដែលមានមូលដ្ឋានគាំទ្រដល់កំណើនសេដ្ឋកិច្ចដ៏ខ្ពស់ប្រចាំឆ្នាំ២០២៣ នេះបើតាមក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ