វិស័យបច្ចេកវិទ្យា

សិង្ហបុរីប្រកាសបង្កើតទីភ្នាក់ងារអវកាសជាតិ ដើម្បីពង្រឹងសក្តានុពលបច្ចេកវិទ្យា និងសេដ្ឋកិច្ចអវកាស


សិង្ហបុរី ដែលត្រូវបានគេស្គាល់ថា ជារដ្ឋាភិបាលដែលបានបោះទុនវិនិយោគលើបច្ចេកវិទ្យាដ៏ច្រើនបំផុតនៅក្នុងតំបន់ នៅពេលនេះកំពុងឈានជើងមួយជំហានទៀតហើយ ដោយដាក់ផែនការបង្កើតទីភ្នាក់ងារអាវកាសជាតិ ជាផ្លូវការ។ ទីភ្នាក់ងារថ្មីនេះនឹងធ្វើឲ្យបច្ចេកវិទ្យាអាវកាសនៅក្នុងតំបន់កាន់តែរស់រវើក ហើយនឹងបង្កើតលទ្ធភាពថ្មីសម្រាប់ប្រទេសកោះមួយនេះ ដើម្បីត្រៀមខ្លួនសិក្សាលទ្ធភាពទាញយកសក្តានុពលសេដ្ឋកិច្ចពីកម្មវិធីអាវកាស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
វិស័យបច្ចេកវិទ្យា
ដោយ

លោក តាន់ ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីទទួលបន្ទុកថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសិង្ហបុរី បានអះអាងនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះថា សិង្ហបុរីនឹងបង្កើតទីភ្នាក់ងារអវកាសជាតិមួយនៅអំឡុងខែមេសា ខាងមុខ។ លោកបានបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលអវកាសលើកដំបូងនៅសិង្ហបុរី ថា ទីភ្នាក់ងារអវកាសជាតិនេះនឹងផ្តល់នូវវិបុលភាព និងភាពជាអ្នកនាំមុខដ៏រឹងមាំ ដើម្បីជួយឱ្យសិង្ហបុរី អាចចាប់យកឱកាសក្នុងសេដ្ឋកិច្ចអវកាស ដែលកំពុងរីកដុះដាល ក៏ដូចជាទាញយកផលប្រយោជន៍ពីការចូលប្រើប្រាស់លំហអាកាសបែបប្រជាធិបតេយ្យ។

លោកបានអះអាងថា តាមពិតទៅសិង្ហបុរី បានយកចិត្តទុកដាក់នឹងបញ្ហានេះប្រហែលជា៥០ឆ្នាំមកហើយ ដូច្នេះការបង្កើតទីភ្នាក់ងារអាវកាសជាតិនេះ គឺជាការបើកសោរ ដើម្បីឲ្យសិង្ហបុរីអាចផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើកម្មវិធី និងសកម្មភាពបច្ចេកវិទ្យាអវកាសជាក់លាក់។

រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ប្រសិនបើសិង្ហបុរី មិនប្រញាប់ប្រញាល់ដើរឱ្យទាន់សភាពការណ៍ទេ នោះ​ឱកាស និងសក្តានុពលសេដ្ឋកិច្ចអាវកាសរបស់សិង្ហបុរី អាចនឹងបាត់បង់ ព្រោះបច្ចុប្បន្នការប្រកួតប្រជែង និងការគ្រប់គ្រងលំហរអាកាសកាន់តែចង្អៀត និងស្មុគស្មាញជាងមុន។

គួរបញ្ជាក់ថា កម្មវិធីអាវកាសមិនមែមជាកម្មវិធីថ្មីសម្រាប់អាស៊ាននោះទេ ព្រោះបច្ចុប្បន្នបណ្តាប្រទេសដូចជា ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីនជាដើម សុទ្ធតែមានទីភ្នាក់ងារអវកាសរៀងៗខ្លួន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការហាមនាំចូលទំនិញ១២ប្រភេទរបស់ឥណ្ឌូនេស៊ី កំពុងគំរាមកំហែងដល់ការនាំចេញរបស់ថៃ

បទប្បញ្ញត្តិថ្មីរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ដែលហាមឃាត់នាំចូលផលិតផលចំនួន១២មុខ និងបានចូលជាធរមាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ កំពុង…

ថៃ គ្រោងដំឡើងថ្លៃសេវាសម្រាប់អ្នកដំណើរចេញក្រៅប្រទេសពី២៣ដុល្លារទៅ៣៥ដុល្លារ

ក្រុមហ៊ុនអាកាសយានដ្ឋានថៃ (AOT) គ្រោងដំឡើងថ្លៃសេវាសម្រាប់អ្នកដំណើរចេញក្រៅប្រទេសសម្រាប់ជើងហោះហើរអន្តរជាតិ ដល់៣៥ដុល្លារក្នុងម្នាក់នៅពាក់កណ្តា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ