លោក លី សៀនឡុង បានលើកឡើងទៀតថា សិង្ហបុរី គឺជាប្រទេសមួយ នៃប្រទេសដំបូងគេ ដែលទទួលបានវ៉ាក់សាំងការពារកូវីដ-១៩។
អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរី បានសិក្សានូវអំនះអំនាងបែបវិទ្យាសាស្ត្រ ហើយនឹងទិន្នន័យនៃការចាក់សាកល្បងសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer –BioNTechនេះ។ ថ្នាំវ៉ាក់សាំងផ្សេងទៀត ក៏រំពឹងដែរថា នឹងមកដល់ប្រទេសសិង្ហបុរី នៅក្នុងខែបន្ដបន្ទាប់ទៀត ហើយប្រទេសនេះ នឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនគ្រប់គ្នា នៅត្រឹមត្រីមាសទី ៣ នៅឆ្នាំ២០២១ ប្រសិនវាដំណើរការទៅតាមផែនការ។នេះបើតាមការអះអាងរបស់លោកលី សៀនឡុង។
នាយករដ្ឋមន្ត្រីសិង្ហបុរីរូបនេះ បានបញ្ជាក់ទៀតថា រដ្ឋាភិបាលក៏នឹងចុះហត្ថលេខាដើម្បីទិញយកវ៉ាក់សាំងពីក្រុមហ៊ុនដូចជា Moderna, Pfizer-BioNTech និង Sinovac ដោយគ្រោងថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិក សម្រាប់ការទិញវ៉ាក់សាំងនេះ៕