កូវីដ១៩ នៅអាល្លឺម៉ង់

នារីរកស៊ីផ្លូវភេទនៅអាល្លឺម៉ង់ទាមទារ​ឲ្យរដ្ឋាភិបាល​បើក​បនពេស្យា​ឡើងវិញ


នារីរកស៊ីផ្លូវភេទ​នៅក្នុង​​ប្រទេស​អាល្លឺម៉ង់​បានកើតទុក្ខ​មិនសុខចិត្តចំពោះ​បំរាម​លើ​មុខរបរ​របស់ពួកគេ និង​បាន​នាំគ្នា​តវ៉ា​ទាមទារ​សិទ្ធិ​វិលត្រឡប់ចូល​ធ្វើការវិញ ខណៈ​ដែល​បនពេស្យា​នៅក្នុង​ប្រទេស​នេះនៅតែបន្ត​បិទទ្វារ​នៅឡើយ ដោយសារ​ការឆ្លងរាតត្បាត​នៃ​វីរុសកូវីដ១៩ ។
នារីរកស៊ីផ្លូវភេទនៅអាល្លឺម៉ង់ទាមទារ​ឲ្យរដ្ឋាភិបាល​បើក​បនពេស្យា​ឡើងវិញ។
ដោយ

ទីភ្នាក់ងារ​ព័ត៌មាន អាល្លឺម៉ង់ DW បាន​ផ្សាយថា ស្ត្រីរកស៊ីផ្លូវភេទ​និង​ម្ចាស់​បន​ប្រហែល ៤០០នាក់ មកពីទូទាំង​ប្រទេស​អាល្លឺម៉ង់ បាននាំគ្នាធ្វើបាតុកម្ម​នៅ​តំបន់​ភ្លើងពណ៌​នៅក្នុង​ទីក្រុង​ Hamburg កាលពីថ្ងៃសៅរ៍ ចុង​សប្ដាហ៍​កន្លង​ទៅនេះ ។ 

គួរបញ្ជាក់ថា របរ​ពេស្យាចារ​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ គឺជារបរ​ស្របច្បាប់ និង​គ្រប់គ្រង​ដោយ​ច្បាប់ ប៉ុន្តែ បន​ពេស្យា​នៅក្នុង​ប្រទេស​នេះ​បានបិទទ្វារ​ជិត ៤ខែ​ហើយ ដោយសារតែការផ្ទុះ​ឡើង​នូវ​វីរុស​ឆ្លងរាតត្បាត កូវីដ១៩ ។ 

សមាគម​ស្ត្រីរកស៊ីផ្លូវ​ភេទ ដែលជាអ្នក​រៀបចំ​បាតុកម្មនេះ បាន​ព្រមានថា ការបិទបនពេស្យា​ដែលមាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ បាន​បង្ខំ​ឲ្យ​ស្ត្រីរកស៊ីផ្លូវភេទចេញធ្វើការនៅតាមដងផ្លូវ ដែលនាំ​ឲ្យ​ពួកគេ​ប្រឈមនឹងគ្រោះថ្នាក់ ទាំង​សុខភាព និង​ទាំង​សុវត្ថិភាព​ផ្ទាល់ខ្លួន ។ 

សមាគម​បាននិយាយ​នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា "ស្ត្រីរកស៊ីផ្លូវភេទនាំគ្នាតវ៉ា និង​ស្នើ​ឲ្យ​អ្នកនយោបាយ​បើក​បនពេស្យា​ឡើងវិញ ។"

សមាគម​ដដែល​លើកហេតុផលថា មុខ​របរ​ពេស្យា​នេះ​មិន​បង្ក​ហានិភ័យ​ឆ្លង​វីរុសកូវីដ១៩ ខ្ពស់ជាង​សេវាកម្ម​ទាក់ទងនឹង​ខ្លួនប្រាណ​ដទៃ​ទៀត ដូចជា ម៉ាស្សា ផាត់មុខមាត់ ការរាំរែក ។ល។ នោះទេ និង​អះអាងថា ជានិច្ចកាល ការរក្សាអនាម័យ គឺជាផ្នែកសំខាន់បំផុត​នៃ​មុខរបរ​នេះសម្រាប់​ស្ត្រីរកស៊ីផ្លូវភេទ ។ 

គិតមកទល់នឹងថ្ងៃនេះ អាល្លឺម៉ង់​មានករណី​ឆ្លង​កូវីដ១៩ ចំនួន ជិត ២សែនករណី ក្នុង​នោះករណីស្លាប់មាន ៩.០៧១នាក់ ។ 

នៅក្នុង​ប្រទេសអាល្លឺម៉ង់ទាំងមូល ស្ត្រីរកស៊ីផ្លូវភេទមានចំនួនប្រហែល ៤សែននាក់ ប៉ុន្តែ ទោះយ៉ាងណា នេះ​គ្រាន់តែ​ជា​តួលេខ​ប៉ាន់ស្មានប៉ុណ្ណោះ ពោលគឺពុំមាន​តួលេខ​កត់ត្រាជាផ្លូវការឡើយ ។ 

សមាគម​ស្ត្រីរកស៊ីផ្លូវភេទ​នៅអាល្លឺម៉ង់ បាននិយាយថា ស្ត្រីរកស៊ីផ្លូវភេទនៅ​ប្រទេសជិតខាង ដូចជា ប៊ែលហ្ស៊ិក ស្វ៊ីស​ ហុល្លង់ អូទ្រីស និង​សាធារណរដ្ឋឆេក ត្រូវបានអនុញ្ញាត​ឲ្យត្រឡប់​ចូលធ្វើការវិញ ចាប់តាំងពី​ដើម​ខែ​មិថុនា មក​ម្ល៉េះ ៕




អត្ថបទបន្ទាប់


តើវិស័យកសិកម្មកម្ពុជា អាចនឹងស្រូបទាញកម្លាំងពលកម្មបានកម្រិតណានៅអំឡុងពេលកូវីដ-១៩នេះ?

ព័ត៌មាន
នៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចបានជាប់គាំង ខណៈដែលរោងចក្រសហគ្រាសក្នុងស្រុកជាច្រើន ពិសេសក្នុងវិស័យកាត់ដេរ និង…

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗ សម្លឹងឃើញវៀតណាមសម្រាប់ទិសដៅផ្លាស់ប្ដូរខ្សែចង្វាក់ផលិតកម្ម

ព័ត៌មាន
ប្រទេសវៀតណាម ត្រូវបានគេមើលឃើញថា កំពុងក្លាយជាកូនក្រមុំដ៏ស្រស់ប្រិមប្រិយមួយ នៅតំបន់ អាស៊ីអាគ្នេយ៍នេះ សម្រាប់ការបង្វែរទិសដៅផ្លាស់ប្ដូរខ្សែចង្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ