មហាសេដ្ឋី

របាយការណ៍មួយអះអាងថា សិង្ហបុរីមានមហាសេដ្ឋីប្រាក់ខ្ទង់លានដុល្លារជាង៣៣ម៉ឺននាក់


របាយការណ៍សិក្សាស្រាវជ្រាវពីចំនួនមហាសេដ្ឋីប្រាក់ខ្ទង់លានដុល្លាររបស់ធនាគារស្វីសមួយបានបង្ហាញថា ប្រទេសសិង្ហបុរី មានចំនួនមហាសេដ្ឋីកើនឡើងដល់ជាង៣៣ម៉ឺន៣ពាន់នាក់ កាលពីឆ្នាំមុន។ ចំនួននេះបានធ្វើឱ្យសិង្ហបុរី ក្លាយជាប្រទេសមានមហាសេដ្ឋីច្រើនជាងគេនៅតំបន់អាស៊ាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានVnExpress។
មហាសេដ្ឋី
ដោយ

របាយការណ៍ស្ដីពីមហាសេដ្ឋីពិភពលោករបស់ធនាគារស្វីស UBS បានបង្ហាញថា ចំនួនមហាសេដ្ឋីនៅប្រទេសសិង្ហបុរី បានកើនឡើង០,៤% ដោយឡើងដល់ជាង៣៣ម៉ឺន៣ពាន់នាក់ កាលពីឆ្នាំមុន។ តួលេខនេះ បានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាប់ចំណាត់ថ្នាក់ទី២២ ក្នុងចំណោមប្រទេសចំនួន៥៦ ដែលធនាគារនេះបានសិក្សា ហើយចំនួនមហាសេដ្ឋីរបស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងកើនឡើង១៣% នៅក្នុងឆ្នាំ២០២៨ ដោយឡើងដល់ជាង៣៧ម៉ឺន៣ ពាន់នាក់។

មហាសេដ្ឋីសិង្ហបុរី មានទ្រព្យសម្បត្តិសរុបចំនួនជាង១,២ទ្រីលានដុល្លារ ហើយចំនួនមហាសេដ្ឋីទាំងនេះស្មើនឹងអត្រា៦,៦% នៃចំនួនប្រជាជនសិង្ហបុរីសរុប។ សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ច និងយោធាលេខ១ លើពិភពលោកមានមហាសេដ្ឋីច្រើនជាងគេរហូតដល់ជិត ២២លាននាក់ តាមពីក្រោយដោយចិនដីគោក ចក្រភពអង់គ្លេស និងប្រទេសបារាំង។ ចំណែកនៅតំបន់អាស៊ីវិញ ប្រទេសជប៉ុន មានមហាសេដ្ឋីប្រាក់ខ្ទង់លានដុល្លារជិត២លាននាក់ ឥណ្ឌាមជិត៨៧ម៉ឺននាក់ និងហុងកុងជិត៦៣ម៉ឺននាក់៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ចិន មានប្រភពថាមពលកកើតឡើងវិញធំជាងសហរដ្ឋអាម៉េរិក រហូតដល់៨ដងឯណោះ

របាយការណ៍សិក្សាស្រាវជ្រាវរបស់សហរដ្ឋអាម៉េរិក ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា បានបង្ហាញថា ស្ទើរតែ២ភាគ៣ ទៅហើយនៃស្ថានីយអគ្គិសនីដើរដ…

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានទូកុងតឺន័រឆ្លងកាត់ជាង៤៧ម៉ឺនទូ កើនឡើងជាង២៥% នៅឆមាសទី១ឆ្នាំនេះ

នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ការចរាចរទូកុងតឺន័រចេញ ចូល កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនជាង៤៧ម៉ឺនទូ មានកំណើនជាង២៥% បើធៀបនឹងរយៈព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ