ទំហំទឹកប្រាក់ដ៏ច្រើនសម្បើមបែបនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីលើកឡើងថា សិង្ហបុរីនឹងប្រើប្រាស់ព្រមទាំងបែកចែកទឹកប្រាក់នេះឲ្យមានតម្លាភាពបំផុត។ ក្នុងនោះ ទឹកប្រាក់ប្រមាណ ៣លាន ៦ សែនដុល្លារអាមេរិកនឹងត្រូវប្រើសម្រាប់ ដំណើរការចាក់វ៉ាក់សាំង និងការវិភាគសំណាកនៅតាមមន្ទីរពិសោធន៍ក្នុងប្រទេស។
ទឹកប្រាក់សល់ពីនោះ ត្រូវបានរដ្ឋាភិបាលសិង្ហបុរីយកទៅឧបត្ថម្ភដល់ក្រុមកម្មករ និងសហគ្រាសធនតូចនិងមធ្យមទាំងអស់។ ក្នុងនោះផងដែរ ក៏មានទឹកប្រាក់មួយចំនួនត្រូវបានចាក់បញ្ចូលក្នុង វិស័យដែលរងគ្រោះខ្លាំងដូចជាអាកាសចរណ៍ និងការដឹកជញ្ជូនជាដើម។
គួររំឭកថា គ្រាន់តែនៅពេញមួយឆ្នាំ២០២០ប៉ុណ្ណោះ សឹង្ហបុរីធ្លាប់បានចាក់បញ្ចូលថវិកាបន្ថែមយ៉ាងច្រើនសម្បើម ទៅក្នុងសេដ្ឋកិច្ចជាតិ រហូតដល់ទៅ៦៨ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ២០%នៃGDPសិង្ហបុរីទៅហើយ គោលដៅគឺដើម្បីប៉ះប៉ូវការរងគ្រោះដោយសារតែកូវីដ១៩។
សូមបញ្ជាក់ដែរថា រដ្ឋាភិបាលសឹង្ហបុរីបានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ថាអាចងើបឡើងក្នុងវិញក្នុងរង្វង់ ៤%ទៅ៦% នៅឆ្នាំនេះ អាស្រ័យលើស្ថានភាពជាក់ស្តែងនៃជំងឺកូវីដ១៩៕