ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិ

ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារចិន នៅសិង្ហបុរីធ្លាក់ចុះ ក្រោយមានការបង្ក្រាបការលាងលុយកខ្វក់


ក្រោយមានការបង្ក្រាបយ៉ាងចាស់ដៃពីរដ្ឋាភិបាលសិង្ហបុរី ទៅលើពលរដ្ឋចិន មួយចំនួន ពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់កាលពីឆ្នាំមុនរួចមក គេសង្កេតឃើញថា ចំនួនការិយាល័យគ្រួសារចិន ឬការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិឯកជនរបស់គ្រួសារចិន នៅសិង្ហបុរី មានការធ្លាក់ចុះគួរកត់សម្គាល់ ខណៈប្រទេសនេះកំពុងបង្កើនការត្រួតពិនិត្យលើការដាក់ពាក្យស្នើសុំបង្កើតការិយាល័យគ្រួសារចិនថ្មី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិ
ដោយ

គេនៅចាំបានថា កាលពីខែសីហា ឆ្នាំ២០២៣ អាជ្ញាធរសិង្ហបុរី បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងចាស់ដៃទៅលើអំពើលាងលុយកខ្វក់ ដោយពេលនោះប៉ូលិសសិង្ហបុរី បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន១០នាក់ និងបានរឹបអូសទ្រព្យសម្បត្តិសរុបជាង២ពាន់លានដុល្លារអាម៉េរិក។ ក្នុងចំណោមជនសង្ស័យទាំងនេះ មានមួយចំនួនជាប់ពាក់ព័ន្ធនឹងការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិរបស់គ្រួសារទោលប្រហែល១,៤០០កន្លែង។ ការិយាល័យគ្រួសារ គឺជា ស្ថាប័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិឯកជន ដែលត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុរបស់គ្រួសារ ឬបុគ្គលអ្នកមានទ្រព្យសម្បត្តិណាមួយ។

បើតាមលោក ឡូ គៀ ម៉េង (Loh Kia Meng) ប្រធានមន្ត្រីប្រតិបត្តិ និងជាដៃគូជាន់ខ្ពស់នៅក្រុមច្បាប់មួយនៅប្រទេសសិង្ហបុរី បានឱ្យដឹងថា ប្រហែល១០% នៃការិយាល័យគ្រួសារនេះ គឺជាការិយាល័យគ្រួសារដែលដោះស្រាយបញ្ហាប្រាក់កាក់របស់បុគ្គល ឬក្រុមគ្រួសារដែលមានដើមកំណើតនៅប្រទេសចិន​។

លោក ឡូ បានព្យាករថា នៅក្នុងពេលខាងមុខការិយាល័យគ្រួសារនឹងមិនមានការប្រែប្រួលប៉ុន្មាននោះទេ ប៉ុន្តែលោកជឿថា អត្រាកំណើនពិតប្រាកដបានធ្លាក់ចុះដោយសារតែមានការរឹតបន្តឹងលើតម្រូវការទ្រព្យសម្បត្តិនៅក្រោមការគ្រប់គ្រងនៅក្នុងបុរីរដ្ឋមួយនេះ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Air China នឹងជះលុយ១១ពាន់លានដុល្លារ ទិញយន្តហោះ C919 ចំនួន១០០គ្រឿង

ក្រុមហ៊ុនអាកាសចរណ៍ចិន Air China នឹងទិញយន្តហោះដឹកអ្នកដំណើរ C919 ផលិតក្នុងស្រុកចំនួន១០០គ្រឿង ក្នុងតម្លៃកិច្ចព្រមព្រៀងសរុបជិត១១ពាន់លានដុល្ល…

ប្រជាជនរាប់លាននាក់នៅអាស៊ីខាងត្បូង និងអាស៊ានកំពុងរងគ្រោះដោយសាររលកកម្តៅ

សារព័ត៌មានបរទេសនានារាប់ចាប់ពីបង់ក្លាដែស ឥណ្ឌា ថៃ ហ្វីលីពិន ជាដើមសុទ្ធ តែរាយការណ៍ពីផលប៉ះពាល់ដែលបង្កឡើងដោយរលកកម្តៅមកលើវិស័យនានារាប់ច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ