សេដ្ឋកិច្ចសិង្ហបុរី

សេដ្ឋកិច្ចសិង្ហបុរីសម្រេចបានកំណើនដល់ទៅពីរខ្ទង់ក្នុងត្រីមាសទី២ឆ្នាំនេះ


ក្រសួងពាណិជ្ជកម្ម និង ឧស្សាហកម្មសិង្ហបុរីបានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើងជិត១៥% នៅក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ ដែលជាកំណើនខ្ពស់បំផុតបើធៀបនឹងកំណើនកាលពីត្រីមាសមុន ដែលមានត្រឹម១,៥% ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី Channel News Asia។
សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើងជិត១៥% នៅក្នុងត្រីមាសទី២ឆ្នាំ២០២១នេះ

ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​សិង្ហ​បុរី​បាន​គូសបញ្ជាក់​ទៀត​ថា ទន្ទឹម​នឹង​កំណើនសេដ្ឋកិច្ច​ជា​រួម ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់​សិង្ហ​បុរី​ក៏​ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​មាន​កំណើន​ពី ៦%​ទៅ​៧% ផង​ដែរ​សម្រាប់​ពេញ​មួយ​ឆ្នាំ ២០២១​នេះ​តែ​ម្តង​។ កំណើនសេដ្ឋកិច្ច វិជ្ជមាន​នេះ សបញ្ជាក់​ពី​ការ​អនុវត្ត​គោលនយោបាយ​ស្តារ​សេដ្ឋកិច្ច​ក្រោយ​កូ​វី​ដ​១៩​របស់​សិង្ហ​បុរី​បាន​ល្អ គួប​ផ្សំ​នឹង​ដំណើរ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ធំ​ៗ ដែល​ជា​ដៃគូរ​របស់​សិង្ហ​បុរី​ផង​ដែរ​។

ជាមួយនឹង​ស្ថានភាព​កូ​វី​ដ ១៩ នៅ​សិង្ហ​បុរី មាន​ស្ថិរភាព ខណៈ​ដែល​កម្មវិធី​ចាក់​វ៉ាក់សាំង​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន និង ក្នុង​ចំនួន​កាន់តែ​ច្រើន​ឡើង​ៗ សេដ្ឋកិច្ច​សិង្ហ​បុរី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្ត​ងើបឡើង​វិញ ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​២០២១​នេះ ដែល​គាំទ្រ​ដោយ​វិស័យ​អាទិភាព​របស់​ខ្លួន​។

ស្ថានភាព​កូ​វី​ដ​១៩​បាន​ប្រសើរ​ឡើង​នៅ​សិង្ហ​បុរី បូក​រួម​នឹង​ការ​បង្កើត​ប្រព័ន្ធ​ភាពស៊ាំ​បាន​ជោគជ័យ រដ្ឋាភិបាល​សិង្ហ​បុរី បាន​ឈាន​ទៅ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​ក្នុងស្រុក និង​តាម​ព្រំដែន​ដែល​វា​បាន​ដើរតួ​នាទី​សំខាន់ ជា​ផ្នែក​មួយ​ក្នុង​ការ​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ​នៃ​វិស័យ ដែល​រង​គ្រោះ​អំឡុង​ការ​រាលដាល​កូ​វី​ដ​១៩​កន្លង​មក ដូច​ជា​វិស័យ​អាហារ​ដ្ឋា​ន ផ្សារ​ទំនើប និង​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ដទៃ​ទៀត​។ 

យ៉ាងណាមិញ វិស័យ​អាកាសចរណ៍ និង​ទេសចរណ៍​សិង្ហ​បុរី​នៅ​តែ​មិន​ទាន់​អាច​ស្តារ​ឡើង​វិញ​បាន​ល្អ​នៅឡើយ​ទេ ដោយហេតុ​ថា វិស័យ​ទាំង​ពីរ​នេះ​ពាក់ព័ន្ធ​នឹង​ចរន្ត​ការ​ធ្វើ​ដំណើរ និង​ទេសចរណ៍​ជាស​កល​។ ដរាបណា​ប្រទេស​កាន់តែ​ច្រើន​នៅ​បន្ត​បិទ​ព្រំដែន និង ជើងហោះហើរ នោះ​វិស័យ​អាកាសចរណ៍ និង​ទេសចរណ៍​សិង្ហ​បុរី​នៅ​បន្ត​ជាប់​គាំង​ដដែល​។

សូម​ជម្រាប​ផង​ដែរ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ជាងគេ​នៅ​អាស៊ាន​មួយ​នេះ បាន​ប្រកាស​ពី​ការ​ចាប់ផ្តើម​ចរចា​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ជាមួយ​ចក្រភព​អង់គ្លេស ដែល​វា​នឹង​ក្លាយជា​កិច្ចព្រមព្រៀង​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​ធ្វើ​ឡើង​រួម​គ្នា​រវាង​ប្រទេស​នៅ​ទ្វីបអាស៊ី និង នៅ​ទ្វីបអឺរ៉ុប​។ សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដើរតួ​នាទី​សំខាន់​ណាស់​សម្រាប់​ការ​រក្សា​ភាព​ធន់​នៃ​សេដ្ឋកិច្ច ទោះបីជា​មានការ​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ក៏​ដោយ​៕

None



អត្ថបទបន្ទាប់


ទីបំផុតព្រឹទ្ធសភាអាមេរិកអនុម័តកញ្ចប់ថវិកាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមជាង ១ទ្រីលានដុល្លារហើយ

ព្រឹទ្ធសភាអាមេរិកនៅថ្ងៃទី១០ខែសីហាសប្តាហ៍នេះ បានសម្រេចអនុម័តជាផ្លូវការ នូវកញ្ចប់ថវិកាគ្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់ខ្លួន ក្រ…

អាមេរិកសន្យាឲ្យថៃ ៥លានដុល្លារ ដើម្បីបន្ដប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលកំពុងរាតត្បាតខ្លាំង

រដ្ឋាភិបាលសហរដ្ឋអាមេរិកសន្យានឹងផ្តល់ជំនួយថវិកាចំនួន ៥ លានដុល្លារអាមេរិក ដល់ប្រទេសថៃ និងផ្ដល់ ៥០ លានដុល្លារទៀតដល់ដៃគូអង្គការមិនមែនរដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ