អត្ថបទក្រុមហ៊ុន

កម្មវិធី SIS Cambodia ជួយសាលារៀននៅខេត្តកំពតអនុវត្តប្រព័ន្ធអប់រំបែបឌីជីថល


កម្មវិធី SIS Cambodia ដែលជាប្រព័ន្ធអប់រំបែបឌីជីថល ដែលបង្កើតឡើងដោយក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា ដោយសហការជាដៃគូជាមួយក្រុមហ៊ុន មិត្តហ្វូន ឥឡូវនេះ បានដាក់ពង្រាយនៅតាមសាលារៀននៅខេត្តកំពត ដោយជួយសាលារៀនទាំងនេះងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការអប់រំ ។
កម្មវិធី SIS Cambodia ដែលបង្កើតឡើងដោយក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ ដោយសហការជាមួយក្រុមហ៊ុន មិត្តហ្វូន ឥឡូវនេះ បានដាក់ពង្រាយនៅតាមសាលារៀននៅខេត្តកំពត។
ដោយ

ការប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​កម្មវិធី SIS Cambodia នេះ​ត្រូវបានធ្វើ​ឡើង​នៅឯ​សិក្ខាសាលា​មួយ នាពេលថ្មីៗនេះ ដែលរៀបចំឡើង​ដោយ​ក្រុម​ការងារ SIS Cambodia នៅខេត្តកំពត ដែល​នៅក្នុងនោះ គេបានធ្វើបទបង្ហាញ​ពីប្រព័ន្ធ SIS និង​ផលប្រយោជន៍​នៃការប្រើប្រព័ន្ធ​នេះ ។

បើយោងតាមក្រុមហ៊ុន មិត្តហ្វូន ការដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ SIS Cambodia នេះ គឺដើម្បី​លើក​ទឹកចិត្ត​ជំរុញ​ឱ្យ​មាន​ការអប់រំប្រសើរឡើង​នៅតាមវិទ្យាល័យ​នានា​នៅទូទាំងខេត្ត ដោយប្រើប្រាស់​កម្មវិធីអប់រំឌីជីថល SIS នេះ ។

នៅឯសិក្ខាសាលានៅខេត្តកំពតនេះដែរ អ្នកចូលរួម ដែល​រួមមានគ្រូ​បង្រៀន សិស្សានុសិស្ស និង​អ្នកពាក់ព័ន្ធ​នៅក្នុង​វិស័យ​អប់រំ ក៏បានស្ដាប់​ការចែករំលែកបទពិសោធន៍ជោគជ័យ​នៃសាលារៀនផ្សេងៗទៀត​នៅ​បណ្ដាខេត្តផ្សេងៗផងដែរ​ ដែល​ប្រើប្រាស់​កម្មវិធីអប់រំឌីជីថល SIS Cambodia ដើម្បី​កែលម្អ​ការបង្រៀន​និង​ការរៀនសូត្រ​នៅក្នុងសាលារៀនរបស់ពួកគេ ។

ក្នុងចំណោម​ផលប្រយោជន៍ជាច្រើន​ផ្សេងទៀត កម្មវិធី SIS Cambodia មាន​ផល​ប្រយោជន៍សំខាន់ៗ​ចំនួន ៥យ៉ាង ដូចខាងក្រោមនេះ ៖

1.    ការរៀនតាមប្រព័ន្ធឌីជីថល​ធ្វើ​ឱ្យ​សិស្ស​កាន់តែឆ្លាតវៃ និង​យល់មេរៀនបានច្រើន

ប្រព័ន្ធឌីជីថល​បង្កើន​ប្រសិទ្ធផល​នៃការសិក្សា​និង​ផលិតភាព​យ៉ាងច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ លើសពីនេះ ឧបករណ៍​និងបច្ចេកវិទ្យារៀនតាមប្រព័ន្ធឌីជីថល​ជួយ​បង្វឹក​ជំនាញ​ត្រិះរិះពិចារណា​របស់សិស្ស​ឱ្យ​ប្រសើរ​ជាងមុន ដែលជា​មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ​ការគិតគូរបែបវិភាគ ។ សិស្ស​ក៏​អភិវឌ្ឍ​នូវ​ការគិត​បែប​វិជ្ជមាន​​ពីការ​រៀនចេះនូវចំណេះដឹងនិងជំនាញថ្មីតាមរយៈ​ការ​ប្រើប្រាស់​ឧបករណ៍រៀនតាមឌីជីថល ដែល​នាំ​ឱ្យ​ពួកគេកាន់តែមានទំនុកចិត្ត​ខ្លួន​ឯងថែមទៀត ។ 

2.    ការរៀនតាមឌីជីថល​ជួយ​សិស្សរៀនសូត្រ​ពីការទំនាក់ទំនង​កាន់តែមានទំនួលខុសត្រូវថែមទៀត

ជាមួយនឹង​ឧបករណ៍និងបច្ចេកវិទ្យាឌីជីថល សិស្សកាន់តែចេះប្រាស្រ័យទាក់ទង​គ្នាទៅវិញទៅមក និង​ចងចាំមេរៀនបានច្រើន គឺច្រើនជាង​ការ​អានមេរៀនប្រាប់តែពីគ្រូ​មកសិស្ស ។ ពួកគ​នឹងយល់​ពី​បរិបទ​ប្រសើរ​ជាមុន និង​កាន់តែចូលចិត្ត​ចូលរួម​ក្នុងសកម្មភាពរៀនសូត្រ ។ លើសពីនេះ នៅពេល​សិស្សអាចតាមដាន​ភាពរីកចម្រើនរបស់ខ្លួន​ដោយ​ខ្លួនឯង ពួកគេអាច​ធ្វើ​ឱ្យខ្លួនពួកគេ​កាន់តែប្រសើរឡើង អាចរៀនសូត្រ​ដោយ​ឯករាជ្យ បង្កើន​ទឹកចិត្តចង់រៀនសូត្រ និង​មាន​ទំនួលខុសត្រូវ​ច្រើនជាងមុន ។

1.    ឧបករណ៍រៀនតាមឌីជីថល​លើក​កម្ពស់​ការបង្រៀនរបស់គ្រូ និង​ធ្វើ​ឱ្យ​អាណាព្យាបាល​កាន់តែមាន​ចំណាប់អារម្មណ៍​លើការសិក្សារបស់កូនៗ

ឱកាស​ក្នុងការសម្រួល​លំដាប់លំដោយនៃមេរៀន​សម្រាប់​សិស្សម្នាក់ៗ នឹងធ្វើ​ឱ្យ​ការអប់រំកាន់តែមានប្រសិទ្ធភាព ដោយ​កាត់បន្ថយ​គម្លាត​ការសិក្សា​ទាន់ពេលវេលា និង​ពន្លឿន​វឌ្ឍនភាពរបស់សិស្ស ។ ប្រព័ន្ធ​ឌីជីថល​ក៏ជួយ​ដល់​គ្រូ​ក្នុងការ​បង្រៀន​កាន់តែប្រសើរឡើង ហើយ​សិស្ស​ក៏ស្រួលរៀន​តាមរយៈ​ការចូលរួម​និង​ការកម្សាន្ត ។ អាណាព្យាបាល​ក៏អាច​ពិនិត្យ​មើល​សកម្មភាពរៀនសូត្រ​តាមអនឡាញរបស់កូនៗ​ និង​អាច​ជួយ​បង្រៀន​ពួកគេបន្ថែម​ពីលើអ្វីដែលបានរៀននៅក្នុង​ថ្នាក់រៀន ។ ឧបករណ៍​និង​បច្ចេកវិទ្យា​រៀន​តាម​ឌីជីថល​មានភាពទាក់ទាញ​សម្រាប់​សិស្ស​ និង​មាន​ផល​ប្រយោជន៍​ជាច្រើន​ដល់​ការវិវឌ្ឍ​និង​សុខភាព​របស់សិស្ស ។

2.    ឧបករណ៍​និង​បច្ចេកវិទ្យា​រៀនតាមឌីជីថល​ជួយ​បង្កើន​ការចែករំលែក​ព័ត៌មាន​បានលឿនរហ័ស

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្ដូរពី​សៀវភៅបោះពុម្ព​ទៅជា​ប្រព័ន្ធឌីជីថលបាន​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​មកលើ​របៀប​រៀនរបស់​យើង ។ ដូចគ្នានឹងវិស័យរោងពុម្ព​កាលពី​៦សតវត្សរ៍មុន ការផ្លាស់ប្ដូរនេះ​​កំពុង​ផ្លាស់ប្ដូរ​ការអប់រំ​ក្នុងប្រព័ន្ធ និង​បង្កើន​ឱកាសនៃការរៀនសូត្រ ។ ការរៀនតាមប្រព័ន្ធឌីជីថល​មិនត្រឹមតែ​អនុញ្ញាត​ឱ្យ​សិស្ស​អាចទទួលបានព័ត៌មានកាន់តែច្រើន​ប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏ធានាបានថា ព័ត៌មាន​នេះ​​អាចកែសម្រួល​បាន​ឱ្យ​ស្របទៅតាមតម្រូវការ​បុគ្គលម្នាក់ៗ​ផងដែរ ។ ដោយ​ប្រើ​ឧបករណ៍ឌីជីថល និង​ការរៀនតាមអនឡាញ ថ្នាក់រៀននៅទូទាំងប្រទេសនិងជុំវិញពិភពលោក​មិនត្រឹមតែអាចធ្វើការជាមួយ​គ្នា​ដើម្បី​ចែករំលែក​បទពិសោធន៍ប៉ុណ្ណោះនោះទេ ប៉ុន្តែ ក៏អាចលើក​កម្ពស់ជំនាញ​រៀន​បានផងដែរ ។ សាលារៀន​អាច​សន្សំសំចៃថវិកា​ និង​អាចធានាបាន​ការទទួលបាន​ឯកសារមេរៀន​បានស្មើភាពគ្នា ដូចគ្នា​នឹង​សាលារៀន​ឯកជនដែលថ្លៃៗផងដែរ ។

1.    បង្កើន​លទ្ធភាពមាន​ការងារធ្វើ​ក្រោយ​បញ្ចប់​ការសិក្សា​ជាមួយនឹង​ឧបករណ៍​និង​បច្ចេកវិទ្យារៀន​បែប
ឌីជីថល

ការបំពាក់បំប៉នសិស្ស​នូវ​ជំនាញ​និង​លក្ខខណ្ឌ​ដែលគេត្រូវការសម្រាប់​ការអប់រំនៅថ្នាក់មហាវិទ្យាល័យ​និង​ទទួលបាន​អាជីពការងារ​តាំពីក្មេងទៅ បានក្លាយជា​ទំនួលខុសត្រូវដ៏សំខាន់បំផុតមួយ​របស់​ប្រព័ន្ធអប់រំ​នៅ​តាមសាលារៀន ។ ខណៈដែល​ពិភព​លោក​កំពុងមានវិបត្តិ​ការងារ​ដោយសារតែកូវីដ-១៩ ប្រជាជន​ជាច្រើន​លាននាក់​បាន​បាត់បង់ការងារ ជាពិសេស ការងារបែបប្រពៃណី ប៉ុន្តែ ផ្ទុយទៅវិញ ប្រជាជន​ជាច្រើន​ក៏មាន​ស្ថិរភាព​ការងារដែរ នៅក្នុង​ឧស្សាហកម្ម​ដែលទាក់ទិននឹង​បច្ចេកវិទ្យា ។

សម្រាប់គោល​បំណងនេះ វិធីអប់រំនិងរៀនសូត្រថ្មីៗ​ចាំបាច់ត្រូវតែដាក់បញ្ចូល​និងដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​កម្មវិធីសិក្សា ដោយ​ចាប់ផ្ដើមតាំងពីថ្នាក់​បឋមសិក្សាឡើងទៅ ៕

None



អត្ថបទបន្ទាប់


ការសិក្សារបស់សហរដ្ឋអាមេរិក៖ ប្រសិទ្ធភាពវ៉ាក់សាំងដូសទី៣ ធ្លាក់ចុះខ្លាំង ក្រោយពេលចាក់បាន៤ខែ

ការសិក្សាថ្មីមួយដោយមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CDC បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ប្រសិទ្ធភាពដូសទី៣នៃវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ