ពន្ធដារ

រាជ​រដ្ឋាភិបាល​សម្រេច​លុប​ពន្ធ​ទីសត្តឃាត​ចាប់​ពី​ឆ្នាំ​២០១៨​នេះ​ត​ទៅ


រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០១៨​នេះ សម្រេច​មិន​យក​ពន្ធ​លើ​ទីសត្តឃាត​ទៀត​ទេ បន្ទាប់​​​ពីមាន​ការ​ស្នើសុំ​យ៉ាង​ទទូច​ម្តង​ហើយ​ម្តង​ទៀត ពី​សហគ្រាស​ទីសត្តឃាត។ ការ​សម្រេច​ឈប់​​យក​​ពន្ធ​លើ​ទីសត្តឃាត​នេះ ជា​ផ្នែក​មួយ​ជួយ​លើក​ទឹកចិត្ត​ដល់​សហគ្រាស​ដែល​រំពឹង​ថា នឹង​​អាច​​កាត់​​បន្ថយ​​បន្ទុក​​​ពន្ធ​ប្រសើរ​ជាង​មុន ខណៈ​កន្លង​មក កាតព្វកិច្ច​នៃ​ការ​បង់​ពន្ធ​ប្រភេទ​នេះ​​ជួប​​បញ្ហា​​ស្មុគស្មាញ​ច្រើន។
ទីសត្តឃាតគោអូស្ត្រាលី
ដោយ

ពន្ធ​លើ​ទីសត្តឃាត​នេះ កន្លង​មក បាន​អនុវត្ត​គិត​ពន្ធ​ដោយ​រាប់​ចំនួន​ក្បាល​សត្វ​ដែល​ត្រូវ​បាន​សម្លាប់ ដោយ​អនុវត្ត​ការ​គិត​ពន្ធ​តាម​របប​ម៉ៅការ​តែ​ប៉ុណ្ណោះ។

ឯកឧត្តម គង់ វិបុល បាន​គូស​បញ្ជាក់ថា បច្ចុប្បន្ន​ យើងមិនចាំបាច់​ប្រមូល​ពន្ធ​​ទីសត្ត​ឃាត​​នេះ​ទៀត​ឡើយ តែ​យើង​ខិត​ខំ​ជំរុញ​ឲ្យ​​សហគ្រាស​​សម្លាប់​សត្វ​មក​​ប្រកាស​​បង់​ពន្ធ​លើ​​ប្រាក់​ចំណេញ​វិញ។ ការ​ធ្វើ​ដូច្នេះ​ដើម្បី​កាត់​​បន្ថយ​ការ​ចំណាយ និង​កាត់​បន្ថយ​បន្ទុក​​ជាប់​ពន្ធ កុំ​ឲ្យ​ជាប់​ពន្ធ​ច្រើន​ពេក។

សូមជម្រាប​ថា នៅ​​ដំណាច់​ឆ្នាំ​​២០១៧ ចំណូល​​បាន​​ពី​​ការ​​ប្រមូល​​ពន្ធដារ​ សម្រេច​បាន​ជិត​២​ពាន់​​លាន​​ដុល្លារ​​កើន​​ឡើង​​ជិត ៣០​​ភាគរយ ​បើ​​ធៀប​​រយៈពេល​​ដូច​គ្នា​​កាលពី​​ឆ្នាំ​​២០១៦ ពោល​​គឺ​​លើស​​​ផែនការ ជាង ២២២​លាន​ដុល្លារ។ នេះ​​បើ​តាម​​លទ្ធផល​​បូក​​សរុប​​ចំណូល​​ពន្ធ​ប្រចាំ​​ឆ្នាំ​២០១៧ របស់​​អគ្គ​នាយកដ្ឋាន​​ពន្ធដារ​​កាល​ពី​ថ្ងៃ​ទី​២៥ មករា​នេះ៕




អត្ថបទបន្ទាប់


ពលរដ្ឋជាង២លាននាក់ បានប្រើប្រាស់អគ្គិសនីតពីខ្សែបណ្ដាញជាតិ

ប្រជាជនកម្ពុជាជាង២លាននាក់ ទទួលបានអគ្គិសនី ដែលតពីបណ្ដាញជាតិក្នុងតម្លៃសមរម្យ។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានប្រកាសនៅ…

កម្ពុជា​នៅ​ក្រេប​ប្រយោជន៍​បាន​តិច​នៅ​ឡើយ ពី​មហាអំណាច​សេដ្ឋកិច្ច​ឥណ្ឌា!

ដ្បិត​ថា កម្ពុជា​និង​ឥណ្ឌា​គឺ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ ទាំង​ផ្នែក​នយោបាយ​ការទូត និង​វប្បធម៌​ក៏​ពិត​មែន ប៉ុន្ដែ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ