សេដ្ឋកិច្ចជប៉ុន

ការធ្លាក់ចុះកំណើនសេដ្ឋកិច្ច កំពុងបង្កភាពស្មុគស្មាញដល់ផែនការដំឡើងអត្រាការប្រាក់របស់ជប៉ុន


កំណើនសេដ្ឋកិច្ចរបស់ជប៉ុន បានធ្លាក់ចុះនៅត្រីមាសទី១ ឆ្នាំនេះ ដោយសារតែការប្រើប្រាស់ និងតម្រូវការខាងក្រៅចុះខ្សោយ។ ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនេះកំពុងចោទជាបញ្ហាប្រឈមថ្មីមួយទៀតដល់អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្ដាលជប៉ុន ដែលកំពុងសម្លឹងមើលការដំឡើងអត្រាការប្រាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចជប៉ុន
ដោយ

ទិន្នន័យបឋមស្ដីពីផលិតផលក្នុងស្រុកសរុប (GDP) របស់ការិយាល័យខុទ្ទកាល័យជប៉ុន ​បានបង្ហាញថា សេដ្ឋកិច្ចរបស់ជប៉ុន បានធ្លាក់ចុះ២% នៅត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ជប៉ុននេះ គឺដោយសារការប្រើប្រាស់ឯកជន ដែលបានរួមចំណែកជាងពាក់កណ្តាលដល់សេដ្ឋកិច្ចជប៉ុន បានធ្លាក់ចុះ០,៧% ពោលគឺខ្ពស់ជាងការព្យាករ ដែលរំពឹងថា នឹងធ្លាក់ចុះតែ០,២% ប៉ុណ្ណោះ ហើយនេះ គឺជាការធ្លាក់ចុះត្រីមាសទីបួនជាប់ៗគ្នា ដែលជារយៈពេលវែងបំផុតចាប់តាំងពីឆ្នាំ២០០៩។

លោក យ៉ូស៊ីម៉ាសា ម៉ារូយ៉ាម៉ា (Yoshimasa Maruyama) ប្រធានសេដ្ឋវិទូទីផ្សារនៅក្រុមហ៊ុន SMBC Nikko Securities បាននិយាយថា សេដ្ឋកិច្ចរបស់ជប៉ុន បានធ្លាក់ចុះឈានដល់កម្រិតទាបនៅក្នុងត្រីមាសទី១ឆ្នាំនេះ។ ប៉ុន្តែវាអាចនឹងស្ទុះងើបឡើងវិញនៅក្នុងត្រីមាសបន្ទាប់នេះដោយសារការដំឡើងប្រាក់ឈ្នួល ទោះបីជាការប្រើប្រាស់សេវាកម្មនៅមិនទាន់ច្បាស់ ក៏ដោយ។

ការចំណាយមូលធនដែលជាកត្តាជំរុញដ៏សំខាន់នៃតម្រូវការឯកជនបានធ្លាក់ចុះ០,៨% នៅក្នុងត្រីមាសទី១ឆ្នាំនេះ ពោលគឹធ្លាក់ចុះខ្ពស់ជាងការរំពឹងទុកទៅទៀត ខណៈគេរំពឹងថា នឹងមានការធ្លាក់ចុះ០,៧% ប៉ុណ្ណោះទោះបីជាប្រាក់ចំណូលសាជីវកម្មកើនឡើងយ៉ាងខ្លាំងក៏ដោយ។

ការធ្លាក់ចុះសេដ្ឋកិច្ចនេះកំពុងចោលស្រមោលមិនល្អដល់ផែនការដំឡើងអត្រាការប្រាក់បន្ថែមទៀតរបស់ធនាគារកណ្ដាលជប៉ុន បន្ទាប់ពីធនាគារនេះបានដំឡើងអត្រាការប្រាក់ម្ដងរួចមកហើយកាលពីអំឡុងខែមីនា ដែលជាការដំឡើងលើកដំបូងចាប់តាំងពីឆ្នាំ២០០៧។ ទោះយ៉ាងណា ក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារនេះ កំពុងពឹងផ្អែកទៅលើការដំឡើងប្រាក់ឈ្នួល និងការកាត់បន្ថយពន្ធលើប្រាក់ចំណូលចាប់ពីខែមិថុនា ដើម្បីជួយជំរុញការប្រើប្រាស់ឱ្យបានកាន់តែខ្លាំង៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក កំពុងខិតខំកែទម្រង់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ដោយផ្ដោតខ្លាំងលើតំបន់អាស៊ី

សហរដ្ឋអាម៉េរិក កំពុងកែទម្រង់ខ្សែច្រវាក់ផ្គត់ផ្គង់សកលដោយផ្ដោតខ្លាំងទៅលើតំបន់អាស៊ី ដោយថ្មីៗនេះប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានចាប់ផ្…

ក្រុមហ៊ុន WorldBrige Group ចាប់ដៃគូជាមួយក្រុមហ៊ុនដ៏ធំរបស់កូរ៉េ Daewoo E&C ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគនៅកម្ពុជា

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង (ថ្ងៃទី 17 ខែឧសភា ឆ្នាំ 2024) – ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនពហុពាណិជ្ជកម្មរបស់អ្នកឧកញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ