

លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានចែករំលែកពីចំណាប់អារម្មណ៍រំភើបរីករាយ នៅក្នុងកម្មវិធីថា «ជាការពិតណាស់ ទូរគមនាគមន៍ គឺជាវិស័យដែលមានការផ្លាស់ប្តូរលឿន។ ហេតុដូច្នេះហើយ នៅក្រុមហ៊ុន Smart Axiata យើងតែងតែស្វែងរកឱកាសថ្មី ក្នុងការផ្តល់ជូននូវការកែលម្អ ការច្នៃប្រឌិត និងគុណតម្លៃបន្ថែម សម្រាប់ការរស់នៅយ៉ាងទាន់សម័យរបស់អតិថិជន និងដៃគូអាជីវកម្មជាទីស្រឡាញ់របស់យើង។»

លោកបានបន្ថែមទៀតថា «យើងពិតជារីករាយយ៉ាងក្រៃលែងដែលមានដៃគូគាំទ្រដូចអ្នកទាំងអស់គ្នា ដើម្បីជួយឲ្យផលិតផល និងសេវាកម្មរបស់ Smart Axiata កាន់តែមានភាពទូលំទូលាយនៅលើទីផ្សារ។ យើងពិតជារីករាយក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់បន្ថែមពីអំពីតម្រូវការទីផ្សារ ដែលយើងអាចផ្តល់ការគាំទ្របន្ថែមទៀតបាន»។

ក្នុងពិធីជួបជុំ មួយនេះក៏មានការសម្តែងបន្តផ្ទាល់ពីសិល្បករខ្មែរល្បីល្បាញ រួមមានកញ្ញាស៊ិន សុជាតា លោកវុទ្ធី ក្រុមMC Sey x King Chi និងអ្នកនាង ឱក សុគន្ធកញ្ញា ដើម្បីញ៊ាំងបរិយាកាសកម្មវិធីឲ្យកាន់តែមានភាពរីករាយផងដែរ។

គួរបញ្ជាក់ថាក្រុមហ៊ុនស្មាត មានសេវា 4G LTE និងភ្នាក់ងារលក់រាយប្រចាំឆ្នាំ នៅទូទាំង ២៥ ខេត្តក្រុងទូទាំងប្រទេស ដែលមានភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មទូរស័ព្ទទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែម និងដំណឹងថ្មីៗពី Smart Axiata សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/km/ ឬផេកហ្វេសបុកជាផ្លូវការ https://www.facebook.com/SmartAxiata ។