អត្ថបទក្រុមហ៊ុន

ស្មាតហ្វូនកាមេរ៉ាធំបំផុតរបស់ realme បានមកដល់ហើយ! realme 8 Pro បានចេញលក់នៅក្នុងទីផ្សារកម្ពុជា តម្លៃត្រឹមតែ 369 ដុល្លារ តែប៉ុណ្ណោះ


- realme 8 Pro បានចេញជាផ្លូវការដោយបំពាក់កាមេរ៉ាទំហំ 108 មេហ្គាភិចស៊ែល ជាមួយនឹង បច្ចេកវិទ្យាសាកថ្មលឿន 50W SuperDart, អេក្រង់ Super Amoled, រាងស្តើងស្រាល តម្លៃត្រឹមតែ 369 ដុល្លារ តែប៉ុណ្ណោះ - នៅចាំអីទៀត realme 8 Pro ស្មាតហ្វូនកាមេរ៉ាធំ 108MP ចេញលក់ហើយក្នុងតម្លៃ 369 ដុល្លារ តែប៉ុណ្ណោះ ជាមួយកាដូជាច្រើនសម្រាប់ការកម្មង់ទុកជាមុន! - វ៉ាវ! កក់ទុកស្មាតហ្វូនកំពូលកាមេរ៉ា realme 8 Pro ឥឡូវនេះជាមួយកាដូជាច្រើន ក្នុងតម្លៃតែ 369 ដុល្លារ តែប៉ុណ្ណោះ
ស្មាតហ្វូនកាមេរ៉ាធំបំផុតរបស់ realme បានមកដល់ហើយ! realme 8 Pro បានចេញលក់នៅក្នុងទីផ្សារកម្ពុជា តម្លៃត្រឹមតែ 369 ដុល្លារ តែប៉ុណ្ណោះ
ដោយ

ថ្ងៃទី27 ខែមេសា ឆ្នាំ2021​ realme ដែលជាប្រេនស្មាតហ្វូនលូតលាស់លឿនបំផុតក្នុងពិភពលោក​ បានប្រកាសចេញជាផ្លូវការស្មាតហ្វូនសេរីថ្មី​ realme 8 Pro តម្លៃត្រឹមតែ 369$ ជាមួយកាដូជាច្រើនដូចជា៖ កាបូបយូរដៃនិង special package gift របស់ realme ផងដែរ សម្រាប់ការកម្មង់ទុកមុនចាប់ពីថ្ងៃ 28 មេសា ដល់ 01 ឧសភានេះ​។ ស្មាតហ្វូន realme 8 Pro គឺជាសេរ៊ី pro ដែលជោគជ័យបង្អស់របស់ត្រកូល realme​ វាគឺជាផលិតផលដ៏អស្ចារ្យក្នុងទីផ្សារកំរិតមធ្យមជាមួយនឹងការលក់បានចំនួនជាច្រើនក្នុងកំឡុងរយៈពេល2ឆ្នាំ មកនេះ។ realme 8 Pro នាំមកនូវកាមេរ៉ាកាន់តែលេចធ្លោដែលមានសិនស័រទំហំ108MP និងProជាមួយ មុខងារថតរូបកាន់តែទាន់សម័យ។​ ហើយការរចនាបែបពន្លឺប្រដេញដែលអាចបញ្ចេញពន្លឺភ្លឺ វាក្លាយជាជម្រើសថ្មីសំរាប់យុវវ័យ ។

សិនស័រធំទំហំ108MP 1/1.52អ៊ីញរូបថតច្បាស់និងគុណភាពរូបថតពេលយប់កាន់តែប្រសើរ

សិនស័រsamsung HM2 ទំហំ108MP​ 1/1.52អ៊ីញ ភ្ជាប់មកជាមួយគុណភាពខ្ពស់បំផុត12000 X 9000 ដែលធ្វើឲ្យរូបថតកាន់តែច្បាស់។ សិនស័រ HM2គាំទ្របច្ចេកវិទ្យាថតរូប9ប៉ុស្តិ៍បញ្ចូលក្នុងរូប1សន្លឹកផងដែរ ដែលអាចឲ្យរូបរួមគ្នា9ប៉ុស្តិ៍ទំហំ 0.7μm Pixel ត្រូវបានរួមបញ្ចូលគ្នាទៅជា Pixel ធំមួយ2.1μm ហើយអាចកែលម្អគុណភាពរូបភាពដែលនៅក្រោមពន្លឺស្រអាប់បាន។

In-sensor Ultra Zoomសមត្ថភាពស្មើនឹង optical zooming 3x

In-sensor Zoom​អាចប្រើសិនស័រ 12 mega​pixels ជាមួយផ្នែកពង្រីកដើម្បីបង្កើតរូបភាព ដំណើរការនេះថតរូបភាពលឿនជាងមុនដោយសារតែទំហំតូចជាងនៅលើរូបថត12MP។នេះវាបានអនុញ្ញាតឲ្យ realme 8 Pro អាចបន្តថតរូប 8 សន្លឹកជាប់គ្នាក្នុងទំហំ 12MP បន្ទាប់មកបញ្ជូលពួកវាក្នុងកម្មវីធីបង្កើនរូបភាពច្បាស់ ដើម្បីបន្ថែមកំរិតនៃរូបភាពឲ្យកាន់តែច្បាស់ល្អ។ បន្ទាប់ពីដំណើរការកំរិតភាពច្បាស់បែបនេះហើយ រូបភាពពង្រីក 3ដង នៃ realme 8 pro គឺល្អប្រសើរជាង optical telephoto lenses ​ចំពោះភាពច្បាស់នៃរូបភាព។

មុខងារដំបូងបង្អស់លើពិភពលោកStarry Time-lapse Video and Tilt-shift Time-lapse Video
ដំណោះស្រាយនៃ Time-lapse Video ដែលជាសិទ្ធផ្តាច់មុខទៅមុខងារមួយនេះ ផ្នែកទៅលើរូបថតនៃហ្វូងផ្កាយ Starry photos ។ វាចំណាយពេល 480 វិនាទី ដើម្បីថតរូប 30សន្លឹក បន្ទាប់មកបង្កើត​វីដេអូ Time-lapseដែលមាន​រយៈពេល 1វិនាទី ដែលមានន័យថាមុខងារ time-lapse mode អាចបង្ហាញនូវការផ្លាស់ប្តូរឥតឈប់ឈររបស់សកលោកក្នុងល្បឿនលឿនជាង 480 ដង។

មុខងារថតរូបឲ្យឃើញតូចរបស់realme(tilt-shift photography)អាចផ្តិតយករូបភាពដែលមានលក្ខណៈ ការថតរូបឲ្យឃើញតូច ដូចនឹងការថតវីដេអូការថតរូបឲ្យឃើញតូច លឿនជាងមុន10ដង ដែលបង្ហាញរូបភាពតាមរបៀបដ៏អស្ចារ្យនិងប្លែក។ realme​ 8 Pro ក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ពិភពលោកដែលមានលក្ខណៈពិសេសនៃការថតរូបឲ្យឃើញតូច(Tilt shift time lapse video)។

បច្ចេកវិទ្យាសាកថ្មលឿន50W Superdart Flash Charge,ជាមួយថាមពលថ្មធំ 4500mAh 

realme 8 proបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន50W Superdart Flash Chargeវាអាចសាកថ្មទំហំ4500mAhពី 0 ទៅ 100% នៅត្រឹមតែរយៈពេល 47 នាទីប៉ុណ្ណោះ។ 50W SuperDart Charge ប្រើបច្ចេកវិទ្យាសាកថ្មដែលមានវ៉ុលខ្ពស់ដើម្បីទទួលបានប្រសិទ្ធភាពថាមពលសាក 97% និងគាំទ្រការការពារសាកថ្ម 5% ។ ដំណើរការនៃមុខងារ Super Power Saving Mode ជាមួយថាមពលថ្ម 5%  អាចទុកstandbyបាន 32 ម៉ោង ឬការសន្ទនាទូរស័ព្ទ 98 នាទី ។

ជាមួយការរចនាម៉ូដថ្មី AG mineral crystal,ទំងន់ស្រាលនឹងស្តើងត្រឹម176g

ផ្ទៃខាងក្រោយរបស់realme 8 proភ្លឺរលោងរំលេចដោយពណ៌គ្រីស្តាល់ធម្មជាតិជាមួយនឹងពណ៌ខៀវ(Infinite Blue) នឹងពណ៌ខ្មៅ(Infinite black)វានៅមានពណ៌ពិសេសមួយទៀតគឺពណ៌លឿង (Illuminating Yellow)ដោយគេមជុំវិញកាមេរ៉ានឹងពាក្យស្លោក"DARE TO LEAP" ប្រើសារធាតុបែប ពន្លឺប្រដេញ (fluorescent material)ដែលអាចស្រូបយកពន្លឺហើយបន្ទាប់មកបញ្ចេញពន្លឺភ្លឺដោយស្វ័យប្រវត្តិនៅក្នុងទីងងឹត។realme 8 proមានទំងន់ត្រឹមតែ 176g​ នឹងកំរាស់​ 8.1mmងាយស្រួលក្នុងការចាប់កាន់។

realme UI 2.0មុខងារថ្មីការលេងហ្គេមដោយគ្មានការរំខាន (non-disturb gaming mode), និងការការពារឯកជនភាពល្អប្រសើរជាងមុន

realme 8 Pro ភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់នឹងគាំទ្រការប្តូរពណ៌ theme color តាម notification bar, ប៊ូតង់shortcut , setting Interface Icons, ព្រមទាំងមុខងារdark mode ទាំង3ជម្រើស។ចំពោះការលេងហ្គេមទំហំធំក៏អាចកំណត់អេក្រងឲ្យភ្លឺនិងកំណត់បណ្តាញ dual-channel networkដើម្បីធានាបាននូវស្ថេរភាពរបស់បណ្តាញហើយក៏អាច block alarms, notifications, នឹងការហៅចូលពេលកំពុងលេង។ការការពារឯកជនភាពថ្មីនេះបានអនុញ្ញាតឱ្យអ្នកប្រើលាក់កម្មវិធីនិងឯកសារឯកជនដោយប្រើpassword។ Security Shieldផ្តល់នូវប្រព័ន្ធត្រួតពិនត្យ systemនឹងការពារការទូទាត់តាមរយៈកម្មវិធីAppផងដែរ។ យោងតាម ​​Realme Labs ការដំឡើងកម្មវិធីappត្រូវបានធ្វើឲ្យលឿនត្រឹម 23.63% ហើយRealme UI 2.0 ក៏បានបង្កើនការប្រើប្រាស់តាមប្រព័ន្ធ system ដល់ 45%ផងដែរ។

កម្លាំងម៉ាស៊ីន 

realme 8 Pro នាំមកជាមួយអេក្រង់ Full HD Super AMOLED ទំហំ 6,4 អ៊ីញ វាមានអត្រានៃការប៉ះ (touch rate) រហូតដល់ទៅ 180Hz សម្រាប់ការឆ្លើយតបឲ្យកាន់តែប្រសើរនៅពេលដែលលេងហ្គេម។ការនៅក្រោមពន្លឺព្រះអាទិត្យ(sunlight mode)កំរិតពន្លឺឡើងដល់1000 nitsហើយវាក៏គាំទ្រពន្លឺផ្សេងទៀតដែលដូចជាពន្លឺDCជាដើម។ realme 8 Proបំពាក់ដោយបន្ទះឈីប Qualcomm Snapdragon 720Gជាមួយកំលាំងខ្លាំង8-coreនឹងការរចនាកម្រើសស្តើងត្រឹម​8nm។វាក៏មានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់ អាចប្រើSIM 2 standbyនឹងអាចបន្ថែមអង្គផ្ទុកទន្និន័យដល់256GB។ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart គាំទ្រអតិថិជនអំឡុងពេលវិធានការបិទខ្ទប់ ដោយផ្ដល់ ការហៅចេញ ទិន្នន័យអិុនធឺណិតឥតគិតថ្លៃ និងពន្យាសុពលភាពការប្រើប្រាស់

ព័ត៌មាន
ការរក្សាទំនាក់ទំនងកាន់តែមានសារៈសំខាន់ ជាពិសេសសម្រាប់អ្នកដែល ស្ថិតក្នុងតំបន់បិទខ្ទប់និង «តំបន់ក្រហម»ហេតុនេះហើយ ក្រុមហ៊ុន Smart កំពុ...

មហាសេដ្ឋីគ្រាក់ៗនៅថៃ ស្ម័គ្រចិត្តចូលរួមជួយរដ្ឋាភិបាលក្នុងផែនការចាក់វ៉ាក់សាំងទូទាំងប្រទេសពីខែមិថុនាទៅ

ព័ត៌មាន
នៅចំពេលដែលប្រទេសថៃ​កំពុង​មានការ​ឆ្លង​ជំងឺកូវីដ-១៩កើនឡើងខ្លាំង ក្រុមមហាសេដ្ឋីគ្រាក់ៗ​នៅក្នុង​ប្រទេសនេះ បានស្ម័គ្រចិត្ត​ចូលរួម​ជាមួយរដ្ឋ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ