ក្រុមហ៊ុន Nham24 និង LM CAR ស្ថិតក្នុងចំណោមអាជីវកម្មដំបូង ដែលបានកំពុងប្រើប្រាស់សេវាកម្ម Smart Sponsored Data ដូច្នេះអតិថិជនរបស់់ក្រុមហ៊ុន Smart ឥឡូវនេះអាចភ្ជាប់ជាមួយនឹងអាជីវកម្មអនឡាញ ដែលកំពុងពេញនិយមទាំងអស់នេះ តាមរយៈកម្មវិធីទូរស័ព្ទរបស់ពួកគេដោយមិនចាំបាច់ប្រើប្រាស់ទិន្នន័យអិុនធឺណិតផ្ទាល់ របស់ខ្លួននោះទេ។
លោក ចាន់ បូរីម៉ា អគ្គនាយកក្រុមហ៊ុន Nham24 បានថ្លែងថា៖ «ការផ្តល់ជូនបែបនេះពីក្រុមហ៊ុនដែលកំពុងទទួលបានការគោរព និងកេរ្តិ៍ឈ្មោះល្អមួយរបស់កម្ពុជាបង្ហាញថាក្រុមហ៊ុន Smart ពិតជាយល់អំពីរបៀបដែលអាជីវកម្មឌីជីថលធ្វើប្រតិបត្តិការ និងសារៈសំខាន់សម្រាប់យើងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់យើងបានគ្រប់ពេលវេលា។ តាមរយៈការភ្ជាប់គម្រោង Smart Sponsored Data យើងកំពុងបន្ថែមអត្ថប្រយោជន៍ពិតៗសម្រាប់អតិថិជនរបស់យើង ដែលជាអតិថិជនក្រុមហ៊ុន Smart។»
លោក Zheng Pei អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន LM Car បានថ្លែងថា៖ «យើងទាំងអស់គ្នាដឹងហើយថាតើវាធ្វើឲ្យយើងខកចិត្តប៉ុណ្ណានៅពេលដែលអស់ទិន្នន័យអិុនធឺណិតអំឡុងពេលព្យាយាមកក់រថយន្តតាក់ស៊ី ប៉ុន្តែអ្នកប្រើប្រាស់កម្មវិធី LM Car ដែលជាអតិថិជនក្រុមហ៊ុន Smart នឹងមិនចាំបាច់មានក្ដីបារម្ភអំពីបញ្ហានេះតទៅទៀតទេ។»ជាមួយនឹងការកើនឡើងនូវអាជីវកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌីតជាច្រើននៅកម្ពុជា ដែលពឹងផ្អែកលើការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួននៅទីកន្លែងដែលពួកគេមានវត្តមាន ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍នានាចាំបាច់ត្រូវច្នៃផលិតផលរបស់ពួកគេដើម្បីជួយដល់សហគ្រាសខ្នាតតូចនិងមធ្យម SMEs និងអាជីវកម្មឌីជីថលទើបបង្កើតថ្មី។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងដឹងយ៉ាងច្បាស់ថាសេវាអិុនធឺណិតចល័តគឺជាគន្លឹះឆ្ពោះទៅរកអនាគតឌីជីថល។ ការតភ្ជាប់សេវាឌីជីថលតាមរយៈការផ្តល់ជូនទិន្នន័យប្រកបដោយភាពច្នៃប្រឌិតដូចជាសេវាកម្ម Smart Sponsored Data នឹងធានាថាអតិថិជនរបស់យើងនឹងទទួលបានការប្រើប្រាស់ទិន្នន័យអិុនធឺណិតដ៏ល្អបំផុតរបស់ពួកគេ ក៏ដូចជារក្សាទិន្នន័យអុិនធឺណិតដើម្បីភ្ជាប់ជាមួយនឹងសេវាកក់ការធ្វើដំណើរ និងសេវាដឹកជញ្ជូនអាហារ ដែលបានក្លាយជាកត្តាដ៏ចម្បងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។»
លោក ថូម៉ាស បានបន្ថែមថា៖ «ការពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់យើងតាមរយៈភាពជាដៃគូនានាដូចជាភាពជាដៃគូនេះ ដែលអាចឱ្យអតិថិជន និងអាជីវកម្មភ្ជាប់ទំនាក់ទំនងគ្នាបាន គឺជាផ្នែកដ៏ចម្បងមួយនៃទស្សនវិស័យរបស់យើងក្នុងការធ្វើឱ្យជីវិតកាន់តែប្រសើរ។ ពិតណាស់ ការធ្វើការងារជាមួយអាជីវកម្មឌីជីថលមិនមែនជារឿងថ្មីទេសម្រាប់ពួកយើង នៅពេលដែលយើងបន្តចូលរួមឥតឈប់ឈរជាមួយអាជីវកម្មទើបបង្កើតថ្មីឈានមុខគេជាច្រើន និងអាជីវកម្មល្បីឈ្មោះនានា ដើម្បីផ្តល់ដំណោះស្រាយចាំបាច់ ដែលពួកគេត្រូវការក្នុងការពង្រីកអាជីវកម្មរបស់ពួកគេ។ យើងតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើនវានុវត្តន៍ និងបង្កើតដំណោះស្រាយធំៗនៅពេលក្រោយ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។»
យោងតាមរបាយការណ៍ចុងក្រោយបំផុតពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយកាលពីចុងខែ ឧសភា អាជីវកម្មបច្ចេកវិទ្យានិងឌីជីថលកម្ពុជាបានបង្កើតប្រាក់ចំណូលចំនួន ៤៧០លានដុល្លារ ក្នុងឆ្នាំ២០១៩ ហើយចំណូលដែលអាចសម្រេចបានជាលទ្ធផលនេះគឺមិនអាចកើតឡើងបានបើសិនជាមិនមានការសេវាតភ្ជាប់ទំនាក់ទំនងដែលមានតម្លៃសមរម្យនិងគ្រប់ទីកន្លែង ជាពិសេសអិុនធឺណិតទូរស័ព្ទចល័ត ដែលផ្ដល់ជូនដោយប្រតិបត្តិការទូរគមនាគមន៍ចល័តនានាដូចជាក្រុមហ៊ុន Smart ជាដើម។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Smart និងឱកាសភាពជាដៃគូរវាងន សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។