សាច់ក្របីបង្កកពីឥណ្ឌា

សាច់ក្របីបង្កកពីឥណ្ឌា៣កុងតឺន័រត្រូវបានកម្ពុជារកឃើញមានផ្ទុកមេរោគកូវីដ-១៩ និងត្រៀមដុតកម្ទេចចោល


សាច់ក្របីបង្កកទាំងអស់ចំនួន៥កុងតឺន័រ ដែលបាននាំចូលពីប្រទេសឥណ្ឌាកាលថ្មីៗនេះត្រូវបានក្រសួងសុខាភិបាលយកទៅធ្វើតេស្ត ដោយក្នុងនោះលទ្ធផលថា មានសាច់ក្របីបង្កកចំនួន៣កុងតឺន័រ ដែលមានផ្ទុកវិជ្ជមានមេរោគកូវីដ-១៩។ នេះបើយោងតាមសេចក្ដីប្រកាសលទ្ធផលវិភាគរក SARS-CoV-2របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២១ និងទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ២៧ ខែកក្កដានេះ។
មានសាច់បង្កកចំនួន៣កុងតឺន័រមានផ្ទុកមេរោគកូវីដ-១៩

សេចក្ដីប្រកាសព័ត៌មាននេះ បានឲ្យ​ដឹងថាសាច់ក្របីទាំង ៥កុងតឺន័រ ដែលបាននាំចូល​ពីប្រទេសឥណ្ឌាទាំងនោះ គឺបាននាំចូលមកនៅ​ទីលានផែស្ងួត ត្រីកូដ ជ្រាយផត ហើយង​ត្រូវបានក្រសួងសុខាភិបាលបាន​យកទៅតេស្តរកមេរោគកូវីដ១៩ នៅវិទ្យស្ថានប៉ាស្ទ័រកម្ពុជា​​។

កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ លទ្ធផលបង្ហាញថា មានសាច់បង្កកចំនួន៣កុងតឺន័រមាន​ផ្ទុកមេរោគកូវីដ-១៩ និង២ កុងតឺន័រទៀត គឺមានលទ្ធផល​អវិជ្ជមាន។

​ចំពោះកាលធ្វើតេស្តរកសំណាក់ទាំងអស់នេះ ធ្វើឡើងដោយគណៈកម្មការ​ក្នុងការទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹងការនាំចូល​ផលិតផល​ទំនិញ​មានហានិភ័យខ្ពស់ ដែលមានប្រភពមកពីប្រទេស​ដែលមានការឆ្លងរាលខ្លាំងនៃជំងឺកូវីដ១៩។

បើតាមលិខិតមួយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទាក់ទងនឹងសាច់ក្របីបង្កក​ដែលមានផ្ទុកកូវីដ-១៩នេះ បានឲ្យដឹងថា អាជ្ញាធរ​នឹងធ្វើការ​ដុតកម្ទេចចោល​សាច់ក្របីទាំងនោះក្នុងពេល​ដ៏ខ្លីខាងមុខនេះ។

ក្រសួងសុខាភិបាលបាន​សន្និដ្ឋានសាច់ក្របី​បង្កកទាំង​៣កុងតឺន័រ ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ ត្រូវបាននាំចូលមកកម្ពុជា ដោយក្រុមហ៊ុនបូរីនីហ៊្វូន ឯ.ក និងក្រុមហ៊ុន អើស្អារី អ៊ិនវេសម៉ិន& ខនស្រាក់សិន ឯ.ក ៕

អត្ថបទ៖​ ហួន ស្រីនីត

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទីផ្សាររថយន្ដនៅកម្ពុជា រអិលធ្លាក់ចុះយ៉ាងណាខ្លះ នៅអំឡុងពេលកូវីដ-១៩រាតត្បាតខ្លាំងនេះ?

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្មរថយន្ដកម្ពុជា បានអះអាងថា ទីផ្សារលក់រថយន្ដនៅកម្ពុជា ទាំងរថយន្ដថ្មី និង រថយន្តជជុះមួយទឹកមានការធ្លាក់ចុះប្រហែល…

សេវាកម្មថ្មីរបស់ក្រុមហ៊ុន Smart «Sponsored Data» ជួយអាជីវកម្ម អនឡាញ ផ្ដល់អិុនធឺណិតឥតគិតថ្លៃដល់អតិថិជន Smart ក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទនិងវេបសាយ

ព័ត៌មាន
ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ដំណើរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ