កូវីដ១៩ នៅ​កម្ពុជា

ពលរដ្ឋ​ខ្មែរ​ប្រមាណ ១៥០០០​នាក់ បាន​វិល​ត្រលប់​ពី​ថៃ​វិញ និង​ត្រូវ​បាន​ជំរុញ​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​​ពី​គេ


ឧបនាយករដ្ឋមន្ត្រី សម្តេច ស ខេង នៅថ្ងៃ​អង្គារ ទី​២៤ ខែមីនា ឆ្នាំ២០២០​នេះ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ​ជា ១៥០០០​នាក់​ បាន​វិល​ត្រលប់​​មក​ពី​ប្រទេស​ថៃចូល​មក​ក្នុង​កម្ពុជា​វិញ ​ក្នុងរយ:ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ហើយ​បាន ជំរុញ​អ្នក​ទាំង​អស់​នោះ​ឱ្យ​នៅ​មួយ​កន្លែង កុំ​ឱ្យ​ពាក់ព័ន្ធ​នឹ​ង​អ្នក​ដទៃ។
រូបភាព​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មានជ័យ បង្ហាញពី​កង​កម្លាំង​ជួយ​សម្រួល​ការដឹក​ជញ្ជូន​ពលករ​ត្រឡប់មកពី​ប្រទេស​ថៃ​ នៅច្រក​ព្រំដែន កាលពីថ្ងៃទី២៣ មីនា ២០២០។
ដោយ

ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ការ​ស្លាប់​ចំនួន ០២នាក់​ហើយ ដោយសារ​វីរុស​កូវីដ១៩ គិត​ត្រឹម​ថ្ងៃ​អង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០នេះ ហើយ​មាន​ករណី​ឆ្លង​ចំនួន ៧២១។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ រ៉យទ័រ ដោយ​ដក​ស្រង់​សម្ដី​មន្រ្តី​ក្រសួង​សុខាភិបាលថៃ។

ឆ្លើយនឹង​សំណួរ​អ្នក​សារព័ត៌មាន នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​ដែល​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ហ្វេសប៊ុក​ផង​នោះ សម្តេច ស ខេង បាន​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​វិញ​ត្រលប់​ពី​ថៃ មាន​ចំនួន​ប្រមាណ​ជា ១៥០០០នាក់។

សម្តេច​បាន​បន្ត​ថា សម្ដេច​បាន​ដាក់​សំណើ​ទៅ​​នាយករដ្ឋមន្រ្តី សម្ដេច ហ៊ុន សែន រួច​ហើយ ដោយ​ស្នើ​ថា “កាលណា​មាន​បង​ប្អូន​មក ឱ្យ​រដ្ឋបាល​មូលដ្ឋាន​ហ្នឹង ទៅ​ជួប​ជាមួយគាត់ ដើម្បី​ពន្យល់​គាត់ ឱ្យ​គាត់​នៅ​មួយ​កន្លែង​កុំ​ឱ្យ​ពាក់ព័ន្ធ​អ្នក​ដទៃ។”

សម្តេច ស ខេង បាន​ថ្លែង​បន្ត​ថា “ហើយ​បើសិន​មាន​បញ្ហា​អី​ ត្រូវការ​បិទ បិទ​មួយ​ភូមិ ឬ​កន្លះ​ភូមិ ឱ្យ​ជាក់​ស្តែង ព្រោះ​ភូមិ​យើង វា​មិន​ដូច​នៅ​ស្រុក​គេទេ គឺ​ជួនអី នៅ​រាយ​ប៉ាយ អ៊ីចឹង​ផ្ទះគាត់​នៅ​ដាច់​ដោយ​ឡែក យើង​បិទ​តែ​ផ្ទះ​គាត់​ហ្នឹង​ទៅ កុំតែ​បិទ អី​ដល់​ភូមិ ប៉ុន្តែ ​បើ​នៅ​ជាប់ៗ​គ្នា ដូច​នៅ​ភ្នំពេញ នៅ​តាម​ផ្ទះ​ល្វែង​អី​ហ្នឹង អាហ្នឹង​ត្រូវ​បិទ​ទាំង​អស់​ហើយ។”

គិតត្រឹម​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ​២០២០ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា មាន​ករណី​ឆ្លង​វីរុស​កូវីដ​១៩ សរុប​ចំនួន ៨៧​ករណី​ហើយ៕




អត្ថបទបន្ទាប់


សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អំពាវនាវភាគីពាក់ព័ន្ធទាំងអស់«រួមដៃគ្នា ដើម្បីអាចបន្ដរស់បានទាំងអស់គ្នា»

ព័ត៌មាន
អំឡុងពេលស្ថានការណ៍វិវត្តន៍នៃការរីករាលដាលនៃមេរោគ Covid-19 កាន់តែយ៉ាប់យឺននៅទូទាំងសកលលោក បច្ចុប្បន្ននេះ វាក៏បានធ្វើឲ្យមានភាពចលាចលដល់ជី…

កូវីដ១៩ នៅអាមេរិក៖ ពលរដ្ឋអាមេរិក​ដើម​កំណើត​អាស៊ី​ផ្អើល​ទិញ​កាំភ្លើង​ទុក​ការពារ​ខ្លួន

ព័ត៌មាន
ខណៈដែល​ពលរដ្ឋ​អាមេរិកាំង​ដែលភ័យ​ស្លន់ស្លោ​ដោយសារ​ការរាតត្បាត​នៃ​វីរុស​កូវីដ​១៩ នាំ​គ្នា​សម្រុក​ទិញ​គ្រឿង​ទេស​និងក្រដាស​បង្គន់​ ដូចដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ