ព្រឹត្តិការណ៍នេះ បានទទួលស្វាគមន៏ និងអបអរសាទរ ក្រោមវត្តមានភ្ញៀវកិត្តិយសប្រមាណ ២០០ នាក់ រួមមានតំណាងមកពីដៃគូអភិវឌ្ឍន៍រដ្ឋ និងឯកជន ដៃគូពាណិជ្ជកម្ម គ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាប័នសារព័ត៌មាន និងថ្នាក់ដឹកនាំក្នុងឧស្សាហកម្មយាន្តយន្ត ដើម្បីចូលរួមធ្វើជាសក្ខីភាព ក្នុងការបង្ហាញខ្លួនជាផ្លូវការរថយន្ត SOUEAST នៅក្នុងប្រទេសកម្ពុជា។
ការបង្ហាញរូបរាងជាផ្លូវការនៃកំពូលរថយន្ត SUV យុទ្ធសាស្ត្រទាំង ៣ ម៉ូឌែល
និងផ្តល់ជូនការធានាទៅលើ រថយន្ត SOUEAST ដ៏គួរឲភ្ញាក់ផ្អើល
ក្នុងនាមជាខ្សែស្រឡាយរថយន្តដំបូងរបស់ SOUEAST នៅប្រទេសកម្ពុជា កំពូលរថយន្ត SUV ដែលបានដាក់លក់ថ្មីទាំង ៣ ម៉ូឌែលនេះ មានជម្រើសទាំងម៉ាស៊ីន Plug-in Hybrid (សាំងលាយអគ្គិសនី) និង រថយន្តប្រើប្រាស់ម៉ាស៊ីនសាំង ដោយផ្តល់ជូននូវដំណោះស្រាយនៃការធ្វើដំណើរបែបពហុបំណងសម្រាប់អតិថិជនកម្ពុជា។
តម្លៃលក់ជាផ្លូវការដែលបានប្រកាសក្នុងព្រឹត្តិការណ៍នេះរួមមាន៖
- SOUEAST S07 : $28,800 ដុល្លារអាមេរិក
- SOUEAST S07 DM : $30,800 ដុល្លារអាមេរិក
- SOUEAST S08 DM : $35,800 ដុល្លារអាមេរិក
អ្វីដែលកាន់តែពិសេស ក្រុមហ៊ុន SOUEAST បានផ្តល់ជូនការធានា ដ៏គួរឲភ្ញាក់ផ្អើល ជូនទៅដល់អតិថិជន ដោយរាល់ការកក់លើម៉ូឌែលណាមួយ របស់ រថយន្ត SOUEAST ចាប់ពីថ្ងៃសម្ពោធ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦នេះ និងទទួលបានការធានា ទៅលើម៉ាស៊ីន រយះពេល ១០ឆ្នាំ ឬស្មើនិង ១ លានគីឡួ ។
ត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការធ្វើដំណើរលក្ខណៈគ្រួសារ ការធ្វើដំណើរក្នុងទីក្រុង និងការធ្វើដំណើរបែបពាណិជ្ជកម្ម កំពូលរថយន្តទាំង ៣ ម៉ូឌែលនេះ បានបូកបញ្ចូលគ្នានូវរចនាបថទំនើបបែបអនាគត បច្ចេកវិទ្យាឆ្លាតវៃ លំហខាងក្នុងធំទូលាយ និងសុវត្ថិភាពខ្ពស់ ក្នុងតម្លៃដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជា។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក ទីម ចឹង Tim Zheng ជាតំណាងក្រុមហ៊ុន SOUEAST បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តអភិវឌ្ឍន៍រយៈពេលវែងរបស់ខ្លួនក្នុងទីផ្សារប្រទេសកម្ពុជា។
បន្ទាប់ពីការសិក្សាស្រាវជ្រាវទីផ្សារយ៉ាងស៊ីជម្រៅមក គាត់បានកត់សម្គាល់ឃើញថា អតិថិជនកម្ពុជាមានតម្រូវការយ៉ាងខ្លាំងលើរថយន្ត SUV លក្ខណៈគ្រួសារដែលមានទំហំធំទូលាយ ប្រកួតប្រជែង ប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ហេតុនេះ SOUEAST នឹងផ្តោតសំខាន់លើផ្នែករថយន្ត SUV គ្រួសារប្រភេទ៧ កៅអី ដោយផ្តល់ជូននូវជម្រើសរថយន្តប្រើប្រាស់សាំង និងរថយន្តប្រភេទ Plug-in Hybrid (DM) សាំងលាយអគ្គិសនី ដើម្បីឆ្លើយតបទៅតាមតម្រូវការចម្រុះរបស់អតិថិជនក្នុងស្រុក។
នាឱកាសនោះដែរ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Z D G (CAMBODIA) CO., LTD. បានអញ្ជើញឡើងថ្លែងសន្ទរកថា សំណេះសំណាល ដោយបានបញ្ជាក់ថា ទៅអនាគត SOUEAST នឹងបន្តនាំចូលនូវផលិតផលដែលមានគុណភាព នឹងមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅលើឆាកអន្តរជាតិ ព្រមទាំងបន្តពង្រឹងបច្ចេកវិទ្យាឆ្លាតវៃ សេវាកម្មក្រោយពេលលក់ ការផ្គត់ផ្គង់គ្រឿងបន្លាស់ ផ្តល់ជូនសេវាកម្មដ៏ល្អជូនអតិថិជន ព្រមទាំង បទពិសោធន៍នៃការប្រើប្រាស់ ពេញមួយជីវិតនៃរថយន្ត។
ក្នុងអំឡុងពិធីសម្ពោធនេះ ក្រុមហ៊ុន SOUEAST បានចុះហត្ថលេខាលើអនុស្សារណះយោគយល់ យុទ្ធសាស្ត្រជាមួយ៖
- ក្រុមហ៊ុន អង្គរ ជេនេរ៉ល អ៊ិនសួរេន ម.ក (Angkor General Insurance PLC.)
- គ្រឹះស្ថាន អេច អេហ្វ ស៊ី (ខេមបូឌា) មីក្រូហ្វាយនែន ម.ក ( HFC (CAMBODIA) MICROFINANCE PLC. )
កិច្ចសហប្រតិបត្តិការទាំងនេះនឹងជួយពង្រឹងប្រព័ន្ធអេកូឡូស៊ីក្នុងស្រុករបស់ SOUEAST ឱ្យកាន់តែរឹងមាំ ដោយផ្តល់ជូនអតិថិជននូវដំណោះស្រាយធានារ៉ាប់រងរថយន្ត និងសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ បង្កើតបានជាបទពិសោធន៍នៃការប្រើប្រាស់ និងគ្រប់គ្រងរថយន្តកាន់តែងាយស្រួល ព្រមទាំងឥតព្រួយបារម្ភ។