រៀនរស់នៅជាមួយកូវីដ-១៩

អនុវត្តផែនការ «រៀនរស់នៅជាមួយកូវីដ-១៩» បាន២ថ្ងៃ កូរ៉េខាងត្បូងកត់ត្រាពីការកើនឡើងអ្នកឆ្លងថ្មី


នៅថ្ងៃពុធ សប្ដាហ៍នេះករណីឆ្លងជំងឺកូវីដ ១៩ ថ្មីនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ជាង ២ពាន់ ៦រយនាក់បន្ថែមទៀតហើយ។ ការកើនឡើងករណីឆ្លងខ្ពស់ឡើងវិញនេះ បន្ទាប់ពីប្រទេសនេះបានចាប់ផ្តើមអនុវត្តផែនការ រៀនរស់នៅជាមួយកូវីដ១៩ ទើបតែបាន ២ ថ្ងៃប៉ុណ្ណោះ។ តាមរយៈផែនការរស់នៅជាមួយកូវីដ១៩នេះ កូរ៉េខាងត្បូង មានការលុបចោលវិធានការរឹតបន្តឹងជាបណ្តើរៗ ដែលធ្វើឲ្យសកម្មភាពសកម្មមានភាពប្រសើរឡើងវិញ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Korea Herald។
ករណីឆ្លងជំងឺកូវីដ ១៩ ថ្មីនៅប្រទេសកូរ៉េខាងត្បូង
ដោយ

ក្រសួងសុខាភិបាល​កូរ៉េ​ខាងត្បូង បាន​ព្រមាន​អំពី​ការ​កើនឡើង​នៃ​ករណី​ឆ្លង​ជា​បណ្ដុំ​បន្ថែម​ទៀត​បន្ទាប់​ពី​ពិធីបុណ្យ Halloween  កាលពី​ស​ប្តា​ហ៍​មុន​។ ទន្ទឹម​នេះ អាជ្ញាធរ​បាន​និយាយ​ថា​ជាង ៧០ ភាគរយ​នៃ​អ្នកជំងឺ​ឆ្លង​ថ្មី គឺ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​នៅឡើយ​ទេ ខណៈ​ជាង ២៤ ភាគរយ​នៃ​ពួក​គេ​ស្ថិត​ក្នុង​វ័យ​ជំទង់​។

សូម​ជម្រាប​ថា ក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​ក្នុង​សហគមន៍​នេះ ទីក្រុង​សេ​អ៊ូ​ល​ត្រូវ​បាន​គេ​កត់ត្រា​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​ជាងគេ ប្រមាណ​ជិត ១ ពាន់​នាក់​។

ទោះ​យ៉ាងណាមិញ នៅ​ក្នុង​ផែនការ​ដំបូង​នេះ ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ទាំងអស់ ដែល​រាប់​ទាំង​អ្នក​បាន​ចាក់​វ៉ាក់សាំង​ហើយ ឬ​មិន​ទាន់​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួបជុំ​គ្នា​ជា​ក្រុម​ដែល​មាន​សមាជិក​ច្រើន​បំផុត​ត្រឹម ១០ នាក់ ប៉ុន្តែ​ការ​ជួបជុំ​នេះ ត្រូវ​តែ​គោរព​តាម​វិធានការ​បង្ការ​ជា​មូលដ្ឋាន ដូច​ជា​ការ​ពាក់​ម៉ាស់​ជាដើម​។

ទន្ទឹម​នេះ បម្រាម​គោចរ​សម្រាប់​ម៉ោង​ប្រតិបត្តិការ​អាជីវកម្ម​ដែល​រួម​មាន​ភោជនីយដ្ឋាន ហាង​កាហ្វេ និង​រោងកុន​ក៏​ត្រូវ​បាន​លុប​ចោល​ទាំងស្រុង លើកលែងតែ​កន្លែង​កម្សាន្ត​ដែល​មាន​ហានិភ័យ​ខ្ពស់ ដូច​ជា​បារ និង​ក្លឹ​បរា​ត្រី តម្រូវ​ឱ្យ​អ្នក​ចូល​ទៅ​ទីនោះ ត្រូវ​តែ​បង្ហាញ​កាត​ចាក់​វ៉ាក់សាំង ឬ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន មុន​ពេល​ចូល​ក្នុង​កន្លែង​កម្សាន្ត​ទាំង​អស់នោះ​។

គួរ​ជម្រាប​ថា ទីភ្នាក់ងារ​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​របស់​កូរ៉េ​ខាងត្បូង បាន​រាយការណ៍​ករណី​ឆ្លង​កូ​វី​ដ​-១៩ សរុប​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​មក​ទល់​ពេល​នេះ បាន​កើន​ដល់ ៣៧ ម៉ឺន​នាក់ ខណៈ​ចំនួន​អ្នក​ស្លាប់​សរុប​កើនឡើង​ដល់​ជាង ៣​ពាន់​នាក់​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ ទិតៀនខ្លាំងៗចំពោះកញ្ចប់ថវិកាចំណាយ២០២២របស់រដ្ឋាភិបាល

អ្នកនយោបាយវ័យចំណាស់ និងជាអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោក មហាធៀ មហាមេត បាននិយាយតិះទៀតខ្លាំងៗទៅការបែងចែកកញ្ចប់ថវិកាចំណាយដ៏ច្រើនលើសល…

ថៃរំពឹងទទួលបានអ្នកដំណើរ ២,៤ម៉ឺននាក់ ជារៀងរាល់ថ្ងៃក្នុងខែវិច្ឆិកានេះ

ក្រុមហ៊ុនអាកាសយានដ្ឋានថៃ បានឱ្យដឹងថា អ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៧២ ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរតាមជើងហោះហើរក្នុងស្រុក និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ