Breaking-News

ប្រធានាធិបតីប្រទេសហៃទីត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងផ្ទះរបស់ខ្លួន


ប្រធានាធិបតីរបស់ប្រទេសហៃទីត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាញ ដោយ បានបាញ់សម្លាប់លោកនៅក្នុងគេហដ្ឋានផ្ទាល់ខ្លួនរបស់លោកតែម្តង ក្នុងរដ្ឋធានី ព័រអូប្រាំង កាលពីយប់ថ្ងៃទី៨ ខែកក្កដានេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីប្រទេសហៃទី Jovenel Moise

ប្រធានាធិបតី​ហៃ​ទី​គឺ​លោក Jovenel Moise ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លប​បាញ់​សម្លាប់​ដោយ​អាវុធ​ធុន​ធ្ងន់​នៅ​ក្នុង​គេហដ្ឋាន​ផ្ទាល់ខ្លួន​របស់​លោក​នៅ​យប់​ថ្ងៃ​ពុធ​នេះ ខណៈ​ភរិយា​របស់​លោក​ក៏​រង​របួស​ផង​ដែរ ហើយ​ភ្លាម​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​នៅ​ក្នុង​ប្រទេស​ហៃ​ទី ដែល​ភាគច្រើន​បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្មាន់កាំភ្លើង​អាច​និយាយ​ភាសា​អង់គ្លេស និង​អេ​ស្បា​ញ​បាន ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា ជនបរទេស​ឃាតករ​ស៊ីឈ្នួល​។ 

ការ​បាញ់​សម្លាប់​លោក Jovenel Moise នេះ​ផង​ដែរ​កើតឡើង​ចំ​ពេល​ដែរ​ប្រទេស​នេះ​កំពុង​ធ្លាក់​ក្នុង​ភាព​វឹកវរ​ដោយសារ​វិបត្តិ​មនុស្សធម៌ អំពើ​ពុក​រលួយ និង​ភាព​ចលនា​ច​ល​នៃ​នយោបាយ​នៅ​ក្នុង​ប្រទេស​។ ខណៈ​ពេល​ដែល​ប្រជាជន​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ហៃ​ទី រមែង​ចង់អោយ​លោក Jovenel Moise ចុះ​ចេញពី​តំណែង​។

យ៉ាងណាមិញ ការ​លប​ធ្វើឃាត​នេះ​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​តវ៉ា​ពី​អ្នក​ដែល​គាំទ្រ​លោក​មួយ​ចំនួន និង​មានការ​ថ្កោលទោស​ពី​សហរដ្ឋអាមេរិក បណ្តា​ប្រទេស​នៅ​តំបន់​អា​មេ​រិ​កឡា​ទី​ន និង​ប្រទេស​ដែល​នៅ​ជិតខាង​ហៃ​ទី​ផង​ដែរ​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ឌិន បាន​មាន​ប្រសាសន៍​ថា «​សហរដ្ឋអាមេរិក​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី បន្ត​ជួយ​ធ្វើ​ឱ្យ​ប្រទេស​ហៃ​ទី​មាន​សុវត្ថិភាព និង​ស្ថេ​រ​ភាព​ឡើង​វិញ​»​។

 អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កោះតៃវ៉ាន់ និងប្រទេសអាស៊ានចំនួន៣ទៀត នឹងទទួលបានវ៉ាក់សាំងរាប់លានដូសពីជប៉ុននៅសប្ដាហ៍នេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់របស់ជប៉ុនបានលើកឡើងថា ជប៉ុននឹងដឹកបញ្ជូនវ៉ាក់សាំងកូវីដ-១៩ប្រភេទ AstraZeneca រាប់លានដូសទៅឲ្យកោះតៃវ៉ាន់ និងប្រទេសអាស៊ា…

កូវីដ-១៩បន្ដអុកឡុកកាន់តែខ្លាំងនៅប្រទេសតំបន់អាស៊ាន តើប្រទេសណាកំពុងរងទុក្ខខ្លាំងជាងគេ?

ព័ត៌មាន
បើទោះបីជា វ៉ាក់សាំងកូវីដ-១៩ ត្រូវបានបង្កើតឡើងជាបន្ដបន្ទាប់ និង ត្រូវបានចាក់ជូនមនុស្សជាច្រើនលាននាក់ក៏ដោយ ប៉ុន្ដែ ករណីរីករាលដាលឆ្លងនៃកូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ