វិបត្តិសេដ្ឋកិច្ចស្រីលង្កា

វិបត្តិសេដ្ឋកិច្ចស្រីលង្កា៖ រដ្ឋមន្ត្រីមួយចំនួនរបស់ស្រីលង្កាស្នើសុំលាលែងពីតំណែង


រដ្ឋមន្ត្រីមួយចំនួនរបស់ស្រីលង្កាស្នើសុំលាលែងពីតំណែង ខណៈវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីមួយរូបរបស់ស្រីលង្កាបានឲ្យដឹងថា រដ្ឋមន្ត្រីមួយចំនួននៅក្នុងជួរគណៈរដ្ឋមន្ត្រីស្រីលង្កាបាននិងកំពុងស្នើសុំលាលែងពីតំណែងជាបន្តបន្ទាប់ ប៉ុន្តែក្នុងនោះមិនមានរូបលោកនាយករដ្ឋមន្ត្រី និងប្រធានាធិបតីស្រីលង្កា ដែលជាបងប្អូនបង្កើតនឹងគ្នា លាលែងពីតំណែងនោះទេ។
វិបត្តិសេដ្ឋកិច្ចស្រីលង្កា
ដោយ

ការ​ប្រកាស​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី​ទាំងនេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ប្រធានាធិបតី​ស្រី​លង្កា​លោក ហ្កូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា (Gotabaya Rajapaksa) បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ស្រប​ពេល​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ដុនដាប ដែល​បង្ក​ឲ្យ​មានការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រូប​លោក និង​ក្រុម​គ្រួសារ​លោក​ឲ្យ​ចុះ​ចេញពី​តំណែង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ក្នុង​ចំណោម​រដ្ឋមន្ត្រី​ដែល​បាន​សុំ​លាលែង​ពី​តំណែង​នោះ រួម​មាន រដ្ឋមន្ត្រីក្រសួង​អប់រំ និង​ក៏​មាន​ដែរ​កូនប្រុស​មួយ​រូប​របស់​នាយក​រដ្ឋមន្ត្រី​ស្រី​លង្កា ដែល​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា គឺ​លោក ណា​ម៉ា​ល់ រ៉ា​ចា​ប៉ាក់​សា (Namal Rajapaksa)​បាន​លាលែង​ពី​តំណែង​នេះ​។

យ៉ាងណាមិញ បងប្អូន​បង្កើត​ទាំង​ពីរ​នាក់​ដែល​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី  គឺ​លោក​ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា​(Mahinda Rajapaksa) និង​ប្រធានាធិបតី ហ្កូ​តា​បា​យ៉ា រ៉ា​ចា​ប៉ាក់​សា (Gotabaya Rajapaksa) មិន​បាន​ចុះ​ចេញពី​តំណែង​នោះ​ទេ និង​ទោះបីជា​ពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លាលែង​ពី​តំណែង​ក្តី​។

កូនប្រុស​នាយក​រដ្ឋមន្ត្រី ដែល​បាន​សុំ​លាលែង ពន្យល់​ថា លោក​សុំ​ចាក​ចេញពី​តួនាទី ដោយ​សង្ឃឹមថា អាច​ជួយ​ក៏​ដូច​ជា​ជំរុញ​ដល់​ការ​សម្រេចចិត្ត​នានា​របស់​ពូ និង ឳ​ពុក​របស់​លោក ក្នុង​ការ​ស្តារ​ស្ថិរភាព​នៅ​ស្រី​លង្កា​ឡើង​វិញ​។

នៅ​ចំពោះ​មុខការ​សុំ​លាលែង​ជា​បន្តបន្ទាប់​របស់​ក្រុម​រដ្ឋមន្ត្រី ខុទ្ទកាល័យ​ប្រធានាធិបតី​ស្រី​លង្កា​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​អញ្ជើញ​គណបក្ស​នយោបាយ​ទាំងអស់​ដែល​មាន​កៅអី​នៅ​ក្នុង​សភា ឲ្យ​មក​រួម​សាមគ្គី​គ្នា ដើម្បី​ជួយ​ស្វែងរក​ច្រក​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​មួយ​នេះ​។

ការ​ស្នើ​ឲ្យ​គណៈបក្ស​ក្នុង​សភា មក​រួបរួម​គ្នា​នេះ​ផង​ដែរ ធ្វើ​ឡើង​ស្រប​ពេល​ដែល​អ្នកមាន​តួនាទី​សំខាន់​ៗ​របស់​ប្រទេស​ស្រី​លង្ការ​ផ្តើម​សុំ​លាលែង​ជា​បន្តបន្ទាប់ ដែល​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ សូ​ម្បី​តែ ទេសាភិបាល​ធនាគារកណ្តាល​ស្រី​លង្កា​លោក អា​ជី​ត នី​វ៉ា​ត ខាប​រ៉ា​អាល់ (Ajith Nivard Cabraal) ក៏​បាន​ស្នើ​លាលែង​ពី​តំណែង​ដែរ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ការ​ជួញដូរ​ភាគហ៊ុន​ក្នុង​ប្រទេស​ស្រី​លង្កា​ត្រូវ​ផ្អាក​ដល់​ទៅ​២​ដង​នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ ដោយសារ​តែ​តម្លៃ​ភាគហ៊ុន​ធ្លាក់​ចុះ​ខ្លាំង​។

ស្រី​លង្កា​ដែល​មាន​ជាប់ជំពាក់​បំណុល​រាប់​ពាន់​លាន​ដុល្លារ កំពុង​ជួប​ការ​លំបាក​ដោយ​មិន​មាន​ប្រាក់​គ្រប់គ្រាន់ ដើម្បី​ចំណាយ​លើ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ ខ្វះខាត​ថ្នាំពេទ្យ ខ្វះខាត​ស្បៀងអាហារ​យ៉ាងធ្ងន់ធ្ងរ និង​អតិផរណា​កើនឡើង​ខ្លាំង​។ អគ្គិសនី​ត្រូវ​បាន​គេ​កាត់​ផ្តាច់​អស់​ជា​ច្រើន​ម៉ោង​នៅ​រៀងរាល់ថ្ងៃ​ដោយសារ​ខ្វះខាត​ថាមពល ខណៈ​បាតុកម្ម​កំពុង​រីក​រាលដាល បើ​ទោះបីជា​រដ្ឋអំណាច​បាន​ដាក់​បម្រាម​គោចរ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ​ក៏​ដោយ​។

ទន្ទឹម​គ្នា​នេះ កងទ័ព​ក៏​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​បន្ថែម​នៅ​តាម​ទីក្រុង​ធំ​ៗ​ផង​ដែរ ដើម្បី​ទប់​នឹង​កំណើន​បាតុកម្ម​របស់​ប្រជាជន​។ តែ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា បាតុកម្ម​ពេល​នេះ​បាន​ដឹកនាំ​ដោយ​ក្រុម​អ្នក​ជ្រុលនិយម ដែល​បាន​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​អា​រ៉ាប់​ក្នុង​គោលដៅ​ផ្ដួលរំលំ​រដ្ឋាភិបាល​សព្វថ្ងៃ​តែ​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា គិត​ត្រឹម​ឆ្នាំ​២០២២​នេះ ស្រី​លង្កា​មាន​ជាប់បំណុល​សរុប​៥១​ពាន់​លាន​ដុល្លារ​ដែល មួយ​ភាគ​ធំ​ខ្ចី​ពី​ចិន ហើយ​ក្នុង​មួយ​ឆ្នាំ​ៗ​ស្រី​លង្កា​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​៧​ពាន់​លាន​ដុល្លារ​ដើម្បី​សងបំណុល​៕

None



អត្ថបទបន្ទាប់


អន្តរជាតិថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីជាថ្មី ក្រោយមានការសម្លាប់ជនស៊ីវិលរាប់រយនាក់

ក្រោយពីរុស្ស៊ីបានដកកងទ័ពចេញអស់ពីតំបន់ក្បែររដ្ឋធានីកៀវ កាលពីចុងសប្តាហ៍មុននេះ, សហគមន៍អន្តរជាតិ និងប្រទេសមហាអំណាចជាច្រើន បានចេញមកថ្កោសទោ…

មូលហេតុធំៗ ដែលនាំឲ្យសេដ្ឋកិច្ចស្រីលង្កាធ្លាក់ចូលក្នុងវិបត្តិ

ហេតុអ្វីសេដ្ឋកិច្ចស្រីលង្កាដើរមកដល់ដំណាក់កាលនេះ? សេដ្ឋកិច្ចស្រីលង្កាមិនមែនទើបតែមកជួបវិបត្តិនៅពេលមានសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងនោះទេ។ ប៉ុន្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ