ស្តង់ដារកូដិចលើកកម្ពស់សុវត្ថិភាពស្បៀងអាហារ

រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចការកូដិចនៅមានកម្រិត ទាំងនៅក្នុង ក្របខ័ណ្ឌកូដិចជាតិនិងអន្តរជាតិ


ឯកឧត្តម ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការរៀបចំអភិវឌ្ឍស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិ ឬស្តង់ដារកូដិច ក៏ដូចជាស្តង់ដារសុខភាពរុក្ខជាតិ និងសុខភាពសត្វ ដោយផ្អែកលើកិច្ចព្រមព្រៀងអនាម័យ និងភូតគាមអនាម័យ(SPS) គឺជាការចាំបាច់សម្រាប់ការទទួលបានអត្ថប្រយោជន៍នៃពាណិជ្ជកម្មម្ហូបអាហារ និងដើម្បីជៀសវាងហានិភ័យដែលអាចកើតមានដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។
រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចការកូដិចនៅមានកម្រិត ទាំងនៅក្នុង ក្របខ័ណ្ឌកូដិចជាតិនិងអន្តរជាតិ
ដោយ

ឯកឧត្តម​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​លើកកម្ពស់​ការ​ចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការងារ​កូ​ដិ​ច​នៅ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ពី​វិស័យ​សាធារណៈ និង​ឯកជន ដែល​ទាក់ទង​នឹង​វិស័យ​កសិកម្ម បរិស្ថាន ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ផង​ដែរ​។​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​បញ្ជាក់​ថា « ការ​ចូលរួម​របស់​កម្ពុជា នៅ​ក្នុង​កិច្ចការ​កូ​ដិ​ច​នៅ​មាន​កម្រិត ទាំង​នៅ​ក្នុង ក្របខ័ណ្ឌ​កូ​ដិ​ច​ជាតិ ទាំង​នៅ​ក្នុង​ក្របខ័ណ្ឌ​កូ​ដិ​ច​អន្តរជាតិ ដែល​ចំ​បាច់​ត្រូវ​តែ​ពង្រឹង ដើម្បី​ធានា​បាន​នូវ​ការ​យល់​ដឹង និង​ការ​ចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព ទាំង​ការ​គ្រប់គ្រង និង​ទាំង​ការងារ​បច្ចេកទេស​វិទ្យាសាស្ត្រ​។ ការ​ផ្សា​ភ្ជាប់​គ្នា​រវាង​ពាណិជ្ជកម្ម និង​សុវត្ថិភាព​ម្ហូបអាហារ អាច​ត្រូវ​បាន​បង្ហាញ​ច្បាស់​ណាស់ នៅ​ក្នុង​កិច្ចព្រមព្រៀង​ស្ដី​ពី​វិធានការ​អនាម័យ និង​ភូតគាម​អនាម័យ (SPS) របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​»​។ 

ឯកឧត្តម ផា​ន អូន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​បញ្ជាក់​ដែរ​ថា ស្តង់ដា​កូ​ដិ​ច​ជាតិ និង​អន្តរជាតិ​នេះ មាន​សារៈសំខាន់​ណាស់​ជា​ពិសេស​នៅ​ក្នុង​ឧស្សាហកម្ម​ផលិត​ចំណី​អារ​ហារ​។

លោក អា​ឡិច​ហ្ស​ង់ ហ្វី​ន តំណាង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា ការ​បង្កើន​សមត្ថភាព​យល់​ដឹង​ដល់​មន្ត្រី ស្ថាប័ន​ពាក់ព័ន្ធ ពិតជា​មាន​សារៈសំខាន់​ណាស់ ពី​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​កិច្ចការ កូ​ដិ​ច​ជាតិ ដើម្បី​ជំរុញ​ការ​ចូលរួម​របស់​កម្ពុជា ឱ្យ​បាន​សកម្ម និង​មាន​ប្រសិទ្ធភាព នៅ​ក្នុង​ដំណើរការ​រៀបចំ​អភិវឌ្ឍន៍​ស្តង់ដារ​គុណភាព និង​សុវត្ថិភាព​ម្ហូបអាហារ​។

តម្លៃ​ស្នូល​នៃ​កូ​ដិ​ច គឺ​ការ​បង្កើត​ស្តង់ដារ​លើ​មូលដ្ឋាន​វិទ្យាសាស្ត្រ និង​សម​ស្រប តាម​គោលបំណង​ប្រើប្រាស់ ដោយ​ឈរ​លើ​ទស្សនៈ ប្រកបដោយ​បរិ​យា​ប័ន្ន កិច្ចសហការ ការ​ឯកភាព និង​តម្លាភាព​។ ជាមួយ​គ្នា​នេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា ក៏​មាន​គោលដៅ​យុទ្ធសាស្ត្រ បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច លើកកម្ពស់​ឧត្តមភាព និង​ជំរុញ​នវានុវត្តន៍ ដែល​ក្នុង​នោះ ការ​បន្ត​ជំរុញ ការ​រៀបចំ​ស្តង់ដារ​ទំនិញ សេវា និង​ការ​គ្រប់គ្រង​ការ​លើកកម្ពស់​គុណភាព គឺជា​គោលនយោបាយ អាទិភាព​៕

None



អត្ថបទបន្ទាប់


ថៃចង់ឲ្យជប៉ុនធ្វើជាខ្នងបង្អែក ក្នុងការអភិវឌ្ឍវិស័យកសិកម្មតាមបច្ចេកទេសទំនើប

រាជរដ្ឋាភិបាលថៃ បានចេញមុខស្នើដល់វិនិយោគិនជប៉ុន តាមរយៈអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ Jetro ឲ្យជួយគាំទ្រក្នុងការធ្វើកំណែទម្រង់ឡើ…

ចិនអះអាងថា រកឃើញសារធាតុ អាចព្យាបាលមេរោគ​កូរ៉ូណាប្រភេទថ្មីបានហើយ ខណៈ WHO នៅមិនទាន់មាន​ការប្រកាសផ្លូវការនៅឡើយ

បើទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការណាមួយ ពីសំណាក់អង្គការសុខភាពពិភពលោក (WHO) អំពីការរកឃើញថ្នាំព្យាបាលជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ