អត្ថបទពាណិជ្ជកម្ម

គ.ល.ក. រៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា


គណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍ នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសង្កត់ធ្ងន់លើការពង្រឹងការអនុវត្តច្បាប់ និងអនុលោមភាពរបស់ប្រតិបត្តិករកាស៊ីណូ ដើម្បីលើកកម្ពស់តម្លាភាព និងសន្តិសុខក្នុងវិស័យនេះ។
គ.ល.ក. រៀបចំសិក្ខាសាលា ផ្សព្វផ្សាយស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ដោយ
អំពី គ.ល.ក

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក. ដោយមានការចូលរួមពី​តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ស្ថាប័នតុលាការ និងប្រតិបត្តិករ និង/ឬ កម្មសិទ្ធិករកាស៊ីណូ​សរុបប្រមាណ ៥០០រូប។

សិក្ខាសាសាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ ជាអាទិ៍៖
១, លើកកម្ពស់ការយល់ដឹងអំពីបទប្បញ្ញត្តិ និងកាតព្វកិច្ចរបស់ប្រតិបត្តិករកាស៊ីណូ
២, ជំរុញការពង្រឹងអនុលោមភាព និងគុណភាពប្រតិបត្តិការកាស៊ីណូ
៣, បង្កើនកិច្ចសហប្រតិបត្តិការពេញលេញរវាងរាជរដ្ឋាភិបាល និងប្រតិបត្តិករកាស៊ីណូ ក្នុងយុទ្ធនាការបោសម្អាត​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធបង្កើន​កិច្ចសហការអនុវត្ត​បទបញ្ជារបស់​រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ បន្ដចូលរួមជំរុញការអភិវឌ្ឍវិស័យល្បែង​ពាណិជ្ជកម្មនៅកម្ពុជា ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានផ្ដល់អនុសាសន៍ដល់ ប្រតិបត្តិករកាស៊ីណូ ត្រូវគោរពលក្ខខណ្ឌអាជ្ញាបណ្ណឱ្យបានតឹងរ៉ឹង សហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់ការលាងប្រាក់ និងធានាថា ទីតាំងអាជីវកម្មរបស់ខ្លួនមិនពាក់ព័ន្ធនឹងបទល្មើសហិរញ្ញវត្ថុ។
ក្នុងករណីរកឃើញថា កាស៊ីណូមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ នោះ គ.ល.ក. នឹងដកហូតអាជ្ញាបណ្ណ និងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងនោះឡើយ។

បន្ថែមពីនេះ សិក្ខាសាលាក៏បានផ្សព្វផ្សាយអំពីច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងល្បែង​ពាណិជ្ជកម្ម ការគ្រប់គ្រងសន្តិសុខនៅទីតាំងកាស៊ីណូ និងកាតព្វកិច្ចក្រោមច្បាប់ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ព្រមទាំងបើកវេទិកាឱ្យប្រតិបត្តិករកាស៊ីណូពិភាក្សា និងលើកឡើងពី​បញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ផងដែរ។




អត្ថបទបន្ទាប់


ហាមមិនស្ដាប់! អ៊ីរ៉ង់វាយប្រហារនាវាដឹកទំនិញមួយគ្រឿងនៅឈូងសមូទ្រពែក្ស! UN ស្លន់ស្លោសម្រេចផ្អាកការជម្លៀសក្រុមនាវិកនៅច្រកហ័រម៉ូសភ្លាមៗ

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នាវាដឹកទំនិញ ១គ្រឿងត្រូវបានយន្តហោះដ្រូនរបស់អ៊ីរ៉ង់វាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz ជាហេតុជំរុញឱ្យប្រតិបត្តិការ…

ក្រុមហ៊ុនធំមួយរបស់ចិន ស្វែងរកឱកាសបង្កើតរោងចក្រផលិតថ្នាំកសិកម្មក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុនថ្នាំកសិកម្មរបស់ប្រទេសចិន ដែលមានផលរបរ ប្រមាណ២ពាន់លាន ដុល្លារអាម៉េរិក កំពុងចាប់អារម្មណ៍ពីសក្ដានុពលនៃភូមិសាស្រ្តក្នុងខេត្តកំពង់ធំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ