វិស័យធនាគារ

ហេតុអ្វីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT គ្រោងបង្កើត Platform ថ្មី សម្រាប់ភ្ជាប់ជាមួយរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលទូទាំងពិភពលោក?


ហេតុអ្វីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT គ្រោងបង្កើត Platform ថ្មី សម្រាប់ភ្ជាប់ជាមួយរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលទូទាំងពិភពលោក?!! ប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT ដែលជាប្រព័ន្ធធនាគារសកលមួយ ដែលតភ្ជាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទូទាំងពិភពលោក គ្រោងបង្កើត Platform ថ្មីមួយនៅក្នុងរយៈពេល១ឆ្នាំ ឬ២ឆ្នាំខាងមុខ ដើម្បីតភ្ជាប់ជាមួយរូបិយប័ណ្ណឌីជីថលធនាគារកណ្ដាលទូទាំងពិភពលោក ហៅកាត់ CBDC ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។
វិស័យធនាគារ
ដោយ

ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT នៅក្នុងប្រព័ន្ធធនាគារទូទាំងពិភពលោក និងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះនវានុវត្តន៍ថ្មី ហើយគេរំពឹងថា Platform ថ្មីនេះ នឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ី នៃរូបិយប័ណ្ណឌីជីថលធនាគារកណ្ដាលទូទាំងពិភពលោក CBDC។

ធនាគារកណ្ដាលទូទាំងពិភពលោក បច្ចុប្បន្នមានរហូតដល់ទៅប្រមាណ៩០% កំពុងតែសិក្សាលទ្ធភាពប្រែក្លាយរូបិយប័ណ្ណជាតិរបស់ខ្លូន ទៅជារូបិយប័ណ្ណឌីជីថលធនាគារកណ្ដាលទូទាំងពិភពលោក ដើម្បីប្រកួតប្រជែងជាមួយរូបិយប័ណ្ណឌីជីថល Bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងៗទៀត ដែលកំពុងមានសន្ទុះកើនឡើងខ្លាំង ទោះបីជាធនាគារកណ្ដាលទាំងនោះ កំពុងប្រឈមនឹងភាពស្មុគស្មាញផ្នែកបច្ចេកទេសយ៉ាងណាក្ដី។

លោក និក ឃើរីហ្គែន (Nick Kerigan) ប្រធានផ្នែកនវានុវត្តន៍ថ្មី នៃប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT បានគូសបញ្ជាក់ថា ប្រព័ន្ធ SWIFT ដែលមានពាក្យពេញថា Society of Worldwide Interbank Financial Telecommunication ដែលមានន័យជាភាសាខ្មែរថា “បណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុនៃធនាគារទូទាំងពិភពលោក” បានធ្វើការសាកល្បងចុងក្រោយបំផុតរបស់ខ្លួនលើការបង្កើត Platform ថ្មីដែលចំណាយពេល៦ខែ និងមានការចូលរួមពីធនាគារកណ្ដាល ធនាគារពាណិជ្ជចំនួន៣៨ដែលជាកិច្ចសហការជាសកលដ៏ធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

គោលបំណងដ៏ចម្បងនៃការបង្កើត Platform នេះឡើង គឺដើម្បីកាត់បន្ថយលទ្ធភាពនៃការបែងចែកប្រព័ន្ធទូទាត់ដោយធានាបានថា រូបិយប័ណ្ណឌីជីថលធនាគារកណ្ដាលទូទាំងពិភពលោក របស់ប្រទេសផ្សេងៗអាចប្រើប្រាស់ជាមួយគ្នាបាន ទោះបីជារូបិយប័ណ្ណឌីជីថលធនាគារកណ្ដាលទាំងនោះត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាខុសគ្នាយ៉ាងណាក្ដី។

លោក និក ឃើរីហ្គែនប្រធានផ្នែកនវានុវត្តន៍ថ្មី នៃប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT បានគូសបញ្ជាក់ថា ប្រព័ន្ធ SWIFT បានគូសបញ្ជាក់ថា លទ្ធផលនៃការសាកល្បងបង្កើត Platform ថ្មីនេះ ត្រូវបានភាគីចូលរួមពាក់ព័ន្ធចាត់ទុកយ៉ាងទូលំទូលាយថា ជាជោគជ័យ ហើយបានទុកពេលឱ្យប្រព័ន្ធ SWIFT ធ្វើការបន្តឆ្ពោះទៅរកការបង្កើត Platform ថ្មីនេះ៕

None



អត្ថបទបន្ទាប់


រដ្ឋមួយនៅសហរដ្ឋអាម៉េរិកប្រឈមមុខនឹងការខាតបង់មួយថ្ងៃ១៥លានដុល្លារដោយសារតែឧបត្តិហេតុរំលំបាក់ស្ពានមួយកន្លែង

ឧបត្តិហេតុនាវាបុកបាក់ស្ពានមួយនៅទីក្រុងបាល់ទីម័រ (Baltimore) ក្នុងរដ្ឋមារីឡែន ត្រូវបានគេរាយការណ៍ថា អាចបង្កឲ្យទីក្រុងនេះប្រឈមមុខនឹងបញ្ហាខ…

កសិករស្ទើរទូទាំងពិភពលោកកំពុងជួបបញ្ហាថ្លៃដើមកើនខ្ពស់ និងបញ្ហាអាកាសធាតុ

បញ្ហាប្រឈមនានារាប់ចាប់តាំងពីថ្លៃដើមផលិតកើនខ្ពស់ បញ្ហាអាកាសធាតុ និងទីផ្សារ កំពុងបង្កជាក្តីបារម្ភដល់កសិករស្ទើរទូទាំងពិភពលោក រហូតធ្វើឱ្យកសិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ