វិស័យកសិកម្ម

កសិករស្ទើរទូទាំងពិភពលោកកំពុងជួបបញ្ហាថ្លៃដើមកើនខ្ពស់ និងបញ្ហាអាកាសធាតុ


បញ្ហាប្រឈមនានារាប់ចាប់តាំងពីថ្លៃដើមផលិតកើនខ្ពស់ បញ្ហាអាកាសធាតុ និងទីផ្សារ កំពុងបង្កជាក្តីបារម្ភដល់កសិករស្ទើរទូទាំងពិភពលោក រហូតធ្វើឱ្យកសិករនៅប្រទេសខ្លះបានផ្ទុះការតវ៉ា ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល។ ជាក់ស្តែងនៅក្នុងរយៈពេលជិត៣ខែដើមឆ្នាំ២០២៤នេះ កសិករបានផ្ទុះការតវ៉ានៅតាមប្រទេសជាច្រើនរាប់ចាប់តាំងពីឥណ្ឌា អ៊ីតាលី បារាំង និងប្រទេសមួយចំនួនទៀត។
វិស័យកសិកម្ម
ដោយ

កសិករមួយចំនួនក្នុងចំណោមកសិករសរុបប្រមាណ៥៧០លាននាក់ នៅទូទាំងពិភពលោកនៅតាមប្រទេសធំៗមួយចំនួនដូចជាឥណ្ឌា អ៊ីតាលី បារាំង និងប្រទេសនៅតំបន់អឺរ៉ុបមួយចំនួន បានផ្ទុះការតវ៉ាជាបន្តបន្ទាប់ ដោយសារពួកគេពិបាកក្នុងការតស៊ូនឹងសម្ពាធជាច្រើនរាប់ចាប់តាំងពីការផលិតរហូតដល់ទីផ្សារ។ ការតវ៉ានេះ គឺដើម្បីទាមទារសុំការជួយអន្តរាគមន៍ពីរដ្ឋាភិបាល បន្ទាប់ពីពួកគេជួបបញ្ហាការកើនឡើងថ្លៃដើមផលិត សម្ពាធពីអាកាសធាតុ និង បញ្ហានានាដែលកំពុងតែកើតឡើងថ្មីៗនៅលើពិភពលោក។

សារព័ត៌មានធំៗបានរាយការណ៍ថា ការតវ៉ាថ្មីៗ ដែលបានផ្ទុះឡើងតាំងពីដើមឆ្នាំមកដល់បច្ចុប្បន្ននេះ គឺកំពុងតែបន្ថែមភាពស្មុគស្មាញនៅប្រទេសមហាអំណាចជាច្រើននៅបស្ចិមប្រទេស និងនៅឥណ្ឌាដែលជាប្រទេសមានប្រជាពលរដ្ឋច្រើនជាងគេបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ កសិករនៅជុំវិញពិភពលោកកំពុងអំពាវនាវឱ្យរដ្ឋាភិបាលជួយផ្តល់ជំនួយបន្ថែមទៀត សម្រាប់គាំទ្រផលិតកម្ម និងការខិតខំរបស់ពួកគេ ដែលកំពុងតស៊ូដើម្បីរកដំណោះស្រាយ។

អ្នកវិភាគបានលើកឡើងថា បាតុកម្មដែលបានកើតឡើងដោយកសិករនៅអឺរ៉ុប និងនៅឥណ្ឌា អាចជាសម្ពាធបន្ថែមទៀតដល់ផលិតកម្មស្បៀងអាហារ ដែលកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះ ដោយសាររងការរំខានដោយគ្រោះធម្មជាតិ ជាពិសេសបាតុភូតអែលនីណូតែម្តង។

លោក ដេវិនឌ័រ សាម៉ា (លោក Devinder Sharma) អ្នកវិភាគគោលនយោបាយអាហារ និងពាណិជ្ជកម្មបាននិយាយថា កសិករនៅលើពិភពលោកកំពុងតែប្រឈមមុខនឹងបញ្ហាជាច្រើន។អ្នកជំនាញរូបនេះអះអាងថា ក្នុងចំណោមការងារនានា កសិករត្រូវបានគេចាត់ទុកនៅបាតតារាងនៃការងារ ខណៈដែលប្រាក់ចំណូលជាមធ្យមរបស់កសិករ គឺមានកម្រិតទាបណាស់។

មកទល់ពេលនេះគ្រាន់តែប្រទេសឥណ្ឌាមួយ កសិករដែលមានបញ្ហាហើយធ្វើអត្តឃាតមានរហូតដល់១១ពាន់នាក់ ដែលជាស្ថិតិមួយដ៏ខ្ពស់ ដោយសារតែពួកគេលង់នឹងបំណុល ពាក់ព័ន្ធនឹងការខាតបង់នៃវិស័យកសិកកម្ម ក្រោមសម្ពាធនៃការប្រែប្រួលអាកាសធាតុ និងមហន្តរាយធម្មជាតិ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT គ្រោងបង្កើត Platform ថ្មី សម្រាប់ភ្ជាប់ជាមួយរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលទូទាំងពិភពលោក?

ព័ត៌មាន
ហេតុអ្វីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT គ្រោងបង្កើត Platform ថ្មី សម្រាប់ភ្ជាប់ជាមួយរូបិយប័ណ្ណឌីជីថលរបស់ធនាគារកណ្ដាលទូទាំងពិភពលោក?!!…

ធនាគារអភិវឌ្ឍន៍ថ្មីមួយ របស់ក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើន ប្រ៊ីក គ្រោងនឹងផ្តល់ប្រាក់កម្ចី៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៤

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍ថ្មីមួយ (NDB) របស់ក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនហៅកាត់ថា ប្រ៊ីក (BRICS) មានគោលបំណងផ្តល់ប្រាក់កម្ចីប្រមាណ៥ ពាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ