ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់

ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ មិនទាន់មានផែនការច្បាស់លាស់សម្រាប់ការសាងសង់រោងចក្រនៅអឺរ៉ុបនោះទេ


ប្រធានក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ លោក ម៉ាក លាវ (Mark Liu) បាននិយាយកាលពីថ្ងៃពុធថា នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC មិនមានផែនការច្បាស់លាស់សម្រាប់ការសាងសង់រោងចក្រនៅក្នុងទ្វីបអឺរ៉ុបនោះទេ ដោយសារអតិថិជននៅក្នុងតំបន់នោះមានតិចជាងតំបន់ផ្សេងទៀតបើធៀបនឹងក្នុងទីផ្សារសកលលោកទាំងមូល។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ មិនទាន់មានផែនការច្បាស់លាស់សម្រាប់ការសាងសង់រោងចក្រនៅអឺរ៉ុបនោះទេ

លោក Mark Liu បានបើកកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំក្នុងក្រុមហ៊ុន ផលិតបន្ទះឈីបតៃវ៉ាន់ដ៏ធំជាងគេរបស់ពិភពលោកថា ក្រុមហ៊ុនកំពុងវាយតម្លៃផែនការពង្រីករោងចក្រនៅក្នុងតំបន់ផ្សេងៗ ដោយផ្អែកលើតំបន់ដែលមានតម្រូវការធំរបស់អតិថិជន។

សហភាពអឺរ៉ុបកន្លងមកបានទទូចឱ្យកោះតៃវ៉ាន់ ដែលមានក្រុមហ៊ុនផលិតគ្រឿងបន្ទះឈីបដ៏សំខាន់មួយឱ្យសាងសង់រោងចក្រនៅក្នុងប្លុករបស់ខ្លួន ខណៈមន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ទះឈីបនេះរួចហើយ កាលពីពេលថ្មីៗនេះ។

ទន្ទឹមនឹងនោះ កាលពីខែកុម្ភៈ សហភាពអឺរ៉ុបបានបង្ហាញពីច្បាប់នៃការផលិតបន្ទះឈីបរបស់អឺរ៉ុប ដោយប្លុកនេះលើកឡើងថា តៃវ៉ាន់ជាដៃគូមួយក្នុងចំណោម ដៃគូដែលមានគំនិតដូចគ្នា ដែលអឺរ៉ុបចង់ធ្វើការជាមួយ។

ទោះយ៉ាងណា លោក Mark Liu បានអះអាងថា ចំពោះផែនការនៃការបង្កើតរោងចក្រផលិតបន្ទះឈីបតៃវ៉ាន់នៅតំបន់អឺរ៉ុបនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ដោយសារតម្រូវការទីផ្សារក្នុងតំបន់នេះ គឺនៅមានកម្រិតនៅឡើងបើធៀបនឹងតំបន់ផ្សេងទៀតនៅលើទីផ្សារពិភពលោក។

គួរកត់សម្គាល់ថា ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ (TSMC) ដែលជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់អាស៊ី កំពុងចំណាយប្រាក់ ១២ ពាន់លានដុល្លារលើការបង្កើតរោងចក្រផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក ហើយកំពុងសាងសង់រោងចក្រជាមួយក្រុមហ៊ុន Sony Group នៅក្នុងប្រទេសជប៉ុន ខណៈដែលក្រុមហ៊ុន និង រដ្ឋាភិបាលនានាព្យាយាមដោះស្រាយការខ្វះខាតបន្ទះឈីបទូទាំងពិភពលោកដែលកំពុងជួបប្រទះ ដែលវាបង្កប៉ះពាល់ដល់ឧស្សាហកម្មរថយន្តយ៉ាងធ្ងន់ធ្ងរ។

ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ បាននិយាយកាលពីខែមេសាថា ខ្លួនរំពឹងថា សមត្ថភាពនៃការផលិតបន្ទះឈីបរបស់ខ្លួននឹងនៅតែរឹងមាំខ្លាំងនៅឆ្នាំនេះ ចំពេលមានវិបត្តិជាសកលដែលបានរក្សាការបញ្ជាទិញពេញលេញ ហើយបានអនុញ្ញាតឱ្យក្រុមហ៊ុនផលិតបន្ទះឈីបមួយនេះទទួលបានប្រាក់ចំណេញខ្ពស់។ ក្នុងនោះ លោក Mark Liu បានគូសបញ្ចាក់ថា ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ នៅតែមានការផលិតពេញលេញនៅឆ្នាំនេះ ហើយអតិផរណាពិភពលោកខ្ពស់នាពេលបច្ចុប្បន្ននេះ មិនមានផលប៉ះពាល់ដោយផ្ទាល់ទៅលើឧស្សាហកម្មបន្ទះឈីបនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប៉ាគីស្ថានបន្ថយម៉ោងធ្វើការពី៦ថ្ងៃមក៥ថ្ងៃក្នុង១សប្ដាហ៍ ចំពេលប្រទេសប្រឈមមុខនឹងវិបត្តិថាមពលធ្ងន់ធ្ងរ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសប៉ាគីស្ថានមានបាននិយាយថា ប្រទេសខ្លួននឹងកាត់បន្ថយថ្ងៃធ្វើការពីប្រាំមួយថ្ងៃ មកត្រឹមប្រាំថ្ងៃក្នុងមួយសប្តាហ៍វិញ …

អតីតមន្ត្រីជាន់ខ្ពស់វៀតណាម៣រូប ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធរឿងអាស្រូវពុករលួយទិញលក់ប្រដាប់តេស្ដកូវីដ-១៩

ព័ត៌មាន
ក្រោយទើបត្រូវបានដកចេញពីសមាជិក បក្សកុម្មុយនិស្ដវៀតណាម និងបញ្ចប់មុខតំណែងបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ឃើញថា អតីតមន្ត្រីជាន់ខ្ពស់របស់វៀតណាមចំន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ