ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាទូទាត់ KHQR ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា


ធនាគារជាតិនៃកម្ពុជា សហការជាមួយ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាទូទាត់ KHQR Code ដែលជាសមិទ្ធិផលថ្មីមួយទៀតរបស់ធនាគារជាតិនៃកម្ពុជា បន្ថែមលើប្រព័ន្ធ«បាគង»។
លោកជំទាវ ជា សិរី ឧបការីទេសាភិបាលនៃធនាគារជាតិកម្ពុជា រូបភាព៖ ធនាគារជាតិកម្ពុជា

មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ថា ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​សេវា​ទូទាត់ KHQR នេះ នឹង​ចូលរួម​ចំណែក​ជំរុញ​នវានុវត្តន៍ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើ​ការ​ប្រើប្រាស់​សេវា​ធនាគារ​និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ជំនឿ​ទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និង​បរិ​យា​បន្ន ដើម្បី​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌី​ជី​ថ​ល​។

ថ្លែង​នា​ឱកាស​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សេវា​ទូទាត់ KHQR នា​ថ្ងៃ​ទី​៤ ខែ​ក្ក​ដា ឆ្នាំ​២០២២ លោក​ជំទាវ ជា សិរី ឧបការី​ទេសាភិបាល​នៃ​ធនាគារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វឌ្ឍនភាព​ធនាគារជាតិ​នៃ​កម្ពុជា មានការ​ទទួលខុសត្រូវ​ដែល​កំណត់​ដោយ​ច្បាប់​ក្នុង​ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ បាន​បន្ត​អភិវឌ្ឍ​និង​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​តាម​ដំណាក់កាល រួម​មាន ប្រព័ន្ធ​ផាត់ទាត់​ជាតិ ប្រព័ន្ធ​សេវា​ទូទាត់​រហ័ស ប្រព័ន្ធ​ធនាគារ​អន​ឡាញ ប្រព័ន្ធ​ខេ​ម​បូ​ឌា​ន​ស៊ែ​ស្ទិ​ច ប្រព័ន្ធ​រឺ​ដែល​ផេ និង​ប្រព័ន្ធ​បាគង ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេ​ន និង​ជា​ប្រព័ន្ធ​ទូទាត់​កន្លោង អភិវឌ្ឍ​ឡើង​ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​ឆ្លង​គ្រឹះស្ថាន បង្កើន​ប្រសិទ្ធភាព​ក្នុង​ប្រព័ន្ធ​ទូទាត់ សម្រួល​ប្រតិបត្តិការ​ជា​ប្រាក់​រៀល និង​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​។

លោក​ជំទាវ ជា សេរី បង្ហាញ​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា ការ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ KHQR នា​ពេល​នេះ នឹង​ចូលរួម​ចំណែក​ជំរុញ​នវានុវត្តន៍ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​លើ​ការ​ប្រើប្រាស់​សេវា​ធនាគារ​និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ជំនឿ​ទុកចិត្ត សុវត្ថិភាព ប្រសិទ្ធិ​ភាព ស្ថិរភាព និង​បរិ​យា​បន្ន ដើម្បី​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឌី​ជី​ថ​ល​។

ទោះបីជា ការ​ទូទាត់​តាម QR Code បាន​រួមចំណែក​គាំទ្រ និង​ផ្ដល់​ភាព​ងាយស្រួល​យ៉ាងច្រើន ក៏​ប៉ុន្តែ លោក​ជំទាវ ជា សិរី ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ទូទាត់​ឌី​ជី​ថ​ល ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទាមទារ​ឱ្យ​មានការ​យកចិត្តទុកដាក់ ក្នុង​ការ​គ្រប់គ្រង​និង​ដោះស្រាយ​បន្ថែម​ទៀត​ពី​អាជ្ញាធរ​និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​ស្ថិរភាព​។ យ៉ាងណាមិញ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នៅ​ឆ្នាំ​២០២០ ធនាគារជាតិ​នៃ​កម្ពុជា​សហការ​ជាមួយ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​បាន​រៀបចំ និង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រកាស​ស្តី​ពី ការ​ដាក់​ឱ្យ​ប្រើប្រាស់​គំរូ​បរិ​ច្ឆេ​នភា​ព​បច្ចេកទេស KHQR Code នេះ​។ បើ​តាម​លោក​ជំទាវ ជា សិរី គិត​ចាប់ពី​ថ្ងៃ​ចេញ​ប្រកាស​រហូត​មក​ដល់ បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ចំនួន ៣៧ បាន​ចូលរួម​អភិវឌ្ឍ​មុខងារ KHQR ក្នុង​នោះ ២៩​គ្រឹះស្ថាន បាន​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ប្រកបដោយ​ជោគជ័យ នៅ​តាម​ហាង​លក់ទំនិញ​របស់​ពាណិជ្ជករ​ប្រមាណ ២៣​ម៉ឺន​ទីតាំង ទូ​ទាំង​ប្រទេស​៕




អត្ថបទបន្ទាប់


ស្រីលង្កាមានអតិផរណាកើនដល់ជាង ៥០% ស្របពេលសេដ្ឋកិច្ចកំពុងដួលរលំ

ព័ត៌មាន
ទិន្នន័យផ្លូវការបានបង្ហាញនាពេលចុងក្រោយថ្មីនេះ បានឲ្យដឹងថា អតិផរណារបស់ប្រទេសស្រីលង្កា ដែលកំពុងមានសេដ្ឋកិច្ចដួលរលំទៅហើយនោះ បានឈានដល់កំណត់…

ក្រសួងពាណិជ្ជកម្មរំពឹងចំណូលពាណិជ្ជកម្មតាមអនឡាញកើនដល់ជិត២ពាន់លានដុល្លារនៅឆ្នាំ២០២៥

ព័ត៌មាន
ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅប៉ុន្មានចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេលកម្ពុជាទទួលរងនូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ