ឧស្សាហកម្មបន្ទះឈីប

វិបត្តិថាមពលរបស់តៃវ៉ាន់ អាចចោលស្រមោលមិនល្អទៅលើឧស្សាហកម្មបន្ទះឈីបនៅលើពិភពលោក


តៃវ៉ាន់ ដែលជាមហាអំណាចខាងបន្ទះឈីបដ៏ធំមួយនៅលើពិភពលោក កំពុងប្រឈមនឹងវិបត្តិថាមពល ដែលអាចបង្កបញ្ហាដល់អ្នកផលិតបន្ទះឈីប ព្រោះការផលិតបន្ទះឈីបត្រូវការថាមពល និងអគ្គិសនីជាច្រើន ខណៈដែលតៃវ៉ាន់ កំពុងខំប្រឹងតស៊ូបំពេញតម្រូវការថាមពលរបស់កោះនេះយ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
ឧស្សាហកម្មបន្ទះឈីប
ដោយ

លោក ឆិន ចុងស៊ុន (Chen Jong-Shun) ជំនួយការអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Chung-Hua សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ចបានប្រាប់ CNBC ថា ការព្រួយបារម្ភអំពីកង្វះថាមពល និងការថយចុះគុណភាព និងភាពជឿជាក់លើថាមពលអាចបង្កឱ្យមានហានិភ័យដល់ប្រតិបត្តិការសម្រាប់ឧស្សាហកម្មបន្ទះឈីបរបស់កោះតៃវ៉ាន់។

ថ្មីៗនេះ តំបន់នៅភាគខាងជើងដែនកោះតៃវ៉ាន់ បានរងគ្រោះដោយសារការខ្វះអគ្គិសនីប្រើប្រាស់៣ថ្ងៃ។

កាលពីឆ្នាំ២០២២ វិញ មានករណីដាច់ចរន្តអគ្គិសនី ចំនួន៣១៣លើក ដោយក្នុងនោះមានការដាច់ចរន្តអគ្គិសនីដ៏ធំមួយបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាង៥លានគ្រួសារ ខណៈដែលការដាច់ចរន្តអគ្គិសនីដ៏ធំមួយទៀតក្នុងឆ្នាំ២០១៧ បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជិត៧លានគ្រួសារ។

លោក ចូសេហ្វ វ៉េបស្ទឺ (Joseph Webster) មន្ត្រីជាន់ខ្ពស់នៅមជ្ឈមណ្ឌលថាមពលសកលរបស់ក្រុមប្រឹក្សាអាត្លង់ទិក បាននិយាយថា តៃវ៉ាន់មានទាំងបញ្ហាថាមពល និងបញ្ហានៃការដាច់ចរន្តអគ្គិសនី។ លោកជឿជាក់ថា ប្រសិនបើតៃវ៉ាន់ត្រូវបានបង្ខំឱ្យចែករបបចរន្តអគ្គិសនីកាន់តែញឹកញាប់ជាងមុនក្នុងពេលអនាគតដោយសារការផ្គត់ផ្គង់នៅមានកម្រិតនោះ ក្រុមហ៊ុនផលិតបន្ទះឈីបនឹងរងទុក្ខជាក់ជាមិនខាន។ ដូច្នេះហើយការរំខានថាមពលណាមួយនៅលើកោះតៃវ៉ាន់នឹងចោលរូបភាពមិនល្អទៅលើឧស្សាហកម្មបន្ទះឈីប ដែលវាអាចធ្វើឱ្យធ្លាក់ចុះនូវទិន្នផលបន្ទះឈីប និងបង្កើនតម្លៃនៅលើពិភពលោកផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ហេតុអ្វីពលរដ្ឋមួយចំនួនប្រតិកម្មក្នុងន័យអវិជ្ជមាន ពេលកម្ពុជាប្រកាសពីការទទួលបានគម្រោងវិនិយោគថ្មីៗ?

នៅរយៈពេល៩ខែក្នុងអាណត្តិថ្មីនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មជាង១៤០គម្រោងជាមួយទុនវិនិយោគប្រមាណជាង២ពាន់៧រយលានដុ…

មហាយក្សចិន ស្ទើរតែផ្ដាច់មុខលើការចម្រាញ់រ៉ែកម្រសំខាន់ៗ ដែលនេះជាកត្តាចម្បងធ្វើឱ្យជម្លោះពាណិជ្ជកម្មរវាងចិន និងអាម៉េរិក កាន់តែឡើងកម្ដៅ

ធនាគារដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក JPMorgan បាននិយាយកាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា ថា មហាយក្សចិន ស្ទើរតែផ្តាច់មុខទៅហើយលើការចម្រាញ់រ៉ែកម្រជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ