ចិនបញ្ជូនយន្តហោះចូលដែនអាកាសកោះតៃវ៉ាន់ជាថ្មី

ក្នុងថ្ងៃតែមួយរុស្ស៊ីវាយអ៊ុយក្រែន ចិនបញ្ជូនយន្តហោះចម្បាំងចូលដែនអាកាសកោះតៃវ៉ាន់


ថ្ងៃព្រហស្បតិ៍ទី២៤កុម្ភៈឆ្នាំ២០២២ អាចត្រូវបានគេកត់ត្រាទុកជាថ្ងៃដ៏អាប់អ៊ួរ នៃប្រវត្តិសាស្រ្តមនុស្សជាតិសម័យទំនើប គ្រាដែលមហាអំណាចយោធាលំដាប់ទី២ពិភពលោក រុស្ស៊ី បានលើកទ័ពចូលវាយប្រហារអ៊ុយក្រែន បង្កការស្លាប់និងរបួស និងការខូចខាតជាច្រើន។ អាកាសតៃវ៉ាន់។ នេះបើតាមសេចក្តីរាយការណ៍ពីអា
ចិនបញ្ជូនយន្តហោះចូលដែនអាកាសកោះតៃវ៉ាន់ជាថ្មី
ដោយ

ភ្លើងសង្គ្រាមនេះ ក៏បានជះកំដៅដល់កោះតៃវ៉ាន់ឲ្យព្រួយបារម្ភថា ចិនអាចឆ្លៀតឱកាសវាយប្រហារខ្លួនដូចគ្នា។ ជាក់ស្តែង នៅក្នុងថ្ងៃតែមួយ ដែលរុស្សីវាយអ៊ុយក្រែន ទីក្រុងប៉េកាំងបានបន្តដាក់សម្ពាធលើកោះតៃវ៉ាន់ ដោយបានបញ្ចូនយន្តហោះចម្បាំង ៩គ្រឿងហោះចូលដែនអាកាសតៃវ៉ាន់។ នេះបើតាមសេចក្តីរាយការណ៍ពីអាជ្ញាធរ​កោះតៃវ៉ាន់។

កោះតៃវ៉ាន់បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី២៤កុម្ភៈថា កងកម្លាំងទ័ពអាកាសរបស់ខ្លួន បានព្រមានតាមវិទ្យុទាក់ទង​ទៅកាន់យន្តហោះចិន​ចំនួន៩គ្រឿង​ឲ្យចាកចេញជាបន្ទាន់ ក្រោយពីបានហោះចូលក្នុងតំបន់ការពារដែន​អាកាសរបស់តៃវ៉ាន់ នៅចំថ្ងៃតែមួយ​ដែលរុស្ស៊ីបានឈ្លានពាន​អ៊ុយក្រែន។

បើតាមព័ត៌មាន​ដដែលពីភាគីតៃវ៉ាន់ សកម្មភាពចុងក្រោយនេះ ត្រូវបានចិនប្រើប្រាស់យន្តហោះចម្បាំងប្រភេទ J-16 ប្រាំបីគ្រឿង និងយន្តហោះឈ្លបយកការណ៍ប្រភេទ Y-8 មួយគ្រឿង ហោះពីលើតំបន់មួយភាគឦសាននៃប្រជុំកោះ Pratas ដែលគ្រប់គ្រងដោយតៃវ៉ាន់។

ជាការឆ្លើយតប តៃវ៉ាន់បានបញ្ចូនយន្តហោះចម្បាំងហោះឡើងទៅព្រមានយន្តហោះចិនឲ្យចាកចេញពីដែនអាកាសខ្លួន ខណៈមីស៊ីលការពារដែនអាកាសត្រូវបានគេដាក់ពង្រាយផងដែរ។  

គួរជម្រាបថា នេះ​មិនមែន​ជា​លើកទីមួយ​នោះ​ទេ ដែលកោះ​តៃវ៉ាន់​​ក្នុង​ពេល​ជិតពីរ​ឆ្នាំ​មកនេះ តែង​រាយការណ៍​ពី​សកម្មភាព​របស់​យន្តហោះ​ចម្បាំង​ចិន រំលោភ​មក​លើ​​ដែនអាកាស​របស់​ខ្លួន ដែល​ភាគច្រើន​​កើត​ឡើងជា​ញឹកញាប់​នៅ​ភាគ​និរតី​នៃដែនកោះ។

យ៉ាងណាមិញ ការហោះរំលោភជាថ្មីនេះ ធ្វើឡើងស្របពេលដែលវិបត្តិនៅអ៊ុយក្រែន​កំពុងតែធ្លាក់ដុនដាបទៅៗ ពោលគឺកំពុងស្ថិតក្នុងភ្លើងសង្រ្គាមតែម្តង។ ប្រមុខដឹកនាំ​កោះតៃវ៉ាន់ លោកស្រីសៃ អ៊ីងវិន ចាត់ទុកវិបត្តិ​នៅអ៊ុយក្រែនជាបញ្ហាសំខាន់មួយ ដែលតៃវ៉ាន់កំពុងតានដានយ៉ាងយកចិត្តទុកដាក់។ តានដានខ្លាំងក៏​ដោយសារតែតៃវ៉ាន់​បារម្ភ​ថា អាចត្រីងៀតឆ្លៀតពង ពោលគឺចិនអាចឆ្លៀតវាយតៃវ៉ាន់ ពេលលោកខាងលិចជាប់ដៃក្នុងបញ្ហានៅអឺរ៉ុបខាងកើត។ ប៉ុន្តែទីក្រុងប៉េកាំង​បានចេញមុខមក​បដិសេធការយកតៃវ៉ាន់ទៅប្រដូចនឹងស្ថានភាពអ៊ុយក្រែន ហើយនៅតែបញ្ជាក់ដដែលជា​ដដែលថា តៃវ៉ាន់តែងតែជាផ្នែកមួយ​របស់ខ្លួន ស្របតាមច្បាប់ និង​ប្រវត្តិសាស្ត្រ។

នៅចំពោះមុខដំណើរវិវត្ត​នៃស្ថានការណ៍​នៅអ៊ុយក្រែន កោះតៃវ៉ាន់​នៅថ្ងៃសុក្រនេះ​​ប្រកាសថា នឹងចូលរួម​ជាមួយបណ្តាប្រទេស​ប្រជាធិបតេយ្យ ដើម្បីដាក់ទណ្ឌកម្មរុស្ស៉ីផងដែរ។​ នេះបើតាមការចុះផ្សាយពីរ៉យទ័រ។ ថ្នាក់ដឹកនាំជាន់ខ្ពស់​របស់កោះតៃវ៉ាន់ លោក ស៊ូ ត្សេងចាង (Su Tseng-chang) បានថ្លែងនៅថ្ងៃសុក្រនេះថា កោះនេះ​នឹងចូលរួមជាមួយ បណ្តាប្រទេសប្រជាធិបតេយ្យផ្សេងៗទៀត ដើម្បីដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ឆ្លើយតបនឹង​ការឈ្លានពាន​ប្រទេសអ៊ុយក្រែន។ យ៉ាងណាក៏ដោយ គេមិនទាន់បានបញ្ជាក់អំពីប្រភេទទណ្ឌកម្ម ដែលតៃវ៉ាន់អាចដាក់លើរុស្ស៊ី និងសម្ព័ន្ធមិត្តណាខ្លះដែលដែនកោះមួយនេះ នឹងចូលរួមជាមួយលើបញ្ហានេះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មនុស្សរាប់ពាន់នាក់នៅទីក្រុងធំៗ រួមទាំងទីក្រុងម៉ូស្គូ បានចេញមកតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន

ព័ត៌មាន
បន្ទាប់ពីលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន បានប្រកាសចាប់ផ្ដើមប្រតិបត្តិការយោធាពិសេសទៅលើអ៊ុយក្រែនកាលពីម្សិលមិញនេះ គេឃើញថានៅតាមផ្លូវនៃទីក្រ…

មហាអំណាចឥណ្ឌា និងចិនកំពុងដើរផ្លូវកណ្ដាល មិនលូកដៃជ្រៅទៅក្នុងសង្គ្រាមនៅអ៊ុយក្រែនឡើយ

ព័ត៌មាន
នៅពេលដែលរុស្ស៊ី និងលោកខាងលិចប្រឈមមុខដាក់គ្នាលើអ៊ុយក្រែន ដែលវាប្រហែលជាវិបត្តិដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ