តៃវ៉ាន់បញ្ជាឲ្យយន្ដហោះខ្លួនហោះព្រមានយន្ដហោះចិន៣០គ្រឿង

តៃវ៉ាន់បញ្ជាឲ្យយន្ដហោះខ្លួនហោះព្រមានយន្ដហោះចិន៣០គ្រឿង ដែលបើកចូលដែនអាកាសតៃវ៉ាន់


កោះតៃវ៉ាន់បានរាយការណ៍នៅថ្ងៃទី៣០ឧសភាថា ប្រទេសចិនបានរំលោភបំពានដែនអធិបតេយ្យរបស់ខ្លួនជាថ្មីម្តងទៀតគិតចាប់តាំងពីខែមករាមក ដោយក្រុងតៃប៉ិបានបញ្ជាក់ថា កងយោធារបស់របស់ខ្លួនបានចាប់សញ្ញាដឹង និងតាមប្រដញយន្តហោះរបស់ប្រទេសចិនចំនួន ៣០ គ្រឿង ដែលបានហោះចូលក្នុងដែនអាកាសរបស់កោះតៃវ៉ាន់ ដែលបង្កជាភាពតានតឹងថ្មីកាន់តែខ្លាំងឡើង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តៃវ៉ាន់បញ្ជាឲ្យយន្ដហោះខ្លួនហោះព្រមានយន្ដហោះចិន៣០គ្រឿង ដែលបើកចូលដែនអាកាសតៃវ៉ាន់

ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ កោះ​តៃវ៉ាន់ ដែល​ចិន​អះអាង​ថា​ជា​ទឹកដី​របស់​ខ្លួន​នោះ បាន​ថ្កោលទោស​ម្តង​ហើយ​ម្តងទៀត​ទៅ​លើ​កងទ័ពអាកាស​របស់​ប្រទេស​ចិន ដែល​តែង​ហោះ​ចូល​ក្នុង​ដែនអាកាស​របស់​ខ្លួន​ជា​រឿយ​ៗ នៅ​ភាគ​និរតី​នៃ​ដែនអាកាស​ដែល​តៃវ៉ាន់​ការពារ (ADIZ) និង​នៅ​ជិត​កោះ ប្រា​តាស (Pratas) ដែល​គ្រប់គ្រង​ដោយ​កោះ​តៃវ៉ាន់​ផង​ដែរ​។

មួយវិញទៀត តៃវ៉ាន់​ហៅ​សកម្មភាព​យោធា​របស់​ចិន​នេះ​ថា ជា​ការ​រៀបចំ​ឡើង ដើម្បី​បំបាក់កម្លាំង​របស់​តៃវ៉ាន់​ដោយ​ធ្វើ​ឲ្យ​យោធា​តៃវ៉ាន់​ញញើត​នឹង​ឧត្តមភាព​នៃ​យោធា​ចិន ហើយ​ក៏​ដើម្បី​សាកល្បង​ការ​ឆ្លើយ​តប​របស់​តៃវ៉ាន់​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប អា​ជ្ញ​ធរ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា ខ្លួន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ហោះ​ព្រមាន​យន្តហោះ​ចិន​ទាំង​ទាំង​៣០​គ្រឿង​ដែល​បាន​ហោះ​ចូល​មក​ដែនអាកាស​របស់​ខ្លួន ឲ្យ​ចាក​ចេញពី​ដែនអាកាស​នោះ​ផង​ដែរ និង​ក៏​បាន​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល ដើម្បី​ត្រួតពិនិត្យ​យន្ដហោះ​ទាំងនោះ​ថែម​ទៀត​ផង​។

គួរ​ជម្រាប​ថា បើ​តាម​ការ​អះអាង​របស់​ទីក្រុង​តៃប៉ិ មាន​យន្តហោះ​របស់​ចិន​ចំនួន ៣៩ គ្រឿង ដែល​បាន​ហោះ​លើ​ដែនអាកាស​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី ២៣ ខែមករា​កន្លង​ទៅ​។ ទោះជា​យ៉ាងនេះ​ក្តី ប្រទេស​ចិន​មិន​ទាន់​មានការ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​តៃវ៉ាន់​ថ្មី​នេះ​ទេ ប៉ុន្តែ​កន្លង​មក​ចិន​បាន​និយាយ​ថា ទ​ង្វើ​របស់​ខ្លួន​គឺ ជា​ការ​ធ្វើ​សមយុទ្ធ​ដែល​មាន​គោលបំណង​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ យោធា​របស់​ប្រទេស​ចិន​បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា ខ្លួន​នឹង​រៀប​បាន​ធ្វើ​សមយុទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់ ដែល​វា​ជា "​ការ​ព្រមាន​ដ៏​បើកចំហ​" មួយ​របស់​ទីក្រុង​ប៉េ​កាំ​ង ដើម្បី​ប្រឆាំង​នឹង​ការ​ឃុបឃិត​គ្នា របស់​តៃវ៉ាន់​ជាមួយ​សហរដ្ឋអាមេរិក​។

ការណ៍​នេះ​កើតឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​នៅ​តំបន់​អាស៊ី​កាលពី​ស​ប្តា​ហ៍​មុន ហើយ​លោក​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ផ្លាស់​ប្តូរ​គោលនយោបាយ​ការ​បរ​ទស​អា​មេ​រិ​ក​ជុំរិញ​យុទ្ធសាស្ត្រ​លើ​កោះ​តៃវ៉ាន់​ដោយ​និយាយ​ថា សហរដ្ឋអាមេរិក​នឹង​ជួយ​ជា​ផ្នែក​យោធា​ប្រសិនបើ​ប្រទេស​ចិន​ហ៊ាន​វាយប្រហារ​កោះ​តៃវ៉ាន់​មែន​នោះ​។

ទ​ន្នឹម​នឹង​នេះ​ដែរ មេដឹកនាំ​តៃវ៉ាន់​លោកស្រី សៃ អ៊ី​ង​វេន (Tsai Ing-wen) បាន​និយាយ​កាលពី​ថ្ងៃ​ទី​៣១​ឧសភា​ថា សហរដ្ឋអាមេរិក​កំពុង​រៀបចំ​ផែនការ​លើ "​កិច្ច​សហប្រតិបត្តិការ​មួយ​" រវាង​កងទ័ព​អា​មេ​រិ​ក និង​យោធា​តៃវ៉ាន់ ដើម្បី​ធ្វើ​ឱ្យ​ទំនាក់ទំនង​សន្តិសុខ​កាន់តែ​ស៊ីជម្រៅ ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ត្អូញត្អែរ​ថា ជា​ការ​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ពី​ប្រទេស​ចិន​។

គួរ​បន្ថែម​ថា នៅ​ក្នុង​ជំនួប​រវាង​លោកស្រី និង​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក ថា​មមី ដាក​ខ៍​វ៉​ថ (Tammy Duckworth) នៅ​ទីក្រុង​តៃប៉ិ​ក​ថ្មី​ៗ​នេះ លោកស្រី សៃ អ៊ី​ង​វេន បាន​និយាយ​ថា វា​ជា​សេណា​រី​យ៉ូ​ដ៏​ល្អ​មួយ​ដែល​ក្រសួងការពារជាតិ​សហរដ្ឋអាមេរិក​កំពុង​រៀបចំ​ផែនការ​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​កង​យោធា​អា​មេ​រិ​ក និង​កងកម្លាំង​ការពារ​ជាតិ​របស់​តៃវ៉ាន់​"​។

ទោ​បី​ជា​បែប​នេះ​ក្តី លោកស្រី សៃ អ៊ី​ង​វេន មិន​បាន​ប្រាប់​លម្អិត​អំពី​រឿង​នេះ​ទេ ដោយ​គ្រាន់តែ​សង្កត់ធ្ងន់​ថា នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ លោកស្រី​សង្ឃឹមថា​តៃវ៉ាន់ និង​សហរដ្ឋអាមេរិក​នឹង​នៅ​ធ្វើការ​រួម​គ្នា​ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​តំបន់ ក៏​ដូច​ជា​ភាព​ជា​ដៃគូ​ផ្នែក​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​»​។

អត្ថបទ​៖ ហ៊ុន គន្ធ​ថៃ

None



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញកសិកម្មបង្ហាញក្ដីបារម្ភកាន់តែខ្លាំង ខណៈតម្លៃជី-ថ្នាំកសិកម្មកើនឡើងកាន់តែខ្ពស់ ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

ក្រុមអ្នកជំនាញកសិកម្មបង្ហាញក្ដីបារម្ភកាន់តែខ្លាំង ខណៈតម្លៃជី-ថ្នាំកសិកម្មកើនឡើងកាន់តែខ្ពស់ ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន។ តាំងពីមានវិបត្តិកូវ…

ក្រុមស្ថាប័នអ្នកវិភាគធំៗទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចចិនឆ្នាំនេះ ក្រោយមើលឃើញពីឥទ្ធិពលរបស់កូវីដ១៩រាតត្បាត

ក្រុមអ្នកវិភាគមកពីវិស័យឯកជនជាច្រើនបានបន្ទាបការព្យាកររបស់ពួកគេសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងឆ្នាំនេះ ក្រោយបានមើលឃើញពីការឆ្លងរា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ