ក្រុមស្ថាប័នអ្នកវិភាគធំៗទម្លាក់កំណើនសេដ្ឋកិច្ចចិន!

ក្រុមស្ថាប័នអ្នកវិភាគធំៗទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចចិនឆ្នាំនេះ ក្រោយមើលឃើញពីឥទ្ធិពលរបស់កូវីដ១៩រាតត្បាត


ក្រុមអ្នកវិភាគមកពីវិស័យឯកជនជាច្រើនបានបន្ទាបការព្យាកររបស់ពួកគេសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងឆ្នាំនេះ ក្រោយបានមើលឃើញពីការឆ្លងរាតត្បាតកូវីដ១៩ គួបផ្សំនឹងវិធានការឆ្លើយតប ដូចជាការបិទខ្ទប់ទីក្រុងស៊ាងហៃ និងទីក្រុងជាច្រើនផ្សេងទៀត ក្រោមគោលនយោបាយគ្មាកូវីដរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ក្រុមស្ថាប័នអ្នកវិភាគធំៗទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចចិនឆ្នាំនេះ ក្រោយមើលឃើញពីឥទ្ធិពលរបស់កូវីដ១៩រាតត្បាត

តួយ៉ាង ស្ថាប័ន​ជំនាញ​ស្រាវជ្រាវ និង​វ័យ​ត​ម្ល​សេដ្ឋកិច្ច​ធំ​ៗ បាន​ធ្វើការ​បន្ថយ​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ចិន​នៅ​ឆ្នាំ​២០២២​នេះ មក​នៅ​ត្រឹម​ចន្លោះ​ពី ៣% ទៅ​៤% ប៉ុណ្ណោះ ខណៈ​ដែល​ការ​ព្យាករ​ផ្លូវការ​កាលពីមុន​ធ្លាប់​រំពឹង​មាន​កំណើន​៥,៥%​។ នេះ​បើ​តាម​ការ​ការ​ចេញផ្សាយ​មួយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei​។

គេ​នៅ​ចាំ​បាន​ថា កាលពី​ខែមេសា មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​កាត់​បន្ថយ​ការ​ព្យា​ការណ៍​របស់​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ចិន​ដែល​ធ្លាប់​មាន​ក្នុង​រង្វង់​៤,៤% មក​នៅ​ត្រឹម​៤%​វិញ​។

បន្ថែម​ពីលើ​នេះ ការ​ព្យាករណ៍​របស់​វិស័យ​ឯកជន​ចំនួន​៩​ស្ថាប័ន​ផ្សេង​ៗ​គ្នា ដែល​សារព័ត៌មាន​ជប៉ុន Nikkei ទទួល​បាន ហាក់​បង្ហាញ​ពី​តួលេខ​កាន់តែ​អាក្រក់​ជាង​មុន​ថែម​ទៀត​សម្រាប់​ទស្សនវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​នៅ​ឆ្នាំ​នេះ​។

ក្នុង​ចំណោម ការ​ព្យាករ​របស់​ស្ថាប័ន​ទាំង​៩ មាន​ពីរ​ស្ថាប័ន​ដែល​មាន​ទស្សនវិស័យ​សុទិដ្ឋិនិយម​ជាងគេ​បំផុត នោះ​គឺ​ការ​ព្យាករណ៍​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន Citigroup និង S&P Global​។ Citigroup បាន​ទម្លាក់​កំណើនសេដ្ឋកិច្ច​ចិន​ពី ៥,១% ដែល​ធ្លាប់​ប៉ាន់ស្មាន​ពី​មុន​មក​នៅ​ត្រឹម ៤,២% ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​២០២២​។ ដោយឡែក​ស្ថាប័នហិរញ្ញវត្ថុ S&P Global បាន​ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​ចិន​ពី ៤,៩% មក​នៅ​ត្រឹម ៤,២% ដូច Citigroup ដែរ​។

ដោយឡែក ស្ថាប័ន​វាយតម្លៃ និង​ព្យាករ​សេដ្ឋកិច្ច Bloomberg Economics រំពឹង​ថា​សេដ្ឋកិច្ច​ចិន​នឹង​មាន​កំណើន​ត្រឹមតែ ២% ដែល​ជា​ការ​ប៉ាន់ស្មាន​នៅ​ក្រោម​សេណា​រី​យ៉ូ​មធ្យម​របស់​ខ្លួន​។​ស្ថាប័ន​នេះ​ព្រមាន​ថា វា​ជា​រឿង​ល្អ ដែល​ការ​រាលដាល​នៃ​កូ​វី​ដ​១៩​ក្នុង​ប្រទេស​ចិន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​នៅ​ក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ ប៉ុន្តែ​ការ​ធ្លាក់​ចុះ​របស់​សេដ្ឋកិច្ច​ចាប់ពី​ត្រីមាស​ទី​២​ទៅ ត្រូវ​បាន​គេ​មើលឃើញ​ថា​នឹង​អាច​ជះ​ឥទ្ធិពល​ខ្លាំង​។ សម្រាប់​សេណា​រី​យ៉ូ​អាក្រក់​បំផុត​របស់ Bloomberg និង​បើ​ទោះបី​អាជ្ញាធរ​ចិន​ចាប់ផ្តើម​ដក​ចេញ​នូវ​វិធានការ​គ្មាន​កូ​វី​ដ​១៩​ក៏​ដោយ ក៏​កំណើនសេដ្ឋកិច្ច​មាន​ច្រើន​បំផុត​ត្រឹម ៣,៦%​ប៉ុណ្ណោះ​។

ស្ថាប័ន​ដ៏​ល្បី​មួយទៀត​របស់​អា​មេ​រិ​ក Goldman Sachs បាន​បន្ទាប​ការ​ព្យាករណ៍​របស់​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ចិន​ដែរ ដោយ​មាន​មក​នៅ​ត្រឹម​៤% ខណៈ​ការ​ព្យាករ​លើក​មុន​ដែល​មាន​ដល់ ៤,៥%​។ គួរ​កត់​សម្គាល់ថា ស្ថាប័ន​ដែល​មា​នទី​តាំងនៅ​ទីក្រុង​ញូយ៉ក​មួយ​នេះ បាន​ទម្លាក់​កំណើនសេដ្ឋកិច្ច​ចិន​ជា​បន្តបន្ទាប់​ចាប់តាំងពី​វិច្ឆិកា​ឆ្នាំ​២០២១​មក​ម្ល៉េះ ដែល​កាលពី​ពេល​នោះ Goldman Sachs ធ្លាប់​បាន​ព្យាករ​ថា​ចិន នឹង​កំណើនសេដ្ឋកិច្ច​ដល់ ៤,៨%​។

សូម​ជម្រាប​ថា បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​របស់​ចិន​បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​កោះហៅ​មន្ត្រី​តាម​តំបន់​ទាំងអស់​ប្រហែល​១០​ម៉ឺន​នាក់ ឲ្យ​ចូលរួម​សន្និសីទ​តាម​ប្រព័ន្ធ​វី​ដេ​អូ​មួយ​កាលពី​ថ្ងៃ​ស​ប្តា​ហ៍​មុន ដែល​ក្នុង​នោះ​លោក​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ធ្លាក់​ចុះ និង​ស្ថានភាព​សេដ្ឋកិច្ច​នៅ​អំឡុង និង​ក្រោយ​ការ​រាតត្បាត​កូ​វី​ដ​១៩​បិទ​បញ្ចប់​។

យ៉ាងណា​ក៏​ដោយ​ចុះ កាលពី​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​ក្រុង​សៀង​ហៃ​ទើបបាន​ដាក់​ចេញ​ផែនការ​សេដ្ឋកិច្ច​ថ្មី​មួយ​ផង​ដែរ បន្ទាប់​ពី​បាន​បើក​ដំណើរការ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ឡើង​វិញ​ក្រោយ​ការ​បិទ​ខ្ទប់​ដែល​បណ្តាល​មក​ពី​ព្យុះ​កូ​វី​ដ​១៩​។ ផែនការ​ថ្មី​នេះ សំដៅ​ស្តារ​សកម្មភាព​សេដ្ឋកិច្ច​របស់​ទីក្រុង​ហរិ​ញ្ញ​វត្ថុ​របស់​ចិន​ដ៏​ធំ​មួយ​នេះ​ឡើង​វិញ ក្រោយ​ការ​ផ្អាក​អស់​ពេល​ជា​ច្រើន​ខែ និង​បង្ក​ផល​រំខាន​ដល់​វិស័យ​ជា​ច្រើន​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តៃវ៉ាន់បញ្ជាឲ្យយន្ដហោះខ្លួនហោះព្រមានយន្ដហោះចិន៣០គ្រឿង ដែលបើកចូលដែនអាកាសតៃវ៉ាន់

ព័ត៌មាន
កោះតៃវ៉ាន់បានរាយការណ៍នៅថ្ងៃទី៣០ឧសភាថា ប្រទេសចិនបានរំលោភបំពានដែនអធិបតេយ្យរបស់ខ្លួនជាថ្មីម្តងទៀតគិតចាប់តាំងពីខែមករាមក ដោយក្រុងតៃប៉ិបា…

ហេតុអ្វីចិនបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងតំបន់ជាមួយប្រទេសកោះនៅប៉ាស៊ីហ្វិក?

ព័ត៌មាន
ប្រទេសកោះនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកទាំង១០ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានច្រានចោលបំណងរបស់ប្រទេសចិនក្នុងការបង្កើតកិច្ចព្រមព្រៀងតំបន់រួមគ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ