ឧស្សាហកម្មបន្ទះឈីប

កោះតៃវ៉ាន់ស្នើបង្កើតច្បាប់ថ្មី ដើម្បីការពារការសម្ងាត់នៃឧស្សាហកម្មបន្ទះឈីប ពីការលួចចម្លងររបស់ចិន


កោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍នេះ បានស្នើច្បាប់ថ្មីមួយ ដើម្បីទប់ស្កាត់ប្រទេសចិនពីការលួចចម្លងបច្ចេកវិទ្យាផលិតបន្ទះឈីបរបស់ខ្លួន ចំពេលមានមានក្ដីបារម្ភកើនឡើងថា ទីក្រុងប៉េកាំងកំពុងបង្កើនការធ្វើចារកម្មសេដ្ឋកិច្ចរបស់ខ្លួននៅទីក្រុងតៃប៉ិ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
កោះតៃវ៉ាន់ស្នើបង្កើតច្បាប់ថ្មី ដើម្បីការពារការសម្ងាត់នៃឧស្សាហកម្មបន្ទះឈីប ពីការលួចចម្លងររបស់ចិន (រូបភាព៖ ប៊ីប៊ីស៊ី)
ដោយ

ទីក្រុងតៃប៉ិ មានការព្រួយបារម្ភ​ជាយូរណាស់​មកហើយ អំពីកិច្ចខិតខំប្រឹងប្រែង​​របស់ចិនក្នុងការចម្លង​​ភាព​ជោគជ័យពីតៃវ៉ាន់​លើការផលិតបន្ទះឈីប រួមទាំង​ការធ្វើ​ចារកម្មសេដ្ឋកិច្ច ការលួចទេពកោសល្យ និងវិធីសាស្រ្តផ្សេងៗទៀតជាដើម ខណៈដែល​កោះតៃវ៉ាន់ ត្រូវបានគេស្គាល់ថា គឺជា​កន្លែង​ដែលមានការផលិត​បន្ទះឈីបជឿនលឿនជាងគេមួយ​នៅក្នុង​ពិភពលោក។

មន្ត្រីជាន់ខ្ពស់របស់តៃវ៉ាន់​បាននិយាយថា ខ្លួនបានស្នើឡើងនូវការដាក់ទោសទណ្ឌ​​លើការ​​ ចំពោះ​ការប្រព្រឹត្តបទល្មើស​ចារកម្មសេដ្ឋកិច្ច​ ក្រោមច្បាប់​សន្តិសុខជាតិរបស់តៃវ៉ាន់ ដោយក្នុងនោះ​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគារ​រហូតដល់ ១២ ឆ្នាំសម្រាប់​អ្នក​ដែល​ធ្វើឱ្យលេចធ្លាយបច្ចេកវិទ្យាស្នូលទៅ​កាន់​ប្រទេសចិន ឬ កងកម្លាំងសត្រូវបរទេស។

មន្ត្រីជាន់ខ្ពស់​តៃវ៉ាន់​និយាយទៀតថា បច្ចេកវិទ្យា​បន្ទះឈីប​​ត្រូវបានចាត់ទុកថា មានសារៈសំខាន់ខ្លាំង សម្រាប់​សន្តិសុខ​​របស់​​តៃវ៉ាន់​ក្រោមច្បាប់ថ្មីបន្ថែមពីលើច្បាប់ ដែលមានស្រាប់​ស្ដីពី​ការសម្ងាត់​ពាណិជ្ជកម្ម ហើយដូច្នេះការការពារបន្ថែមទៀត គឺចាំបាច់ណាស់​សម្រាប់សន្តិសុខរបស់តៃវ៉ាន់។ មន្ត្រីជាន់ខ្ពស់​កោះតៃវ៉ាន់ បានលើកជាឧទាហរណ៍ចំៗថា ក្រុ​មហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC មានបច្ចេកវិទ្យាឈានមុខគេលើពិភពលោក ដូច្នេះប្រសិនបើបច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ​ត្រូវបានគេលួច នោះនឹងមានផល​ប៉ះពាល់យ៉ាងខ្លាំង ទៅលើឧស្សាហកម្មបន្ទះឈីបតៃវ៉ាន់។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំតៃវ៉ាន់ក៏បានស្នើច្បាប់រឹតបន្តឹង ដើម្បីទប់ស្កាត់ក្រុមហ៊ុនចិនពីការលួចចម្លង​ និងដំណើមយក​អ្នក​មានទេពកោសល្យរបស់តៃវ៉ាន់ដោយខុសច្បាប់ តាមរយៈក្រុមហ៊ុនដែលបានបង្កើតឡើងនៅក្នុងប្រទេសទីបី។ ក្រៅពីនេះ រដ្ឋបាលទីក្រុងតៃប៉ិ ក៏បានរឹតបន្តឹង​ការដាក់ទណ្ឌកម្ម លើការវិនិយោគ​​របស់ចិន​នៅតៃវ៉ាន់ តាមរយៈវិធីសាស្រ្តខុសច្បាប់​ដែលនាំឱ្យមានករណីចារកម្មឧស្សាហកម្មជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


អឺរ៉ុបបើកជំនួបកំពូលរឹតចំណងទាក់ទងជាមួយអាហ្វ្រិក ដើម្បីប្រជែងនឹងឥទ្ធិពលចិន និងរុស្សី

ដើម្បីបន្តមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អឡើងវិញរវាងគ្នាជាមួយនឹងអាហ្វ្រិក សហភាពអឺរ៉ុបនៅថ្ងៃទី ១៧-១៨ ខែកុម្ភៈនេះ បានបើកជំនួបកំពូ…

គោលនយោបាយគ្មានកូវីដរបស់ចិនកំពុងស្ថិតក្រោមការត្រួតពិនិត្យឡើងវិញក្រោយសម្ពាធសេដ្ឋកិច្ចកើនឡើង

ក្រុមអ្នកជំនាញជាច្រើននៅក្នុងប្រទេសចិនកំពុងសិក្សាពីរបៀបកែលម្អគោលនយោបាយប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ដែលត្រូវបានគេស្គាល់ថា Zero COVID ឬគោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ