ការលើកទឹកចិត្ត​ផ្នែកពន្ធ​នៅវៀតណាម

វៀតណាម បាត់បង់ជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារការលើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យឯកជន


ប្រទេសវៀតណាម គួរតែដកយកមកវិញនូវការលើកទឹកចិត្តផ្នែកពន្ធ ដែលវាបានធ្វើឲ្យវៀតណាមត្រូវបាត់បង់ចំណូលប្រមាណជាង ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំដោយសារតែការផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដល់វិស័យឯកជន។ នេះបើតាមការអះអាងរបស់អ្នកជំនាញរបស់អង្គការ អន្តរជាតិធំមួយ។
ក្រុមហ៊ុន CP របស់ថៃ គ្រោងវិនិយោគ ២០០ លាន នៅវៀតណាម បង្កើតមជ្ឈមណ្ឌលនាំចេញ (https://asia.nikkei.com/)
ដោយ

សារព័ត៌មាន ក្នុងស្រុកវៀតណាម Vietnam Express ដែលបាន​ស្រង់សម្ដី​របស់​អ្នកជំនាញ​គោលនយោបាយពន្ធ នៅ​អង្គការ​អន្តរជាតិ​ក្រៅរដ្ឋាភិបាល Oxfam គឺ លោក Johan Langerock បាន​ឲ្យដឹងថា ប្រទេសវៀតណាម អាច​ប្រើលុយ​ ពីការ​ដកយកមកវិញនូវ​ការលើកទឹកចិត្ត​ផ្នែកពន្ធ ដែលមាន​ប្រមាណ ១% នៃGDP ក្នុងមួយឆ្នាំនោះ ដើម្បី​សាងសង់ មន្ទីរពេទ្យ​ដែលមានគ្រែ​១០០០ បាន​រហូតដល់​ទៅ ២៥ មន្ទីរពេទ្យឯណោះ។

អ្នកជំនាញ​អង្គការ​ Oxfam រូបនេះ បាន​គូសបញ្ជាក់យ៉ាងដូច្នេះថា «ពេលណា​ចំណូលពន្ធ ពី ក្រុមហ៊ុនធំៗ​ធ្លាក់ចុះ នោះពន្ធលើ​តម្លៃបន្ថែម VAT ជាបន្ទុក​របស់​ប្រជាជន​ធម្មតា នឹង​មានការកើនឡើង ឬ​សេវាសាធារណៈដូចជា សុខាភិបាល និងការអប់រំ នឹងត្រូវបាន​កាត់បន្ថយ»។ 

អង្គការ​ Oxfam ជឿជាក់ដែរថា វៀតណាម​អាចមានលទ្ធភាព​​កាត់បន្ថយ​ការលើកទឹកចិត្ត​ផ្នែកពន្ធនេះ ដោយមិនធ្វើឲ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ចជាតិ​ឬការប្រកួតប្រជែង​នោះឡើយ។

ការលើកទឹកចិត្ត​នៅលើ​អត្រាពន្ធសាជីវកម្ម ពន្ធនាំចូល និងពន្ធលើប្រាក់ចំណូល​ផ្ទាល់ខ្លួន ត្រូវបានគេមើលឃើញថា ជា​វិធីសាស្ត្រមួយ ទាក់ទាញ​ការវិនិយោគ​ចូល​ក្នុងប្រទេសវៀតណាម និងបរទេស។ ប៉ុន្ដែ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន កំពុងមាន​ការប្រកួតប្រជែង​យ៉ាងស្វិតស្វាញ​ចំពោះការ​ការកំណត់​យកពន្ធនេះ។ នេះបើតាម​ការបញ្ជាក់​របស់ អ្នកជំនាញ​អង្គការ​ Oxfam។

យ៉ាងណា​ក៏ដោយចុះ លោក ក្វៀន ដុកថាញ់ នាយក​វិទ្យាស្ថានសម្រាប់​សេដ្ឋកិច្ច និងស្រាវជ្រាវ​គោលនយោបាយ​វៀតណាម បាន​លើកឡើង​ផ្ទុយពីនេះថា «ប្រសិនបើ​ការលើកទឹកចិត្តនេះ មិនមាន​តាំងពី ១០ ឬ​២០ ឆ្នាំមុន តើ​មានអាជីវកម្ម វិនិយោគ​នៅវៀតណាមដែរទេ? ហើយ បើគ្មានទេ តើវៀតណាម អាចសម្រេចបាន​គោលដៅ​សេដ្ឋកិច្ច​ដូចសព្វថ្ងៃដែរទេ?»

លោក ក្វៀន ដុកថាញ់ បន្ថែមទៀតថា បើទោះបីជា​ការលើកទឹកចិត្ត​ផ្នែកពន្ធ នឹងត្រូវកាត់បន្ថយ​ចំណូលរដ្ឋ​ក៏ដោយ តែនេះជាឱកាស​ដែលត្រូវបាន​គិតទុកជាមុន ពីព្រោះ​បើគ្មាន​ការលើកទឹកចិត្ត​បែបនេះទេ វា​នឹង​មានការលំបាក​សម្រាប់​វៀតណាម​ក្នុងការទាក់ទាញ​ការវិនិយោគ ឈានទៅសម្រេច​កំណើន​គោលដៅ និងការ​កាត់បន្ថយ​ភាពអត់មានការងារធ្វើ។

នៅប្រទេស​វៀតណាម​ត្រូវបានគេដឹងថា មានគិតអត្រាពន្ធសាជីវកម្ម ២០% អាករលើតម្លៃបន្ថែម VAT ត្រូវបាន​អនុវត្តក្នុងអត្រាមួយ ក្នុងចំណោម​អត្រា៣ ពី០,៥% ទៅ១០%។ ប៉ុន្ដែ មានទំនិញភាគច្រើន គឺគិតពន្ធ VAT នេះ ១០% រីឯ​ពន្ធលើប្រាក់ចំណូល​ផ្ទាល់ខ្លួនវិញ កើនឡើងដល់ ៣៥%៕

None



អត្ថបទបន្ទាប់


អាមេរិកពន្យារពេល ៣ខែជាថ្មីម្តងទៀត ឱ្យក្រុមហ៊ុន Huawei ទិញផលិតផល​របស់ខ្លួន

រដ្ឋាភិបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេល ៩០ថ្ងៃ ជាថ្មីម្តងទៀត អនុញ្ញាតឲ្យ ក្រុមហ៊ុន Huawei អាចទិញផលិតផលអាមេរិកបាន ដោយភ្…

ការនាំចេញ-ចូលរវាង កម្ពុជា និង ជប៉ុន បង្ហាញពីកំណើនខ្ពស់នៅត្រីមាសទី៣

ទំហំពាណិជ្ជកម្មការនាំចេញ-ចូលរវាងប្រទេសកម្ពុជា និង ជប៉ុន នូវតែមានកំណើនខ្ពស់នៅត្រីមាសទី៣ ជាតឹកតាងបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជា និង ជប៉ុន ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ