ពាណិជ្ជកម្ម​កម្ពុជា-ជប៉ុន

ការនាំចេញ-ចូលរវាង កម្ពុជា និង ជប៉ុន បង្ហាញពីកំណើនខ្ពស់នៅត្រីមាសទី៣


ទំហំពាណិជ្ជកម្មការនាំចេញ-ចូលរវាងប្រទេសកម្ពុជា និង ជប៉ុន នូវតែមានកំណើនខ្ពស់នៅត្រីមាសទី៣ ជាតឹកតាងបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជា និង ជប៉ុន កំពុងតែបង្កើនទំហំពាណិជ្ជកម្មជាមួយគ្នាកាន់តែខ្លាំងដោយផ្អែកទៅលើទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានបង្ហាញថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះ កម្ពុជាបាននាំចេញទំនិញទៅជប៉ុន មានតម្លៃជាង ១ពាន់២៧៩ លានដុល្លារ កើនឡើងជាង ៨ ភាគរយ។ រីឯ ជប៉ុននាំចូលទំនិញមកកាន់កម្ពុជាវិញ មានទឹកប្រាក់ជិត ៤០០ លានដុល្លារ កើនឡើង ៣៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
រូបលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន និងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (https://japan.kantei.go.jp)
ដោយ

ទំហំទឹកប្រាក់នៃការនាំចេញ​របស់កម្ពុជា​ទៅជប៉ុនរយៈពេល ៩ខែឆ្នាំ២០១៩នេះនៅតែខ្លាំងជាង ប្រទេសឡាវ និងមីយ៉ានម៉ា ពោលគឺកម្ពុជាស្ថិតនៅ​លេខរៀង​លំដាប់ទី៨​ នៃប្រទេស​ក្នុងតំបន់​អាស៊ាន​ដែលបាននាំចេញ​ទៅជប៉ុន។

ជប៉ុនបានបង្ហាញ​ពីផែនការវិនិយោគ​ដ៏សម្បើម​របស់ខ្លួន នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ ដែលជាមូលដ្ឋាន​វិនិយោគ កំពុងត្រូវបាន​លុកលុយ​យ៉ាងសកម្ម​ពីសំណាក់​ការវិនិយោគរបស់ចិន។ ក្នុងនោះដែរ ប្រទេសកម្ពុជា ត្រូវបានជប៉ុន​ចាត់ទុកជា ប្រទេសគោលដៅ​សក្ដានុពលបំផុត ទីមួយ ទាក់ទង​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងវៃឆ្លាត សម្រាប់ផែនការ​វិនិយោគរបស់ខ្លួន នៅតំបន់​អាស៊ីអាគ្នេយ៍នេះ។

វិនិយោគិនជប៉ុន​ភាគច្រើនបាន​វិនិយោគនៅកម្ពុជា ក្នុងវិស័យ​ឧស្សាហកម្ម សណ្ឋាគារ និង ទេសចរណ៍ ធនាគារ សំណង់ និងអចលនទ្រព្យ និង ជាពិសេសវិស័យ​លក់រាយ ផ្សារទំនើប វិស័យសេវាកម្ម និង ភោជនីយដ្ឋាន ជាដើម។

ទិន្នន័យ JETRO បង្ហាញថា ផលិតផលសំខាន់ៗ​ដែលកម្ពុជា​បាននំាចេញ​ទៅជប៉ុន​មានដូចជា​ស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំម៉ាស៊ីនអគ្គិសនី ​ចំណែកជប៉ុននាំចូល​មកកម្ពុជាវិញមាន ផលិតផលគ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងចក្រសម្រាប់​វិស័យកសិកម្ម​ និងគ្រឿង​បរិក្ខារ​សម្រាប់​លំនៅដ្ឋានជាដើម។

តាមការកត់ត្រារបស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា គិតពី ឆ្នាំ១៩៩៤ រហូតដល់​ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានចុះបញ្ជី​គម្រោង​វិនិយោគរបស់ ក្រុមហ៊ុនជប៉ុន ចំនួន១៣៧ បានបោះទុន​វិនិយោគ​សរុបរហូត​ដល់ជាង ២ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម បាត់បង់ជាង ២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារការលើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យឯកជន

ព័ត៌មាន
ប្រទេសវៀតណាម គួរតែដកយកមកវិញនូវការលើកទឹកចិត្តផ្នែកពន្ធ ដែលវាបានធ្វើឲ្យវៀតណាមត្រូវបាត់បង់ចំណូលប្រមាណជាង ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្…

ប្រទេសមហាអនុតំបន់មេគង្គ ព្រួយបារម្ភពីភាពតានតឹង ក្នុងសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក

ព័ត៌មាន
ក្រុមប្រទេសដែលជាសមាជិកនៃមហាអនុតំបន់មេគង្គ មានដូចជា កម្ពុជា ឡាវ ភូមា ថៃ វៀតណាម និង ចិន បានបង្ហាញពីក្តីបារម្ភចំពោះភាពតានតឹងក្នុងវិស័យព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ