វិស័យហិរញ្ញវត្ថុ

ពន្ធដារប្រមូលចំណូលបានជាង៣ពាន់៣រយលានដុល្លារនៅ១១ខែឆ្នាំនេះ ស្មើនឹងជិត៩៤% នៃច្បាប់ថវិកា


ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ នៅតែរក្សាបាននូវកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៣នេះ ជាក់ស្ដែងនៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលសរុបបានជាង៣ពាន់៣រយលានដុល្លារ ស្មើនឹងជិត៩៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
វិស័យហិរញ្ញវត្ថុ
ដោយ

តាមរយៈលទ្ធផលដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបាន នេះ សបញ្ជាក់ឱ្យឃើញថា បញ្ហាភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលរួមទាំងកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ដំណើរការប្រមូលចំណូលពន្ធអាកររបស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជានោះទេ។

នាកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និងរយៈពេល១១ខែ ឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ មន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ នៅ១១ខែឆ្នាំ២០២៣នេះ សម្រេចបានជាង៣ពាន់៣រយលានដុល្លារអាម៉េរិក ស្មើនឹងជិត៩៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ក្នុងនោះចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce )នៅ១១ខែឆ្នាំនេះ សម្រេចបានប្រមាណជាង៦៨លានដុល្លារ។

បើតាម ឯកឧត្តម គង់ វិបុល ការបន្តខិតខំពង្រឹងអនុលោមភាពសារពើពន្ធ និងការពង្រឹងអភិបាលកិច្ច-រដ្ឋបាលកិច្ចល្អ គឺជារបៀបវារៈ និងជាមូលដ្ឋានគ្រឹះ ដ៏សំខាន់សម្រាប់ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ដើម្បីជាប្រយោជន៍ដល់ការគាំទ្រថវិកាជាតិ។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ឱ្យពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនដល់វិស័យឯកជន ជាពិសេសវិធានការ និងដំណោះស្រាយថ្មីៗពាក់ព័ន្ធនឹងពន្ធដារ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញកាលពីជំនួបក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាពេលកន្លងទៅ និងបន្តពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់លើការពង្រឹងគុណភាពការផ្តល់សេវា និងប្រសិទ្ធភាពការងាររបស់អគ្គនាយកដ្ឋានពន្ធដារ។

សូមជម្រាបថា បើតាមការអះអាងរបស់ឯកឧត្តម គង់ វិបុល នាពេលកន្លងមក អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មក្នុងការប្រមូលចំណូលពន្ធប្រមាណជាង៣ពាន់៥រយលានដុល្លារ នៅក្នុងឆ្នាំ២០២៣ នេះ ដែលមានការកើនឡើងជាង២៦% បើធៀបនឹងឆ្នាំ២០២២ ខណៈនៅឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារដាក់ផែនការប្រមូលចំណូលពន្ធឱ្យបានជាង៤ពាន់លានដុល្លារ៕

None



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យធនាគារទាំងអស់បង្កើនការផ្តល់កម្ចីដល់វិស័យ SME និងកសិកម្ម

ដើម្បីធានាបាននូវស្ថិរភាព និងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ស្របពេលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ សម្តេចធិបត…

តើបញ្ហាសេដ្ឋកិច្ចសកលអាចធ្វើឱ្យការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត តម្លៃ១,៥០០លានដុល្លារ មានភាពយឺតយ៉ាវទេ?

គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងនៅខេត្តកំពត ដែលជាកំពង់ផែទឹកជ្រៅ មានទំហំ៦រយហិកតា និងបានបើកការដ្ឋានសាងសង់កាលពីអំឡុងខែឧសភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ