ផលិផល​ជលផល​នាំចេញ​

កម្ពុជាអាចនាំចេញ​ផលិតផលជលផល ៤មុខទៅចិន ក្នុងដំណាក់កាលដំបូងនេះ


នៅក្នុងដំណាក់កាលដំបូងនេះកម្ពុជាអាចនាំចេញផលិតផលជលផលចំនួន៤មុខទៅកាន់ទីផ្សារ ក្រោយពីមានការអនុញ្ញាតពីសំណាក់អគ្គនាយកដ្ឋានគយចិន។ ការអនុញ្ញាតបើកផ្លូវឲ្យផលិតផលជលផលកម្ពុជាចូលទីផ្សារចិននេះ គឺធ្វើឡើងក្រោយពី កម្ពុជាបានស្វះស្វែងធ្វើការចរចាជាបន្តបន្ទាប់ ជាមួយភាគីចិន។ នេះបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម។
បង្កងតាកែវ បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ
ដោយ

ផលិតផលជល​កម្ពុជា​ដែលភាគី​ចិនអនុញ្ញាត​ឲ្យមាន​ការនាំចូល​ទៅចិន​ក្រោមកិច្ច​ចរចា​រួមមាន ត្រីដំរី បង្កង ប្រភេទខ្យង ខ្ចៅ និងអន្ទង់ ដែលមាន​តម្លៃថ្លៃ និងគុណភាពខ្ពស់ ខណៈកន្លង​មកកម្ពុជា​ក៏ធ្លាប់បាន​នាំចេញ​នូវផលិតផល​ជលផល​ទាំងនេះ​តិចតួច​ទៅកាន់​ទីផ្សារប្រទេស​ផ្សេងៗ​ទៀតដូចជា វៀតណាម ថៃ និងសឹង្ហបុរីផងដែរ។

ឯកឧត្តម អេង ជាសាន ប្រធាន​រដ្ឋបាលជលផល​នៃក្រសួង​កសិកម្ម​បានគូសបញ្ជាក់ថា នេះជា​សញ្ញាមួយល្អ និងជាជំហាន​ដំបូង​ដែល​សង្ឃឹមថា នឹងមាន​ផលិតផល​ជលផលដទៃទៀត ដែលនឹង​ត្រូវបាន​អនុញ្ញាត​ជាបន្ត​បន្ទាប់​ផងដែរ តួយ៉ាងក្នុងរយៈពេល២ ឆ្នាំកន្លងមកកម្ពុជា ក៏បាន​ចរចា​នាំចេញ​ត្រីប្រា​បានមួយ​ចំនួន​ធំ​ទៅកាន់​ក្រៅប្រទេស​ ខណៈមើលឃើញថា​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដូចជា​វារីវប្បករ​ភាគច្រើន​ធ្លាប់បាន​អនុវត្ត​ការចិញ្ចឹម​ជាយូរ​មកហើយ និងអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ក្នុងស្រុក​និងការ​នាំចេញ។

ជំវិញនឹង​បញ្ហានេះ ​ឯកឧត្តម អេង ជាសាន បញ្ជាក់​បន្ថែមថា ក្នុងកិច្ចការ​ជលផល​នេះ ក្រសួង​នៅតែ​ខិតខំ​ជំរុញកិច្ចការ​នេះ​ឲ្យបាន​កាន់តែល្អ​ប្រសើរ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​បច្ចេកទេស ដើម្បីអាច​ឲ្យមាន​ការនាំចេញ​បានកាន់​តែច្រើន​ទៅទីផ្សារ​អន្តរ​ជាតិបន្ថែម និងនៅតែ​បន្តស្វះស្វែង​រកទីផ្សារ​បន្ថែម​ដូចជា​សហគមន៍​អឺរ៉ុប​ជាដើម។

តាមផែន​ការយុទ្ធសាស្រ្ត​សម្រាប់​រយៈពេល​១០ឆ្នាំ ពោលគឺ​២០១៥ និង២០២៤ ដែលនៅ​ក្នុងផែន​ការយុទ្ធសាស្រ្តនេះ​រួមមាន​ការនេសាទ និងការគ្រប់គ្រង​ដោយ​រក្សា​ផលនេសាទ​ពីធម្មជាតិ​ឲ្យបាន​៦០០​ពាន់តោន​ជាមធ្យម និងការធ្វើ​វារីវប្បកម្ម​ទឹកសាប និងសមុទ្រ​ដោយធ្វើ​យ៉ាងណា​ឲ្យមាន​កំណើន​វារីវប្បកម្ម​ប្រមាណ ២០ភាគរយក្នុង១ឆ្នាំ ដូច្នេះ ក្នុងរយៈពេល​៥ឆ្នាំចុង​ក្រោយនេះ ទិន្នផល​វារីវប្បកម្ម​កើន​ឡើង​ប្រមាណ ២០% ដូចដែល​បានគ្រោងទុក។

បើតាមឯកឧត្តម អេង ជាសាន ឆ្នាំ២០១៩កន្លង​មកកម្ពុជា​បាននាំចេញ​ត្រីទៅ​ទីផ្សារ​ក្រៅប្រទេស​បានជិត ១ម៉ឺនតោន ទៅកាន់ទីផ្សារ​ប្រទេស​វៀតណាម ថៃ និងសឹង្ហបុរី និងចិន។ និងបើតាម​ផែនការ​យុទ្ធសាស្ត្រ ​របស់​ក្រសួង​កសិកម្ម​មានគោលដៅ​ដើម្បី​សម្រេចបាន​ផលិតផល​វារីវប្បកម្ម​ចំនួន ៧៤ម៉ឺនតោន នៅឆ្នាំ២០២៤ ដែលមាន​កំណើន​ជា​មធ្យម២០% ជារៀងរាល់ឆ្នាំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


EBA នឹងត្រូវដកនៅថ្ងៃទី ១២ ខែសីហានេះតាមការគ្រោងទុក ដោយគ្មានការលើកពេលនោះទេ!

ព័ត៌មាន
បើទោះបីជាមានការស្នើសុំពីខាងភាគីកម្ពុជាឲ្យមានការលើកពេលអនុវត្តដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ពីកម្ពុជាយ៉ាងណាក្ដី …

លោក ប្រាយុទ្ធ ព្យាករថា GDP របស់ថៃ នឹងធ្លាក់ចុះនៅក្រោម១០%ប៉ុណ្ណោះ នៅឆ្នាំ២០២០នេះ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ នាពេលថ្មីៗនេះបានចេញមុខអះអាង និងបានព្យាករពី GDP របស់ប្រទេសថៃ ថានឹងអាចធ្លាក់ចុះនៅក្រោម១០%នៃឆ្នាំ២០២០នេះ។ ការអះអាងរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ