ក្រុមហ៊ុនបច្ចេកវិទ្យា

ក្រុមហ៊ុនបច្ចេកវិទ្យាដែលរងការគំរាមកំហែងពីលោក ត្រាំ ប្រកាសឧបត្ថម្ភថវិកាសម្រាប់រៀបចំពិធីឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ


ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួននៅសហរដ្ឋអាម៉េរិក ដូចជាក្រុមហ៊ុន Meta, Amazon និង OpenAI ជាដើម ដែលរងការគំរាមកំហែងពីប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ កំពុងបរិច្ចាគមូលនិធិជាច្រើនសម្រាប់រៀបចំពិធីឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ ជាមួយក្តីរំពឹងថា នឹងអាចជួយកាត់បន្ថយក្ដីកង្វល់របស់ពួកគេនៅពេលលោក ត្រាំ ឡើងកាន់តំណែង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
ក្រុមហ៊ុនបច្ចេកវិទ្យា
ដោយ

ក្រោយបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ដូណាល់ ត្រាំ គ្រោងនឹងឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ នៅមុនពេលរៀបចំពិធីឡើងកាន់តំណែងលោក ត្រាំ គេបានឃើញក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិកមួយចំនួនបានប្រកាសបរិចា្ចគមូលនិធិសម្រាប់ពិធីសម្ពោធអំណាចរបស់លោកជាបន្តបន្ទាប់ដូចជាក្រុមហ៊ុន Meta ក្រុមហ៊ុន Amazon និងក្រុមហ៊ុន OpenAI ជាដើម។

នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក សេម អាល់ម៉ា (Sam Altman) ដែលមានជម្លោះក្ដៅគគុកជាមួយនឹងលោក អេឡិន ម៉ាស បាននិយាយកាលពីថ្ងៃសុក្រ ថា លោក ត្រាំ នឹងដឹកនាំអាម៉េរិកចូលទៅក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត ហើយលោកបានខ្នះខ្នែងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ដើម្បីធានាថា អាម៉េរិកនឹងបន្តទៅមុខទៀត ហើយលោកគ្រោងនឹងបរិច្ចាគមូលនិធិផ្ទាល់ខ្លួនចំនួន១លានដុល្លារសម្រាប់ពិធីសម្ពោធអំណាចនេះ។

ចំណែកលោក ម៉ាក ហ្សាក់ឃឺប៊ឺក (Mark Zuckerberg) ស្ថាបនិកក្រុមហ៊ុន Meta ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ត្រាំ បានប្រកាសដែរថា លោកនឹងបរិច្ចាគថវិកាចំនួន១លានដុល្លារដល់ពិធីរៀបចំឡើងកាន់តំណែងរបស់លោក ដូណាល់ ត្រាំ នៅពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ បន្ទាប់ពីលោក ហ្សាក់ឃឺប៊ឺក បានទទួលទានអាហារជាមួយនឹងលោក ត្រាំ ជាលក្ខណៈឯកជននៅរមណីយដ្ឋានម៉ាអាឡាហ្គោ (Mar-a-Lago) របស់លោក ត្រាំ។

ទន្ទឹមនេះស្ថាបនិកក្រុមហ៊ុន Amazon លោក ជេហ្វ បេហ្សូស (Jeff Bezos) ដែលមានអតីតកាលជាមួយនឹងលោក ត្រាំ ដូចលោក ហ្សាក់ឃឺប៊ឺក ដែរនោះ បានប្រកាសថា លោកក៏នឹងបរិច្ចាគមូលនិធិចំនួន១លានដុល្លារដល់ព្រឹត្តិការណ៍នេះផងដែរ។

ការប្រកាសបរិច្ចាគមូលនិធិជាបន្តបន្ទាប់របស់ក្រុមហ៊ុនទាំងនេះ បានធ្វើឡើងចំពេលលោក ត្រាំ ធ្លាប់បានរិះគន់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ហើយកាលពីដើមខែធ្នូ នេះ លោក ត្រាំ ក៏បានបង្ហើបឱ្យដឹងដែរថា លោកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងទំនុកចិត្តទៅលើក្រុមហ៊ុនខ្នាតយក្សទាំងអស់នេះនៅពេលលោកឡើងកាន់តំណែង៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង៤លាននាក់ នៅ១១ខែឆ្នាំនេះ

ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង៤លាននាក់ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ នេះ មានការថយចុះជាង៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុ…

ថៃ គ្រោងយកពន្ធអប្បបរមា១៥% លើក្រុមហ៊ុនអន្តរជាតិ ធំៗមួយចំនួន ចាប់ពីឆ្នាំ២០២៥

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ពិឆៃ ឈុនហាវ៉ាជីរ៉ា (Pichai Chunhavajira) បានលើកឡើងក្នុងបទសម្ភាសជាមួយទូរទស្សន៍ MCOT (អឹមខត) កាលពីថ្ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ