ប្រទេសវៀតណាម

វៀតណាម រំពឹងលទ្ធផលផ្លែផ្កាខ្ពស់ ក្រោយដំណើរទស្សនកិច្ចអនុប្រធានាធិបតីអាមេរិក


ក្រោយពីបញ្ចប់ដំណើទស្សនកិច្ចនៅសិង្ហបុរី អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានបន្ដធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមនៅយប់ថ្ងៃអង្គារទី២៥ ខែសីហា ដែលនេះ ជាលើកទី១ សម្រាប់វត្តមានរបស់លោកស្រីនៅក្នុងប្រទេសនេះ។ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី កាម៉ាឡានៅវៀតណាម ត្រូវបានគេសង្ឃឹមថានឹងរួមចំណែកពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពិសេសទាក់ទិននឹងការបង្កើនកិច្ចសហប្រតិបត្តិការស្តីពីជំងឺកូវីដ ១៩ និងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិក និងវៀតណាមផងដែរ។
អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានបន្ដធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម

នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express​។

ក្រោយ​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ចំនួន​៣​ថ្ងៃ​នៅ​សង្ហ​បុរី អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោកស្រី កា​ម៉ា​ឡា ហារី​ស នឹង​បន្ដ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​រយៈពេល​ចំនួន​៣​ថ្ងៃ​ទៀត ចាប់ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៦ ខែសីហា មុន​នឹង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​សហរដ្ឋអាមេរិក​វិញ​។

វត្តមាន​របស់​មន្ត្រីជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក​រូប​នេះ ត្រូវ​បាន​អ្នកជំនាញ​រំពឹង​ខ្ពស់​អំពី​លទ្ធផល​ផ្លែផ្កា​ដែល​អាច​កើត​មាននៅ​ក្រោយ​ដំណើរ​ទស្ស​កិច្ច​នេះ​។ ពិសេស ទាក់ទង​នឹង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​តែ​ម្ដង​។

លោក ជែ​ម បូ​តន់ (JAme Borton) សមាជិក​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​គោលនយោបាយ​ការ​បរទេស បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ហារី​ស ទំនងជា​នឹង​ពិភាក្សា​អំពី​ការ​ផ្តល់​វ៉ាក់សាំង​ដែល​ជា​ការ​សន្យា​របស់​សហរដ្ឋអាមេរិក ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ និង​ការ​បន្ថែម​មូលនិធិ​ដើម្បី​គាំទ្រ​ការ​ប្រែប្រួល​អាកាសធាតុ​នៃ​ប្រទេស​តំបន់​ដីសណ្ដ​ទន្លេមេគង្គ​ក្រោម តាម​រយៈ​គម្រោង​ភាព​ជា​ដៃគូ​មេ​គ្គ​-​អា​មេ​រិ​ក និង ការ​លើកកម្ពស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​វិនិយោគ​ផង​ដែរ​។

ទន្ទឹម​នេះ​លោក ផា​ម ហ្វូង​វី​ញ អតីត​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ថា​សហរដ្ឋអាមេរិក​នឹង​អាច​បំពេញតម្រូវការ​វ៉ាក់សាំង​របស់​វៀតណាម​ក្នុង​ពេល​ខាង​មុខ​នេះ ខណៈ​សហរដ្ឋអាមេរិក គឺជា​អ្នក​ផ្តល់​វ៉ាក់សាំង​ធំ​បំផុត​សម្រាប់​ប្រទេស​វៀតណាម​ក្រោម​យន្តការ​កូ​វ៉ា​ក់​ជាមួយ​វ៉ាក់សាំង ៥​លាន​ដូ​ស និង​ការ​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ និង​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ក្នុង​តម្លៃ​ទឹកប្រាក់​ប្រមាណ ២១ លាន​ដុល្លារ​។

យ៉ាងណាមិញ លោក ផា​ម ហ្វូង​វិញ បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ផង​ដែរ ព្រោះថា​ប្រទេស​ទាំង​ពីរ​មាន​សក្តានុពល​ខ្លាំង​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ជាក់ស្ដែង​ពាណិជ្ជកម្ម​ទ្វេភាគី​បាន​កើនឡើង​ទ្វេ​ដង​ពី ៤៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៥ ដល់​ជាង ៩០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០ ។

សូម​ជម្រាប​ថា រដ្ឋបាល លោក ប៉ៃ​ដិ​ន បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​សន្តិសុខ​រវាង​សហរដ្ឋអាមេរិក​និង​ដៃគូ​សំខាន់​ៗ​នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក បន្ទាប់​ពី​អា​មេ​រិ​ក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ TPP ដែល​វា​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ការ​បរាជ័យ​មួយ​របស់​អា​មេ​រិ​ក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​សេដ្ឋកិច្ច​រឹង​មាំ​ជាមួយ​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក​ទាំងមូល​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហាង 7-Eleven នៅជប៉ុនត្រៀមប្រកួតប្រជែងជាមួយនឹង Amazon ក្នុងការបម្រើសេវាដឹកជញ្ជូន

ព័ត៌មាន
សាខាហាងទំនិញលក់រាយដ៏ល្បីល្បាញ និងលំដាប់កំពូល 7-Eleven ជាង២ម៉ឺនកន្លែងនៅក្នុងប្រទេសជប៉ុន គ្រោងនឹងដាក់ចេញសេវាកម្មដឹកជញ្ជូនដល់ផ្ទះអតិថិជន…

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ពង្រីកមហិច្ឆតាវិនិយោគ ជាង២០០ពាន់លាននៅត្រឹមឆ្នាំ២០២៣

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Group នឹងពង្រីកមច្ឆិតារបស់ខ្លួនជាមួយនឹងការវិនិយោគក្នុងទឹកប្រាក់ជាង២០០ពាន់លានដុល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ