អាមេរិក-ព្យុះ​សង្ឃរា

ព្យុះ​សង្ឃរា​ទាំង​១០ ដែល​ធ្វើ​ឲ្យ​អាមេរិក​ខាតបង់​លុយអស់​​ច្រើន​បំផុត


ទើប​តែ​ពីរ​សប្ដាហ៍​បន្ទាប់​ពី​ព្យុះ​ Harvey បាន​បំផ្លិច​បំផ្លាញ​រដ្ឋ​តិចសាស់ និង​រដ្ឋ​ផ្សេងៗ​ទៀត​​របស់​សហរដ្ឋ​អាមេរិក យ៉ាង​ធ្ងន់ធ្ងរ​រួច​មក ព្យុះ​សង្ឃរា​មួយ​ទៀត ឈ្មោះ Irma ទំនង​ជា​នឹង​បោក​បក់​មក​ដល់​រដ្ឋ​ ហ្វ្លរីដា ចុង​សប្ដាហ៍នេះ។
រូបភាព​ពី​ផ្កាយ​រណប​នៃ​ព្យុះ​សង្ឃរា Harvey។ រូបភាព៖ Wikipedia
ដោយ

ព្យុះសង្ឃរា Harvey ត្រូវ​បាន​គេ​រំពឹង​ថា បាន​បង្ក​ការខូចខាត​ដល់​សហរដ្ឋ​អាមេរិក​ចន្លោះពី ៧០ពាន់​លាន​ ដល់ ១០៨​ពាន់​លាន​ដុល្លារ​ ដែល​ធ្វើ​ឲ្យ​ព្យុះ​នេះ​ជាប់​លេខ​ពីរ​ជា​ព្យុះ​ដែល​បង្ក​មហន្តរាយ​គិត​ជា​ថវិកា​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក បន្ទាប់​ពី​ព្យុះ​ កាទ្រីណា (Katrina) ដែល​បំផ្លាញ​អាមេរិក​អស់ ១៦០​ពាន់​លាន​ដុល្លារ។

នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Business Insider។ 

ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​ព្យុះ​សង្ឃរា​ដែល​បំផ្លិច​បំផ្លាញ​អាមេរិក​អស់​ថវិកា​ច្រើន​បំផុត ទាំង​១០ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក៖

១) ព្យុះ​កាទ្រីណា (Katrina) កើតឡើង​នៅ​ឆ្នាំ​២០០៥​ និង​បាន​បំផ្លិច​បំផ្លាញ​អាមេរិក​អស់ ១៦០​ពាន់​លាន​ដុល្លារ។

២) ព្យុះ ហាវ៉ី (Harvey) កើត​ឡើង​នៅ​ឆ្នាំ​២០១៧ និង​បាន​បំផ្លិច​បំផ្លាញ​អាមេរិក​អស់​ថវិកា​ប្រមាណ ៧០ពាន់ ទៅ ១០៨​ពាន់​លាន​ដុល្លារ។

៣) ព្យុះ ស៊ែនឌី (Sandy) កើត​ឡើង​នៅ​ឆ្នាំ​២០១២ និង​បាន​បំផ្លាញ​អាមេរិក​អស់ ៧០,២​ពាន់​លាន​ដុល្លារ។

៤) ព្យុះ អ៊ែនឌ្រូ (Andrew) កើត​ឡើង​នៅ​ឆ្នាំ​១៩៩២ និង​បាន​បំផ្លិច​បំផ្លាញ​អាមេរិក អស់​ ៤៧,៨​ពាន់​លាន​ដុល្លារ។

៥) ព្យុះ​ អ៊ីកេ (Ike) កើត​ឡើង​នៅ​ឆ្នាំ​២០០៨ និង​បាន​បំផ្លិច​បំផ្លាញ​អាមេរិក អស់ ៣៤,៨​ពាន់​លាន​ដុល្លារ។

៦) ព្យុះ អាយវែន (Ivan) កើត​ឡើង​នៅ​ឆ្នាំ​២០០៤ និង​បាន​បំផ្លិចបំផ្លាញ​អាមេរិក​អស់ ២៧,១​ពាន់​លាន​ដុល្លារ។

៧) ព្យុះ វីលម៉ា (Wilma) កើត​ឡើង​នៅ​ឆ្នាំ​២០០៥ និង​បាន​បំផ្លិច​បំផ្លាញ​អាមេរិកអស់ ២៤,៣​ពាន់​លាន​ដុល្លារ។

៨) ព្យុះ រីតា (Rita) កើត​ឡើង​នៅ​ឆ្នាំ​២០០៥ និង​បាន​បំផ្លិច​បំផ្លាញ​អាមេរិក​អស់ ២៣,៧​ពាន់​លាន​ដុល្លារ។

៩) ព្យុះ ឆាលី (Charley) កើត​ឡើង​នៅ​ឆ្នាំ​២០០៤ និង​បាន​បំផ្លិច​បំផ្លាញ​អាមេរិក​អស់ ២១,១​ពាន់​លាន​ដុល្លារ។

១០) ព្យុះ ហ៊ូហ្គោ (Hugo) កើត​ឡើង​នៅ​ឆ្នាំ​១៩៨៩ និង​បាន​បំផ្លិច​បំផ្លាញ​អាមេរិក អស់ ១៨,២​ពាន់​លាន​ដុល្លារ៕




អត្ថបទបន្ទាប់


ឧកញ៉ាក្មេង ចិត្រ សិរីសុភ័ក្ត្រ៖ មុន​ទិញ Franchise ត្រូវ​គិត​លើ​៥​ចំណុច

ព័ត៌មាន
លោក​ឧកញ៉ា​វ័យ​ក្មេង ចិត្រ សិរីសុភ័ក្ត្រ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Luxury Smile & MONSNE កាហ្វេ ក្រុមហ៊ុន​អចលនទ្រព្យ​និង​កាន់​កាប់​ក្រុមហ…

លទ្ធផល​បាក់ឌុប ២០១៧ ជារួម សិស្ស​ប្រឡងជាប់​ជិត​៦៤%

ព័ត៌មាន
លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប) បាន​ចេញ​ជា​ផ្លូវការ​ហើយ ដោយ​មាន​សិស្ស​ប្រឡង​ជាប់​ ៦៣,៨៤% នៃ​សិស្ស​សរុប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ