ប្រទេសអាល្លឺម៉ង

ពលរដ្ឋអាល្លឺម៉ងរាប់ម៉ឺននាក់បាតុកម្មតាមទីក្រុងធំៗទាមទារឱ្យរដ្ឋផ្តល់ជំនួយដោះស្រាយការកើនតម្លៃថាមពល


បាតុកររាប់ម៉ឺននាក់នៅក្នុងទីក្រុងចំនួន៦របស់អាល្លឺម៉ង់បានប្រមូលផ្តុំគ្នាកាលចុងសប្តាហ៍មុននេះ ដើម្បីទាមទារឱ្យមានការចែកចាយមូលនិធិរដ្ឋាភិបាលកាន់តែត្រឹមត្រូវ ដើម្បីឱ្យពលរដ្ឋយកមកដោះស្រាយជាមួយនឹងការកើនឡើងតម្លៃថាមពល និងថ្លៃរស់នៅប្រចាំថ្ងៃ។ ក្រុមអ្នកតវ៉ាបានដើរដង្ហែនៅទីក្រុង ប៊ែរឡាំង ឌូសេលដហ្វ(Duesseldorf) ហានូវឺ(Hannover) ស្ទូហ្កាត(Stuttgart) ដ្រេសដេន(Dresden) និងទីក្រុងហ្វ្រេងហ្វឺត(Frankfurt)។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ពលរដ្ឋអាល្លឺម៉ងរាប់ម៉ឺននាក់បាតុកម្មទាមទាររដ្ឋផ្តល់ជំនួយការកើនតម្លៃថាមពល

ដោយមានកាន់បដាគ្រប់ៗដៃ បាតុករបានសរសេរនៅលើនោះ ដោយបង្ហាញពីអារម្មណ៍របស់ពួកគេទាក់ទងនឹងគ្រប់យ៉ាងអំពីការបន្ថយអតិផរណា រហូតដល់ការជំរុញឱ្យរដ្ឋាភិបាលបិទរោងចក្រថាមពលនុយក្លេអ៊ែរដែលប៉ះពាល់ដល់បរិស្ថាន និងទាមទារការឧបត្ថម្ភបន្ថែមទៀតសម្រាប់អ្នកក្រីក្រ។

យោងទៅតាមអង្គការ Greenpeace ដែលជាអ្នករៀបចំបាតុកម្មនេះឡើង មានមនុស្សសរុបប្រហែល ២ម៉ឺន៤ពាន់នាក់បានមកចូលរួម។ ក្នុងនោះរួមទាំងប្រហែល ៦ពាន់ នៅទីក្រុងប៊ែកឡាំង ៥ពាន់នាក់នៅទីក្រុងឌូសេលដហ្វ និងហ្វ្រេងហ្វឺត ហើយ៤ពាន់នាក់ទៀតនៅក្រុង ស្ទូហ្កាត។ ប៉ុន្តែទិន្នន័យពីមន្ត្រីប៉ូលីសបាននិយាយថា អ្នកតវ៉ាមានប្រហែលពី ១៨០០ ទៅជិត៣០០នាក់ប៉ុណ្ណោះ បានប្រមូលផ្តុំគ្នានៅទីក្រុងនីមួយៗ។

ជាសហជីពមួយក្នុងចំណោមសហជីពដែលរៀបចំការតវ៉ានេះដែរបាននិយាយថា ប្រជាជនដែលមានប្រាក់ចំណូលទាបត្រូវការការគាំទ្រច្រើនជាងអ្នកមាន។ យើងចង់បង្ហាញឱ្យមេដឹកនាំឃើញថា យើងត្រូវការជំនួយជាបន្ទាន់ផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋដែលងាយរងគ្រោះក្នុងសង្គម។

គួរជម្រាបថា សភារបស់ប្រទេសអាល្លឺម៉ង់កាលពីសប្តាហ៍មុនបានអនុម័តកញ្ចប់សង្គ្រោះចំនួន ២០០ពាន់លានអឺរ៉ូ ឬស្មើនឹងជាង១៩៥ពាន់លានដុល្លារ មានគោលបំណងការពារក្រុមហ៊ុនឯកជន និងក្រុមគ្រួសារពីផលប៉ះពាល់នៃការកើនឡើងតម្លៃថាមពល។ កញ្ចប់ជំនួយនេះ នឹងបែងចែកទៅក្រុមគ្រួសារ និងអាជីវកម្មខ្នាតតូច និងមធ្យមដើម្បីបន្ធូរបន្ថយការចំណាយថាមពល ខណៈយន្តការកំណត់តម្លៃថោកជាងមុន នឹងចាប់ផ្តើមពីខែមីនា។

អតិផរណានៅអាឡឺម៉ង់ក្នុងខែកញ្ញាបានឈានដល់កម្រិតខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេលជិត៣០ឆ្នាំចុងក្រោយនេះជាមួយនឹងអត្រា ១០,៩% ដែលជំរុញដោយថ្លៃថាមពលខ្ពស់កប់ពពក៕




អត្ថបទបន្ទាប់


EU ស្វែងរកការរួបរួមគ្នាកាន់តែខ្លាំង ក្រោយមើលឃើញថាប្លុករបស់ខ្លួនកំពុងមានការពឹងផ្អែកខ្លាំងលើប្រទេសចិន

មេដឹកនាំសហភាពអឺរ៉ុបបានសម្តែងការព្រួយបារម្ភរួមគ្នាកាលពីថ្ងៃសុក្រ ទី ២១ តុលា អំពីការពឹងផ្អែកសេដ្ឋកិច្ចលើប្រទេសចិនកាន់តែខ្លាំងឡើង នៅចំពេលដ…

ហេតុអ្វីវៀតណាមបរាជ័យក្នុងការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ?

សមាជិកសភាជាតិវៀតណាមជាច្រើនរូប កាលពីថ្ងៃទី ២២ខែតុលា បាននិយាយស្ដីបន្ទោសចំៗថា វិបត្តិខ្វះខាតការផ្គត់ផ្គង់ប្រេងសាំង ដែលបាននិងកំពុងកើតមានឡ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ