ផ្ទះតម្លៃទាប​នៅប្រទេសថៃ

គម្រោងផ្ទះតម្លៃទាប របស់រាជរដ្ឋាភិបាលថៃ កំពុងជាប់គាំង ដោយសារតែបញ្ហាប្រាក់កម្ចី


យ៉ាងហោចណាស់ មានប្រមាណ ៨០ភាគរយ នៃអ្នកស្នើសុំគម្រោងកម្ចីទិញផ្ទះតម្លៃទាបរបស់រដ្ឋ នៅក្នុងប្រទេសថៃ ត្រូវបានបដិសេធផ្ដល់កម្ចី។ ហើយវាក៏ជាបញ្ហាមួយត្រូវបានគេមើលឃើញថា អាចនឹងបង្ខំឲ្យអ្នកអភិវឌ្ឍន៍គម្រោងមួយចំនួនត្រូវពន្យារពេល សាងសង់ដោយសារតែតម្រូវការមានកម្រិតទាប។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ បាងកកប៉ុស្ដិ៍។
គម្រោងផ្ទះតម្លៃទាបរបស់រាជរដ្ឋាភិបាលថៃកំពុងជាប់គាំងដោយសារតែបញ្ហាប្រាក់កម្ចី (រូបភាព៖ https://www.chiangraitimes.com)

ប្រភព័ត៌មាន ពីនាយកដ្ឋាន​រតនាគារ​របស់ថៃ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មានថា ប្រសិនបើ​រាជរដ្ឋាភិបាល​ថ្មី​របស់ថៃ ចង់​បន្ត​គម្រោង​ផ្គត់ផ្គង់​ផ្ទះ​តម្លៃទាប​ដល់ពលរដ្ឋនេះ គេគួរតែ​ពិចារណា បន្ថូរបន្ថយ​​នូវលក្ខខណ្ឌ ចំពោះអ្នក​ខ្ចី​ ដើម្បីអាចឲ្យ​ពលរដ្ឋ​ជា​អ្នក​ចំណូលទាប​ទាំងនោះ អាច​ទទួលបាន​ប្រភព​ហិរញ្ញវត្ថុ​កាន់តែប្រសើរ សម្រាប់​ការទិញផ្ទះរបស់ពួកគេ។

ដើម្បីអនុលោម​ទៅតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាលថៃ ដែលដឹកនាំ​ដោយ​របរយោធា​ថៃ កាលពីមុន ឃើញថា​គម្រោង​ផ្ទះ​តម្លៃទាបនេះ គឺត្រូវបាន​រដ្ឋាភិបាល​លើកទឹកចិត្តឲ្យ​វិស័យឯកជន​ អភិវឌ្ឍគម្រោង​លំនៅដ្ឋាន សម្រាប់​ពលរដ្ឋ​ដែលជាគោលដៅ គឺជាអ្នករកចំណូលបាន​ប្រមាណ ១សែន បាត ឬស្មើនឹង​ប្រមាណ ៣២០០ ដុល្លារអាមេរិក ឬតិចជាងនេះ​នៅ ក្នុងមួយឆ្នាំ។ ហើយពលរដ្ឋ​ក៏អាចជួល​លំនៅដ្ឋាន​សាងសង់​លើដីរដ្ឋ​ទាំងនោះ ដើម្បី​ស្នាក់​នៅ​ផងដែរ។ 

នាយកដ្ឋានរតនាគាររបស់ថៃ នឹង​ពិភាក្សាជាមួយនឹង​ធនាគារ​ថៃ Bank of Thailand អំពី​លក្ខខណ្ឌតិកៈកម្ចី​ហិរញ្ញវត្ថុ​ងាយៗ សម្រាប់​គម្រោង​ផ្ទះតម្លៃទាប និង​ការព្រម​ទទួលយក​នូវ​ការ​ខាតបង់ ដែលអាចកើនឡើង​នៅពេលខាងមុខ ក្រោមគម្រោង​កម្ចីទិញលំនៅដ្ឋាននេះ ដើម្បីជាការបើកផ្លូវ​សម្រាប់​ពលរដ្ឋ​អាច​មានលទ្ធភាព​ទទួលបានកម្ចីទិញផ្ទះ។

ប្រធានធនាគារ​ GH Bank បាននិយាយដែរថា មាន​អ្នកស្នើសុំ​កម្ចី ដើម្បី​ទិញផ្ទះ​តម្លៃទាប ភាគច្រើន គឺមិនអាច​មានលទ្ធភាពគ្រប់គ្រាន់​សម្រាប់​ការ​សងត្រឡប់​ក្នុងកម្រិត​អប្បរមាផង ខណៈដែល​ធនាគារ GH Bank និង​ធនាគារ​ប្រាក់​សន្សំ​របស់រដ្ឋាភិបាល គឺជាអ្នកផ្ដល់កម្ចី​សម្រាប់គម្រោង​ផ្ទះតម្លៃទាប​នេះ។ 

គួរបញ្ជាក់ថា គម្រោងផ្ទះតម្លៃទាប​របស់រដ្ឋាភិបាលថៃ នៅក្នុងខេត្ត​ឈៀងរៃ គឺត្រូវបានគេរំពឹងថា អាចទទួលបាន​អ្នកទិញ​ច្រើន ដោយសារតែមាន​ទីតាំងល្អ និងតម្លៃសាងសង់​ទាប។

ទោះយ៉ាងណា នៅខេត្ត​ ឈុន បូរី និង​ណាក់ខន ផានំ គឺ​បាន​បរាជ័យ​ក្នុងទាក់ទាញ​អ្នកចូលរួមដៃថ្លៃ ដោយសារតែ​ការសាងសង់​មានតម្លៃថ្លៃ៕

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលថៃ បាន​ប្រកាស​គម្រោង​បញ្ចេញ​ថវិកាប្រមាណ ៥០ពាន់​លានបាត ​ឬស្មើនឹងជាង ១,៥ ពាន់លាន​ដុល្លារអាមេរិក សម្រាប់​ប្រើប្រាស់ លើការផ្ដល់​ជាកម្ចីឥណទាន​ការប្រាក់ទាប នៅដំណាក់​កាលដំបូងនេះ តាមរយៈធនាគារ​លំនៅដ្ឋាន​របស់រដ្ឋ (Government Housing Bank) ដើម្បីឲ្យ​ពលរដ្ឋ ដែលមាន​ចំណូលទាប​ប្រមាណ ៥ម៉ឺននាក់ អាចមានលទ្ធភាព​ខ្ចីប្រាក់​ទាំងនោះ យកទៅ​ទិញផ្ទះ​ដោយបង់រំលស់។ ប៉ុន្ដែ តាមអ្វីដែល​សារព័ត៌មាន​ក្នុងស្រុក​នៃប្រទេស​នេះចុះផ្សាយ គឺ​គម្រោង​នេះហាក់កំពុង​ជួប​ប្រឈម​នឹងភាពបរាជ័យ ដោយសារតែ​ពលរដ្ឋ​មិនអាច​បំពេញ​តាមលក្ខខណ្ឌគ្រប់គ្រាន់​ទទួលបានកម្ចី៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភា​តំណាងរាស្ត្រ​អាមេរិក​បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​និង​យោធា​កម្ពុជា

ព័ត៌មាន
សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា នៅថ្ងៃ​ចន្ទ ទី​១៥ ខែ​កក្កដា នេះ ដើម្បី​ដ…

ស្ថានប័នហិរញ្ញវត្ថុធំៗ២ ចាប់ដៃគ្នាពង្រីកវិសាលភាពនៃសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុ

ព័ត៌មាន
បច្ចេកវិទ្យាហិរញ្ញវត្ថុ ឬហៅថា Fintech ត្រូវបានអ្នកជំនាញជាច្រើនបានអះអាងថា គឺជារលកថ្មីនៃវិស័យហិរញ្ញវត្ថុកម្ពុជា ដែលបានកំពុងមានសន្ទុះប្រើប្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ