កញ្ចប់ថវិកាជម្រុញសេដ្ឋកិច្ចថៃ

ថៃអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាង ៤ពាន់លានដុល្លារបន្ថែមទៀត ក្រោយកូវីដ-១៩មិនថមថយ


គណៈរដ្ឋមន្ត្រីថៃ នៅដើមសប្តាហ៍នេះបានអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចថ្មីមួយទៀត ដែលគិតជាទឹកប្រាក់ប្រមាណ ១៤០ពាន់លានបាត ឬស្មើជាង ៤ពាន់៥រយលានដុល្លារអាមេរិក ដើម្បីដោះស្រាយ និង ជួយប៉ះប៉ូវរាល់ការខូចខាតដល់វិស័យសេដ្ឋកិច្ចថៃ ដែលបាននិងកំពុងរង្គោះរង្គើដោយសាររលកឆ្លងថ្មីនៃជំងឺកូវីដ-១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ បាងកកបុស្តិ៍។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា
ដោយ

កញ្ចប់​ថវិកា​ដ៏​ច្រើន​សម្បើម​ជាង​៤​ពាន់​៥​រយ​លាន​ដុល្លារ​នេះ នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​គោលដៅ​ជា​ច្រើន ក្នុង​នោះ​មាន​ដូច​ជា ការ​ផ្តល់​សាច់ប្រាក់​សុទ្ធ​ដល់​ពលរដ្ឋ​ដែល​មាន និង​មិន​មាន​បណ្ណ​របប​សន្តិសុខ​សង្គម ព្រមទាំង​ក្រុម​ពលរដ្ឋ​ងាយ​រង​គ្រោះ​។ បើ​តាម​អ្នកនាំពាក្យ​នៃ​រដ្ឋាភិបាល​ថៃ បាន​ប្រាប់​កាសែត​បាងកក​បុ​ស្តិ៍​ដឹង​ថា ខ្លួន​នឹង​ចាប់ផ្តើម​អនុវត្ត​វិធាន​ការណ៍​ទាំង​អស់នេះ ចាប់ពី​ខែកក្កដា​ឆ្នាំ​២០២១​តទៅ​។ 

គួរ​ជម្រាប​ថា នេះ​ជា​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​លើក​ទី​២​ហើយ នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ដែល​រដ្ឋាភិបាល​ថៃ​បាន​អនុម័ត ដើម្បី​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ប្រទេស​ខ្លួន ពី​ការ​លិចលង់​ខ្លាំង​។

គេ​នៅ​ចាំ​បាន​ថា កញ្ចប់​ថវិកា​ដំបូង​កាលពី​ខែ​មុន ដែល​គណៈរដ្ឋមន្ត្រី​ថៃ​បាន​អនុម័ត មាន​ចំនួន​ត្រឹមតែ​ជិត​៩០​ពាន់​លាន​បាត ឬ​ស្មើនឹង​ជិត​៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ដោយហេតុ​ថា​មេរោគ​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ថៃ​មិន​បាន​បង្ហាញ​ពី​ការ​ថមថយ​សោះ​នោះ ទើប​រដ្ឋាភិបាល​លោក​ប្រា​យុទ្ធ ចាន់​អូ​ចារ បាន​សម្រេច​បន្ថែម ថវិកា​ជាង ៤​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​។

ព្រះមហាក្សត្រ​ថៃ កាលពី​ស​ប្តា​ហ៍​មុន បាន​យល់ព្រម​ផ្តល់​កម្ចី​ជា​ទឹកប្រាក់ ១៦​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដល់​រដ្ឋាភិបាល​យក​ទៅ​ប្រើប្រាស់ នៅ​ពេល​ដែល​កញ្ចប់​ថវិកា​ទាំង​ពីរ​លើក​នេះ​បាន​ប្រើប្រាស់​អស់​។

គួរ​ជម្រាប​ថា សេដ្ឋកិច្ច​របស់​ថៃ​កំពុង​ប្រឈម​នឹង​ការ​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង ក្រោយ​ថៃ​ជួប​ប្រទះ​នឹង​រលក​ឆ្លង​កូ​វី​ដ​១៩​ផ្ទួន​ៗ ដែល​គិត​មក​ទល់​ពេល​នេះ​ថៃ​មាន​អ្នក​ឆ្លង​សរុប​ប្រមាណ ១៦​ម៉ឺន​នាក់ និង មាន​អ្នក​ស្លាប់​ជាង​១​ពាន់​១​រយ​នាក់​ហើយ​។

ធនាគារជាតិ​របស់​ថៃ​ធ្លាប់​បាន​ព្យាករណ៍​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​ប្រទេស​ខ្លួន នឹង​មិន​ងាយ​ត្រឡប់​ទៅ​រក​កម្រិត​ដូច​មុន​ពេល​ដែល​មានការ​រីក​រាលដាល​កូ​វី​ដ​១៩​នោះ​ទេ រហូត​ដល់​ដើមឆ្នាំ​២០២៣ ឯណោះ​។

សូម​បញ្ជាក់​ថា សេដ្ឋកិច្ច​ថៃ​បាន​ធ្លាក់​ចុះ ២,៦% នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០២១​នេះ ប៉ុន្តែ​បើ​តាម​ការ​ព្យាករ សេដ្ឋកិច្ច​ថៃ​រំពឹង​ថា ងើបឡើង​វិញ​តិចតួច​សម្រាប់​ត្រីមាស​បន្តបន្ទាប់​នៃ​ឆ្នាំ​នេះ ពោល​គឺ​ស្ថិត​នៅ​ចន្លោះ​១,៥% ទៅ ២,៥%៕

None



អត្ថបទបន្ទាប់


ពិភពលោកជំរុញការផលិត និងចាក់វ៉ាក់សាំងកាន់តែខ្លាំង ចំពេលមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មីៗក៏បន្ដកើតឡើងច្រើនដែរ

អ្នកជំនាញសុខាភិបាលជាច្រើនធ្លាប់បានលើកឡើងថា ជំងឺកូវីដ-១៩អាចនឹងថមថយឥទ្ធិពលជាមួយនឹងវត្តមានវ៉ាក់សាំងបង្ការកូវីដ-១៩ដែលបាននិងកំពុងផលិត ច…

ប្រទេសសមាជិកកិច្ចព្រមព្រៀង CP TPP បើកទ្វារទទួលយកអង់គ្លេសជាផ្លូវការហើយ

ប្រទេសជាសមាជិកកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា ស៊ីភីធីភីភី (CP TPP) នៅថ្ងៃពុធសប្ដាហ៍ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ