ទីផ្សារមាសវៀតណាម

វៀតណាមក្លាយជាទីផ្សារទិញលក់មាសធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍


ប្រទេសវៀតណាម ត្រូវបានគេចាត់ទុកថាគឺជាទីផ្សារមាសធំជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងស្ថិតនៅក្នុងចំណោមទីផ្សារធំបំផុត១០ទាំងក្នុងពិភពលោក ខណៈដែលកាលពីឆ្នាំមុន តម្រូវការប្រើប្រាស់មាសនៅក្នុងប្រទេសវៀតណាមមានដល់ទៅជិត៤០តោន ខ្ពស់ជាងប្រទេសឥណ្ឌនេស៊ីដែលមានជាង៣៧តោន សង្ហបុរីមានជាង៩តោន រីឯប្រទសថៃវិញ មានតម្រូវការទិញមាសធ្លាក់ចុះដល់ទៅជាង៨០%។ នេះបើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
វៀតណាមក្លាយជាទីផ្សារទិញលក់មាសធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ (រូបភាព៖ VN Express)
ដោយ

មានវិនិយោគិនវៀតណាមប្រមាណ៦៨% បានចាត់ទុកមាសគឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតរបស់ពួកគេ។ នេះបើតាមការសិក្សាលើវិនិយោគិន២ពាន់នាក់កាលពីខែមីនារបស់ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក។ តាមការសិក្សាដដែលនេះ បានឲ្យដឹងទៀតថា ប្រជាជនវៀតណាមមានការឲ្យតម្លៃទៅលើមាសខ្លាំងជាងទ្រព្យផ្សេងទៀត ដោយមានដល់ទៅ ៨១% នៃអ្នកដែលបានស្ទង់មតិបាននិយាយថា ពួកគេបានទិញកាលពីមុន ហើយកំពុងពិចារណាទិញថែមទៀត ពោលគឺមានដល់ទៅជិតទ្វេដងបើធៀបនឹងមធ្យមភាគនៃអ្នកដែលចង់ទិញមាសបន្ថែមនៅទូទាំងសកលលោក។ ទន្ទឺមនឹងនេះ ក៏មានប្រមាណ៧៦% បាននិយាយថាពួកគេគាំទ្រក្នុងការបើកគណនីវិនិយោគជួញដូរមាស នៅធនាគារឬទីផ្សារជួញដូរមាសស្របច្បាប់ ខណៈដែលបច្ចុប្បន្ននៅវៀតណាមការទិញលក់មាសគឺច្រើនធ្វើឡើងតែនៅតាមហាក់លក់មាសធម្មតាប៉ុណ្ណោះ។

នាយកទទួលបន្ទុកក្រុមប្រឹក្សាមាសពិភពលោកប្រចាំតំបន់អាស៊ានបាននិយាយថា តាមការស្រាវជ្រាវបង្ហាញថាតម្រូវការមាសនៅក្នុងប្រទេសវៀតណាមគឺកើនឡើងខ្លាំង ហើយមានការគាំទ្រឲ្យបង្កើតនូវផលិតផលវិនិយោគថ្មីៗ ដូចជាការបង្កើត Planform សម្រាប់ការទិញមាសតាមប្រព័ន្ធឌីជីថល ឬ បើគណនីវិនិយោគមាសជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារថៃសន្យាផ្តល់កម្ចីការប្រាក់ទាប និងរយៈពេលអនុគ្រោះការផាកពិន័យវែងជាងមុន

ព័ត៌មាន
ធនាគារនាំចេញ-នាំចូលរបស់ថៃ Exim Thailand សន្យានឹងផ្ដល់ប្រាក់កម្ចីការប្រាក់ទាប និងរយៈពេលអនុគ្រោះការផាកពិន័យវែងជាងមុន ដើម្បីជួយលើកកម្ពស…

មហាសេដ្ឋីមានទ្រព្យសម្បត្តិជិត ១៥០ពាន់លានដុល្លារ លោក Bill Gates ប្រកាសលែងលះប្រពន្ធ ក្នុងវ័យ៦៥ឆ្នាំ

ព័ត៌មាន
កំពូលមហាសេដ្ឋីពិភពលោកលំដាប់ទី៤ លោក Bill Gates និងភរិយាគឺលោកស្រី Melinda Gates ត្រូវបានបណ្ដាញសារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ