វិស័យទេសចរណ៍ថៃ

សំណើលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវចិន និងឥណ្ឌា ត្រូវបានគណៈរដ្ឋមន្ត្រីថៃទម្លាក់ចោល


គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃទី ២០ សីហានេះ បានសម្រេចទម្លាក់ចោលនូវសំណើរបស់ក្រសួងទេសចរណ៍និងកីឡា ដែលបានស្នើឲ្យមានការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងឥណ្ឌា ប៉ុន្ដែ គណៈរដ្ឋមន្ត្រីថៃ បានយល់ព្រមក្នុងការពន្យាពេលសម្រាប់កម្រៃទិដ្ឋាការមកដល់ សម្រាប់ភ្ញៀវទេសចរមកពី ១៨ប្រទេសជាមួយនឹងរយៈពេល៦ខែ ទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍ថៃ។
ភ្ញៀវទេសចរ ឈរថតរូបនៅទីតាំងទេសចរមួយកន្លែងក្នុងប្រទេសថៃ (http://www.tourismmail.com)
ដោយ

លោក​ប្រយុទ្ធចាន់ អ៊ូចា នាយករដ្ឋមន្ត្រីថៃ បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ទី​២០ កន្លងទៅនេះ ថា គណៈរដ្ឋមន្ត្រីថៃ មិនបានទទួលយក​សំណើ​លើកលែង​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​ចិន និងឥណ្ឌា ដើម្បីយកទៅពិចារណានោះទេ ដោយសារតែ​មានការលើកឡើង​ពីការព្រួយបារម្ភ​ដោយ​ភ្នាក់ងារ​មួយចំនួន។

ទោះយ៉ាងណា គណៈរដ្ឋមន្ត្រីថៃ បាន​សម្រេច​ពន្យា​ពេល​ការលើកលែង​ថ្លៃ​សេវា​ទិដ្ឋាការ​មកដល់ សម្រាប់​ប្រទេស​ចំនួន​១៨ ក្នុងរយៈពេល​៦ខែ​ទៀត ឬ​រហូតដល់​ខែ​មេសា​ឆ្នាំ២០២០។ ការលើកលែង​កម្រៃទិដ្ឋាការ​បច្ចុប្បន្ន សម្រាប់ប្រទេស​ទាំង១៨នោះ ត្រូវ​បញ្ចប់​នៅត្រឹម​ថ្ងៃទី ៣១ តុលាឆ្នាំនេះ។

ការពន្យាពេល​កម្រៃទិដ្ឋាការ ត្រូវបាន​រំពឹងថា នឹង​ជួយជំរុញ​ដល់​ការមកដល់​នៃភ្ញៀវទេសចរ ខណៈដែល​វា​នឹង​បន្ត​ដល់​ថ្ងៃ​បុណ្យចូលឆ្នាំចិន និង​បុណ្យ​សង្ក្រាន​ឆ្នាំថ្មីរបស់ថៃ។ 

គួរំឭកថា ក្រសួង​ទេសចរណ៍ និងកីឡាថៃ បាន​ដាក់ស្នើ​ឲ្យរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ទេសចរ​ចិន និងឥណ្ឌា ស្នាក់នៅ​ប្រទេសថៃ រហូតដល់​៣០ថ្ងៃ ដោយមិនចាំបាច់ ដាក់ពាក្យស្នើសុំ​ទិដ្ឋាការ​ផ្លូវការ។

ក្រុមប្រឹក្សា​ទេសចរណ៍ថៃ ធ្លាប់​បានអះអាងថា ការលើកលែង​កម្រៃទិដ្ឋាការ​ដល់ភ្ញៀវទេសចរចិន និងឥណ្ឌា គឺពិតជា​រឿងចាំបាច់មួយ សម្រាប់ការជំរុញ​ដល់កំណើននៃ​វិស័យទេសចរណ៍​ក្នុងប្រទេសថៃ ចំពេលដែល​សេដ្ឋកិច្ច​ពិភពលោក​មានភាពយឺតយ៉ាវ និងការប្រកួត​ប្រជែងកាន់តែខ្លាំងក្លា។

ទោះយ៉ាងណា​ក្រសួង​ការបរទេសថៃ ក៏ធ្លាប់​បានបដិសេធ​សំណើនេះដែរ ដោយបារម្ភ​ពីលំហូរចូល​ទេសចរ ដែលអាច​នឹង​មានជន​បរទេស​មក​ស្នាក់នៅ​ខុស​ច្បាប់​ក្នុងប្រទេស​។

មន្ត្រីនាំពាក្យ​រដ្ឋាភិបាលថៃ និយាយថា សំណើរនេះ ត្រូវបាន​ច្រានចោល ដោយសារតែមាន​ក្ដីកង្វល់ច្រើន​ដូចជា​បញ្ហាសន្ដិសុខ ការប្រើប្រាស់​ធនធានច្រើន កាគ្រប់គ្រងកាកសំណល់ និងកង្វះ​ខាត​ផ្នែក​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទប់ទល់នឹង​កំណើន​គំហុក​នៃភ្ញៀវទេសចរ។ 

គួរបញ្ជាក់ថា របាយការណ៍ពីអាជ្ញាធរថៃ ក្នុងឆមាសទី ១ ឆ្នាំ ២០១៩នេះ ភ្ញៀវទេសចរណ៍បរទេស ដែលចូលមកកម្សាន្តនៅប្រទេសថៃ កើនឡើង ១.៥ភាគរយ គឺកើនដល់ជិត ២០លាននាក់ តែយ៉ាងណាមិញ ភ្ញៀវទេសចរ ដែលមកពីប្រទេសចិន ធ្លាក់ចុះ ៤% មកនៅត្រឹម ៥លាន ៦សែននាក់ប៉ុណ្ណោះ។

បើតាម ក្រុមប្រឹក្សាទេសចរណ៍ថៃ បានបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំ ២០១៨ ប្រទេសថៃ ទទួលភ្ញៀវទេសចរជាង ៣៨លាននាក់ និងរកចំណូលបានប្រមាណ ៦៣ពាន់លានដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ ២០១៩ ត្រូវបានគេព្យាករណ៍ថា នឹងកើនដល់ ៤០លាននាក់ និងបង្កើតចំណូលជាង ៦៩ពាន់លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគមន៍​អឺរ៉ុប​​​ផ្តល់​ជំនួយ​ធំ​បំផុត​ ​ជាង ១០០​លាន​ដុល្លារ​សម្រាប់​វិស័យ​ជលផល​​កម្ពុជា

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ លោក George Edgar បាន​ប្រាប់​នាយក​រដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន នៅក្នុង​ជំនួប​ផ្លូវការ​កាលពី​ថ្ងៃ​ទី១៩…

គម្រោងលំនៅដ្ឋានតម្លៃសមរម្យទាំង ៤ ទីតាំង ដែលអ្នកគួរពិចារណាទិញស្នាក់នៅ

ព័ត៌មាន
ការអភិវឌ្ឍប្រភេទលំនៅដ្ឋានតម្លៃសមរម្យសម្រាប់ប្រជាជនចំណូលទាប និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បន្តលើកទឹកចិត្តគួរឲ្យកត់សម្គាល់ខណៈដែល តម្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ