ប្រធានពាណិជ្ជកម្មអាមេរិកនិយាយថា ក្រុមហ៊ុនអាមេរិកបានត្អូញត្អែរថា

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកថា ក្រុមហ៊ុនអាមេរិកបានត្អូញត្អែរថា ពួកគេមិនអាចរកស៊ីធ្វើការវិនិយោគជាមួយចិនបានទេ


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដូ បាននិយាយថា ក្រុមហ៊ុនអាមេរិក បានត្អូញត្អែរប្រាប់លោកស្រីថា ប្រទេសចិនបានក្លាយទៅជាកន្លែង មួយដែល«មិនអាចវិនិយោគបានទេ» ដោយសារតែការផាកពិន័យ ការឆ្មក់បង្ក្រាប និងសកម្មភាពផ្សេងទៀត ដែលធ្វើឱ្យវាមាន គ្រោះថ្នាក់ដល់ ការធ្វើអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកមួយនេះ។
ប្រធានពាណិជ្ជកម្មអាមេរិកនិយាយថា ក្រុមហ៊ុនអាមេរិកបានត្អូញត្អែរថា
ដោយ

ប៉ុន្ដែ ខាងភាគីចិនវិញក៏បានលើកឡើងការពារការអនុវត្តពាណិជ្ជកម្មនៅក្នុងប្រទេសខ្លួនផងដែរ ដោយថា មានក្រុមហ៊ុនអាមេរិកជាច្រើនកំពុងរកស៊ីវិនិយោគនៅអាមេរិក នឹងទទួលបានផលចំណេញជាច្រើន។
ក្នុងអំឡុងពេលកំពុងធ្វើដំណើរនៅលើរថភ្លើងល្បឿនលឿនជាមួយគណៈប្រតិភូអាមេរិកមួយចំនួនទៀតចេញពីទីក្រុងប៉េកាំងទៅទីក្រុងស៊ាងហៃ លោកស្រី រ៉ៃម៉ុនដូ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីបានឭក្រុមអ្នកជំនួញអាមេរិកកាន់តែច្រើនឡើងនិយាយថា ពួកគេមិនអាចវិនិយោគនៅក្នុងប្រទេសចិនបានទៀតទេ ព្រោះវាមានហានិភ័យខ្លាំងពេក។

លោកស្រី រ៉ៃម៉ុនដូ បាននិយាយថា ក្រុមហ៊ុនអាមេរិកកំពុងមានបញ្ហាប្រឈមថ្មីមួយចំនួនមានដូចជា «ការផាកពិន័យលើសលប់ដោយគ្មានការពន្យល់ច្បាស់លាស់ ការកែប្រែច្បាប់ប្រឆាំងចារកម្មមិនច្បាស់លាស់បង្កភាពភ្ញាក់ផ្អើលនៅទូទាំងសហគមន៍អាមេរិក និងការវាយឆ្មក់លើអាជីវកម្ម ដែលជាបញ្ហាប្រឈមថ្មីមួយ ហើយពួកគេចង់ឱ្យចិនដោះស្រាយបញ្ហាទាំងនេះ។
ទោះយ៉ាងណា បើតាមអ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ិនតោន លោក Liu Pengyu ដែលត្រូវបានស្រង់សម្ដីដោយរ៉យទ័រ បាននិយាយ មានភាគច្រើននៃក្រុមហ៊ុនអាមេរិកចំនួន៧ម៉ឺនក្រុមហ៊ុនដែលកំពុងរកស៊ីនៅប្រទេសចិន គឺពួកគេចង់បន្ដប្រតិបត្តិការនៅក្នុងប្រទេសចិន ហើយមាន៩០% នៃក្រុមហ៊ុនទាំងនោះ គឺសុទ្ធតែទទួលបានប្រាក់ចំណេញពីការធ្វើពាណិជ្ជកម្ម។ លោកបន្ថែមថា ទីក្រុងប៉េកាំងកំពុងធ្វើការដើម្បីសម្រួលដល់ការចូលទីផ្សារសម្រាប់ក្រុមហ៊ុនបរទេសផងដែរ។
ទោះជាបែបនេះក្ដី លោកស្រី រ៉ៃម៉ុនដូ បានលើកឡើងថា វាគ្មានហេតុផលណាមួយ ដែលប្រទេសចិនត្រូវធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ុនផលិតបន្ទះឈីប Micron Technology ដែលផលិតផលរបស់ក្រុមហ៊ុននេះត្រូវបានរឹតបន្តឹងដោយទីក្រុងប៉េកាំងកាលពីដើមឆ្នាំនេះទេ ហើយលោកស្រីបានច្រានចោលការប្រៀបធៀបណាមួយទៅនឹងការត្រួតពិនិត្យការនាំចេញរបស់អាមេរិក ព្រោះវាមានដំណើរការកំណត់ត្រឹមត្រូវ។
លោកស្រី រ៉ៃម៉ុនដូ បាននិយាយដោយទទូចថា សហរដ្ឋអាមេរិកមិនចង់កាត់ផ្ដាច់ទំនាក់ទំនងពីប្រទេសចិននោះទេ ប៉ុន្តែអាមេរិកក៏មិនចង់ដាក់ស៊ុតទាំងអស់ក្នុងកន្ត្រកតែមួយ ឬមានន័យថា អាមេរិកមិនចង់ពឹងផ្អែកទាំងស្រុងតែលើពាណិជ្ជកម្មជាមួយចិននោះដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


សិង្ហបុរី និងវៀតណាម សម្លឹងអំពីលទ្ធភាពនៃការចាប់ដៃគ្នាធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូន នៅក្នុងតំបន់

ព័ត៌មាន
ប្រទេសសិង្ហបុរីនិងវៀតណាមកំពុងតែសម្លឹងទៅរកកិច្ចសហប្រតិបត្តិការរវាងគ្នា ដើម្បីធ្វើយ៉ាងណាសម្រួលការដឹកជញ្ជូន និងពិនិត្យលទ្ធភាពនៅក្នុងការប្រែក្លា…

UN ព្រមានថា មនុស្សរាប់សែននាក់នៅអាស៊ីអាគ្នេយ៍កំពុងក្លាយខ្លួនជាជនរងគ្រោះ ក្នុងអំពើឆបោកតាមប្រព័ន្ធអនឡាញ

ព័ត៌មាន
ការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (អ.ស.ប.) បានរាយការណ៍ថា ក្រុមឧក្រិដ្ឋជនបានបង្ខំមនុស្សរាប់សែននាក់នៅអាស៊ីអាគ្នេយ៍ឱ្យចូលរួមក្នុងប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ